Home ព័ត៌មានអន្តរជាតិ មិនធម្មតា! ភាពជោគជ័យរបស់ចិនក្នុងការខួងរណ្តៅយក្សជម្រៅជាង១ម៉ឺនម៉ែត្របានសម្រេចហើយ

មិនធម្មតា! ភាពជោគជ័យរបស់ចិនក្នុងការខួងរណ្តៅយក្សជម្រៅជាង១ម៉ឺនម៉ែត្របានសម្រេចហើយ

62
0

ប្រទេសចិន ៖ ក្រុមហ៊ុនប្រេងឥន្ធនៈចិនឈ្មោះ China National Petroleum Corporation (CNPC) បានប្រកាសនៅខែកុម្ភៈ ឆ្នាំ២០២៥ ថា ការខួងរណ្តៅយក្ស «Shenditake 1» ដែលមានជម្រៅជ្រៅបំផុតលំដាប់ទី២ លើពិភពលោក និងជ្រៅជាងគេក្នុងតំបន់អាស៊ី បានបញ្ចប់ជាស្ថាពរហើយ ។ រណ្តៅនេះមានជម្រៅរហូតដល់១០,៩១០ម៉ែត្រ ស្ថិតនៅកណ្តាលវាលខ្សាច់ Taklimakan ឈូងសមុទ្រ Tarim តំបន់ Xinjiang Uygur ភាគពាយ័ព្យប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRYSBiJZOzQyt1y4m98d9022NQvrMAJZ3JcXbPyBNViJPxl9xYNIZKS6B4RkDn59vvNR7HIbTXOPe8tycDPxsdB5pgNF2kNt7-f3mdtA-KPJE9g6KYXvf9SgcAO28BnJkyWJhE3iCl-T5F5VUuWA5I9YwQVya87Y0MZqIjtJNCTgLJhE3vFarZ8N4wFCmI/s1800/image_2025-02-24_13-25-34.png

ការខួងរណ្តៅយក្ស គឺសម្រាប់ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ហើយរណ្តៅនេះត្រូវបានខួងឡើងសម្រាប់ស្វែងរកប្រេងឥន្ធនៈ និងឧស្ម័ននៅក្រោមដី ព្រមទាំងសម្រាប់ស្រាវជ្រាវពីការវិវត្តនៃពិភពលោក និងផ្នែកធរណីវិទ្យា ។ ការខួងរណ្តៅយក្ស «Shenditake 1» គឺជាការបំបែកកំណត់ត្រាថ្មីផ្នែកវិស្វកម្មលំដាប់ពិភពលោក ដែលចិនបានខួងរណ្តៅជ្រៅលើស១ម៉ឺនម៉ែត្រ ដោយចំណាយពេលឆាប់រហ័សបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuu_f_1JwoG2U45TwVjxWu66nMvculmWS0JQbuNlZErHNTitNVJiI5p9X1JhPXyx17Y3waX15UFkkkJkmUXI9L9jAw0dpLJ6RL4ng75JvgNCMu1PD9QXbfoS7ILtTfkK17ix6mpIOgOj4gioxu4IpQc8B6D38Ce6Lhbnjii2Gm3C_ZMGO4gVWfNBS6IDqZ/s900/image_2025-02-24_13-25-35.png

ក្រុមហ៊ុនប្រេងឥន្ធនៈ CNPC បញ្ជាក់ថា ពួកគេបានចាប់ផ្តើមខួងរណ្តៅយក្សលើកដំបូង ចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ដែលមានជម្រៅរហូតដល់១០,៩១០ម៉ែត្រ ដោយចំណាយពេលខួងដី ចំនួន៥៨០ថ្ងៃ ។ រីឯការខួងរណ្តៅនៅដំណាក់កាលចុងក្រោយស្មើជម្រៅ៩១០ម៉ែត្រ គឺក្រុមហ៊ុនបានចំណាយពេលអស់៣០០ថ្ងៃ ។ ការខួងរណ្តៅនេះបានទម្លុះថ្ម១២ស្រទាប់ រហូតខួងដល់ស្រទាប់ថ្មមានអាយុជាង៥០០លានឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglE2JwVwzH0yx_y-0wtj4uv3kkEQmQMWm2fxu1Ol2lI9cnTyqH-kFbqHaFqgdD-dn8Ybo0GSZ2beaN9PyRVQ3nxI2nCusfkmMr3zUuGr38Z5V73eag18FyUtP76fEveqTORtKLvEHpp4_fGEpZ5RZhxiKc-oXf7J-aaHof6_sp8l9dhyphenhyphenNwR4pWcHbvTHQz/s2048/image_2025-02-24_13-25-36.png
លើសពីនេះ ដើម្បីគាំទ្រគម្រៅការខួងរណ្តៅយក្ស ក្រុមហ៊ុនចិនបានកែលម្អបច្ចេកវិទ្យាឧបករណ៍ខួងដីដោយស្វ័យប្រវត្តិ ដែលអាចខួងដីក្នុងជម្រៅជ្រៅរហូតដល់១ម៉ឺន២ពាន់ម៉ែត្រ មុនគេនៅលើពិភពលោក ហើយក្រុមហ៊ុនក៏បានបង្កើតឧបករណ៍ពិសេសសម្រាប់កត់ត្រាទិន្នន័យក្នុងរណ្តៅដ៏ជ្រៅផងដែរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYhgYK7iop6i4nnyz_sdMlxGt3Q4fcjmgXVmaO4uJ8B9BhzVzZiv822Q8XHPCa6J7PLjCx5uBYyyfXdMSZ4RtyRbninN6ES-xzapiXYPqzTc87aK32v3GooIIg1evxTL8_hRIzPThhKbfs4JHf1TjpS8wof98AL8csdULwcq00HBbAcpE5N7Lqi0rlAnyq/s1000/image_2025-02-24_13-25-37.png

អ្នកវិទ្យាសាស្ត្រចិនបានប្រមូលទិន្នន័យអំពីស្រទាប់ថ្ម តាមរយៈការវិភាគដុំថ្មគំរូដែលពួកគេយកពីរណ្តៅជម្រៅ១ម៉ឺនម៉ែត្រ ដើម្បីឈ្វេងយល់ពីទិន្នន័យសំខាន់ពាក់ព័ន្ធនឹងសមាសភាពផ្ទៃផែនដី និងការផ្លាស់ប្តូរអាកាសធាតុរបស់ផែនដី ៕