តារាចម្រៀង ណូលី ត្រូវរងនូវមតិវែកញែកពីអ្នកលេងបណ្តាញសង្គមបន្ទាប់ពីច្រៀងបទល្បីល្បាញមានចំណងជើងថា «មិនបង្ហាញតែមិនលាក់បាំង» បែបចង្វាក់ Acoustic ។ អ្នកមួយចំនួនបានបញ្ចេញមតិថាលោកច្រៀងត្បៀតពេកពិបាកស្តាប់ និងថាពិបាកលើសបទ Lady ទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGFc1DQPrxF2C9Io6yJD3aWs_5q_WtD8Lh2btCQaGFMEBCp55yeApUeVwmyFvr56RV0_2WHMC25TUlZpVjdiDl8y2QB27i-iXIOxSYOYsBdlCAJrq6IlzerrlAjIcyySZKrE0UwD18c90j5D1IUWRbZx4ODU3iNRsyCaivs93OONkYjMIcIzMZXF-FFKWH/s1800/image_2025-02-12_11-43-44.png

តារាចម្រៀង ណូលី បានវិលមកកាន់វិថីសិល្បៈវិញហើយបន្ទាប់ពីស្ងប់ស្ងាត់ពីវិថីសិល្បៈខណៈលោកបានកែប្រែរូបរាងខ្លួនឯងខុសពីមុនដាច់។ បន្ទាប់ពីឈានជើងចូលវិថីសិល្បៈរូបលោកក៏ទទួលបានការងារជាបន្តបន្ទាប់លេចមុខតាមកម្មវិធីជាច្រើនទាំងនៅលើកញ្ចក់ទូរទស្សន៍រួមទាំងបណ្តាហាងជាច្រើនទៀត។ អ្វីដែលកាន់តែចាប់អារម្មណ៍ការត្រឡប់មកវិញនេះ ណូលី ទទួលបានការគាំទ្រខ្លាំងតាមរយៈបទ«មិនបង្ហាញតែមិនលាក់បាំង» ដែលអ្នកលេងទិកតុកជាច្រើនលេងបទចម្រៀងមួយនេះ។ ត្រឹមតែជាង៣ខែក្នុងការចេញផ្សាយបទនេះមានការស្តាប់ជាង៤លានដងឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT81AWXwnIkomOVOZLm3uE8AOBFk03WdvILIePrIPNzlMQZeXvZsqV2ObNCWJBxBXdS7VZJL-JraWOfNRUSVOsqkBcAh5Xq71r76nzr8DGYWBQF8MVFyQSaVyvOtWAQunF-s0hRUj_CO6vvFOnX2a8ONmkJTrDt0EsHsZHU-_DG08vPSKbyYrP11404Fo3/s1800/image_2025-02-12_11-43-49.png

ទោះយ៉ាងណា ថ្មីៗនេះតារាចម្រៀង ណូលី បែរជាត្រូវរងនូវការវែកញែកពីអ្នកលេងបណ្តាញសង្គមទៅវិញបន្ទាប់ពីលោកបានចូលរួមកម្មវិធីមួយដោយបានបកស្រាយបទចម្រៀងដ៏ល្បីល្បាញរបស់ខ្លួនខាងលើនេះជាចង្វាក់ Acoustic ។ ទស្សនិកជនមួយចំនួនបានបញ្ចេញមតិថា សំឡេងរបស់លោកត្បៀតខ្លាំងនាំឱ្យអ្នកស្តាប់ពិបាកស្តាប់ មួយបទនេះប្រឹងខ្លាំង តឹងទ្រូង សុំ ណូលី ពីមុននិងសំឡេងធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieiAIHJ_I8-9WU1eH-Sfn90NcgRJW2Ux4xXrr3QroIpo-Yr7PIly7wTZZYK6flsCOnY7Lmr3tsyq_u2tgG7UBvo7z6V8MotXLW9aLN5RAu_WG4d9AT9rkoQjVw6eRRtS8vP2sIaaNO9hmdvT6pa2GevW6qzY642W7mkNQUOrID9odMvtjPJihA3ZXC1lTJ/s1800/image_2025-02-12_11-43-53.png

យ៉ាងណាមិញ ជាមួយនឹងមតិវែកញែកពីអ្នកលេងបណ្តាញសង្គមមួយចំនួននោះ អ្នកលេងបណ្តាញសង្គមមួយចំនួនក៏បានចេញមកការពារជាមួយនឹងមតិយោបល់ល្អៗដែរថា «គេច្រៀងប៉ុណ្ណឹងហើយ នៅទើសបាន , មិនមែនគាត់ច្រៀងមិនពីរោះទេតែដោយសារតែស្ទាយ៍ច្រៀងរបស់គាត់ ហ្នឹងគឺរសនិយមរបស់មនុស្សម្នាក់ៗ , អ្នកខំមិនអាក្រក់ៗអោឱ្យគេច្រៀងចេញដូចគេអត់? រួមទាំងមតិយោបល់ជាច្រើនទៀត….».https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyhhRIlAzYK8UtUlJZX3bnW00vYd1nvB20kDa6Y23iVklwpVoQooo_-vMoH1yu51Lgj8Cf1jEx_TcxR7cM9uJNzrWjv4djDFQKC5HpIJqNxrzlB2V2mgxuDGWBZ0MB-nWNhL6oQhWlHiQsAx9n-9Fz2wfGbz81wPO3YE1oVqes0VzNTyyK4xwzByeO0kiA/s1800/image_2025-02-12_11-43-56.png

គួរបញ្ជាក់ផងដែរថា បទចម្រៀងរបស់ តារាចម្រៀង ណូលី ដែលឆក់យកប្រជាប្រិយភាពពីសំណាកទស្សនិកជនរួមមានបទ «លក់គោយន្ត , មនុស្សសំខាន់, ធំជាងវេហាស៍, ២ម៉ឺនរៀល ,ចាំអូនបែបពីគេ, មនុស្សអរូប និងបទល្បីៗជាច្រើនទៀត»៕