ចិនជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន និងលូតលាស់លឿនជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ហើយក៏ជាប្រទេសមួយដែលមានវ័យចំណាស់ជាងគេផងដែរ។ ដូច្នេះប្រទេសនេះគឺសម្បូរកន្លែងទេសចរណ៍ល្បីៗជាច្រើន ដែលបង្ហាញពីវប្បធម៌ដ៏សម្បូរបែប សិល្បះ និងសាសនា ដែលយើងគ្រប់គ្នាគួរតែស្វែងយល់។ នេះបើយោងតាមសារព័ត៌មានបរទេស CNN បានចុះផ្សាយថា តំបន់ទេសចរណ៍ខាងក្រោមនេះ គឺមានភាពទាក់ទាញ និងល្បីល្បាញខ្លាំងបំផុតនៅប្រទេសចិន ដោយសាររចនាសម្ពន្ធ័ប្លែកខុសពីគេ និងប្រវត្តិសាស្ត្រដ៏អស្ចារ្យ ដែលភ្ញៀវទេសចរមិនគួរមើលរំលងឡើយ៖
១.មហាកំពែងចិន Mutianyu ៖ មហាកំពែងចិន គឺជាកម្រងជញ្ជាំងនិងកំពែងបុរាណដែលមានទីតាំងស្ថិតនៅភាគខាងជើងប្រទេសចិន ត្រូវបានសាងសង់ប្រមាណ ៥០០ ឆ្នាំមុន និងមានប្រវែងសរុបចំនួន ២១ ១៩៦ គីឡូម៉ែត្រ។ មហាកំពែង Mutiayu នេះគឺជាសណង់ប្រវត្តិសាស្ត្រ ដែលមានឈ្មោះល្បីល្បាញ ហើយក៏ជាកំពែងដ៏វែងបំផុតមួយនៅលើពិភពលោកផងដែរ។ មហាកំពែងចិនត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកយូណេស្កូ តាំងពីឆ្នាំ១៩៨៧ សាងសង់ឡើងក្នុងគោលបំណងការពារការឈ្លានពានកាលពីសម័យបុរាណ។
២.កំពូលភ្នំលីងសាន៖ គឺជាភ្នំដែលល្បីល្បាញជាងគេនៅប្រទេសចិន មានទីតាំងស្ថិតស្រុក Mentougou នៃទីក្រុងប៉េកាំង។ កំពូលភ្នំនេះមានសារៈសំខាន់សម្រាប់សត្វព្រៃ ជាពិសេសសត្វស្លាប។ នៅកម្ពស់ ២,៣០៣ ម៉ែត្រ កំពូលភ្នំលីងសានគឺជាចំណុចខ្ពស់បំផុតនៅក្នុងក្រុងប៉េកាំង។ មកដល់ទីនេះភ្ញៀវទេសចរអាចទស្សនាព្រះដំណាក់ និងរូបដិមាព្រះពុទ្ធដ៏ធំមហិមា ដែលមានកម្ពស់ ៨៨ម៉ែត្រស្ថិតនៅលើកំពូលភ្នំ ហើយក៏ជាកន្លែងសក្ការៈបូជាដ៏ស័ក្តសិទ្ធសម្រាប់ប្រជាជននៅក្នុងតំបន់ផងដែរ។
៣.The Bund ឬ Wai Tan៖ The Bund ដែលត្រូវបានគេស្គាល់ថាជា វ៉ៃតាន់ (wai tan) គឺជាកន្លែងទាក់ទាញដ៏ពេញនិយម និងអ៊ូអរបំផុតនៅក្នុងទីក្រុងសៀងហៃ។ វ៉ៃតាន់ ក៏ជាតំបន់មាត់ទឹកដ៏ស្រស់ស្អាតដែលមានទីតាំងនៅតាមច្រាំងទន្លេ Huangpu ផ្តល់នូវការមើលឃើញដ៏គួរឱ្យទាក់ទាញទៅក្នុងយុគសម័យអតីតកាលនៃទីក្រុងសៀងហៃចាស់។ សម្រាប់ភ្ញៀវទេសចរដែលបានទៅដល់ទីនោះ នឹងទទួលបានអារម្មណ៍ស្រស់ស្រាយបំផុតនូវការទស្សនាបែបប្រវត្តិសាស្រ្ត និងសម័យទំនើប។
.png)
៤. ប្រាសាទ Bach Ma៖ ប្រាសាទ Bach Ma មានទីតាំងនៅទីក្រុង Luoyang ខេត្ត Henan ប្រទេសចិន ត្រូវបានគេនិយាយថាជាប្រាសាទដំបូងគេដែលសាងសង់បន្ទាប់ពីព្រះពុទ្ធបានមកដល់ប្រទេស។ ជាមួយនឹងប្រវត្តិសាស្រ្តជិត ២,០០០ ឆ្នាំ ប្រាសាទនេះត្រូវបានគេស្គាល់ថាជាកន្លែងកំណើតនៃព្រះពុទ្ធសាសនាចិន។ យោងតាមកំណត់ត្រា វត្ត Bach Ma ត្រូវបានសាងសង់ឡើងដោយអធិរាជ Han Ming ក្នុងឆ្នាំ ៦៨ នៃគ.ស ដើម្បីធ្វើជាកន្លែងស្នាក់នៅ និងជាកន្លែងដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនានៅក្នុងប្រទេសចិន។
៥.ប្រាសាទ Linh An៖ ប្រាសាទ Linh An ស្ថិតនៅជើងភ្នំ Linh An ស្រុក Tay Ho នៃទីក្រុង Hangzhou ខេត្ត Jiangnan ប្រទេសចិន។ វត្តដ៏អស្ចារ្យនេះឈរទល់នឹងភ្នំ Phi Lai ដ៏ល្បី ហើយបែរមុខទៅបឹងខាងលិចដ៏រ៉ូមែនទិក។ វត្ត Linh An ត្រូវបានកសាងឡើងក្នុងឆ្នាំ ៣២៦ នៃគ.ស មានប្រវត្តិជាង ១៦០០ ឆ្នាំ ដែលកន្លែងនេះត្រូវបានចាត់ទុកថាជាទឹកដីដ៏ពិសិដ្ឋនៃពុទ្ធសាសនា Zen ដែលជានិកាយពុទ្ធសាសនាមហាយានមានដើមកំណើតពីបុព្វបុរសឥណ្ឌាចំនួន ២៨ ជំនាន់ ហើយបានរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន។ វត្ត Linh An ត្រូវបានគេស្គាល់ថាជាវត្តលេខ ១ ក្នុងខេត្ត Jiangnan ដោយសារប្រវត្តិសាស្ត្រដ៏យូរលង់ ទេសភាពដ៏ទាក់ទាញ និងបេតិកភណ្ឌវប្បធម៌ដ៏ជ្រាលជ្រៅបំផុត៕










