វីដេអូខ្លីតែប៉ុន្មានវិនាទីបានធ្វើឱ្យតារារ៉េប វណ្ណដា ត្រូវគេជេរទក់សាច់ក្នុងសកម្មភាពបោកកៅអីនៅពេលផ្តល់កិច្ចសម្ភាសន៍។ យ៉ាងណានោះគ្រាន់តែជាសកម្មភាពក្នុងការថតស្ពតពាណិជ្ជកម្មតែប៉ុណ្ណោះ។ នេះបើតាមគណនី Liza Dy បានចេញមកបញ្ជាក់ខណៈរូបនាងបានសួរសំណួរចាក់ដោតពី ជី ដេវិត ទើបធ្វើឱ្យ វណ្ណដា ច្រលោតខឹងយ៉ាងនេះ។ អ្នកគាំទ្រមួយចំនួនរបស់ វណ្ណដា បានលើកឡើងដែរអ្នកខម្មិនជេរ វណ្ណដា គឺយល់តែធ្វើមិនយល់តែប៉ុណ្ណោះថានេះគ្រាន់តែជាការសម្តែង។
.png)
ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមនិងមានការចែករំលែកតៗគ្នាពីសកម្មភាព វណ្ណដា បង្ហាញកាយវិការមិនគប្បីជាមួយនឹងសំឡេងថា «សួរនាំតិចតួច សម្ភាសន៍តិចតួចសោះ វណ្ណដា បោកកៅអីប្រាវ វណ្ណដា ធ្វើចរិតចឹងបានទៀត»។ បន្ទាប់ពីវីដេអូនេះបានសាយភាយ តារារ៉េប វណ្ណដា ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិជេរជាច្រើនថា ជាតារារ៉េបមានចរិតឈ្លើយជាដើម។
.png)
ក្រោយពីរងនូវពាក្យសម្តីជេរប្រមាថយ៉ាងខ្លាំងពីសំណាក Hater គណនី Liza Dy ដែលជាអ្នកបង្ហោះវីដេអូផ្ទាល់បានចេញបកស្រាយនិងសូមអភ័យទោសទៅកាន់ វណ្ណដា ដែលធ្វើឱ្យលោកត្រូវបានគេជេរ ខណៈរូបនាងបានបកស្រាយថានោះគ្រាន់តែជាសកម្មភាពថតស្ពតពាណិជ្ជតែប៉ុណ្ណោះ។ គណនីនេះបាននិយាយនៅក្នុងវីដេអូពេញដែរថា អ្នកដឹកនាំការថតបានឱ្យខ្លួននាងសួរអ្វីទៅកាន់ វណ្ណដា ក៏បានដែរជារឿងពិតក៏បានឱ្យតែធ្វើឱ្យ វណ្ណដា ខឹង ខណៈរូបនាងបាននិយាយថា នាងធ្វើតាមអ្នកដឹកនាំសួរសំណួរពិតពីរឿង ជី ដេវិត។
ស្របពេល ដែលមានមតិជាច្រើនបានរិះគន់ចរិតរបស់ វណ្ណដា ថាជាតារារ៉េបមានចរិតឈ្លើយនោះអ្នកគាំទ្រ វណ្ណដា ក៏បានលើកឡើងដែរថា គ្រាន់តែឃើញវីដេអូគេដឹងហើយថាជាការសម្តែង ប៉ុន្តែមានតែអ្នកយល់ធ្វើមិនយល់ទេទើបមកជេរ វណ្ណដា បែបនេះ។ អ្នកខ្លះក៏ស្តីបន្ទោសទៅកាន់អ្នកបង្ហោះវីដេអូខ្លីនិយាយមិនច្បាស់លាស់ទើបធ្វើឱ្យ វណ្ណដា រងថ្មបាក់មិនដឹងអ្វីសោះគេខម្មិនជេរព្រាត៕










