ប្រទេសចិន ៖ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា មានហេតុការណ៍ដីរអិលពីលើភ្នំបណ្តាលឱ្យសង្កត់លើផ្ទះ និងពលរដ្ឋរស់នៅភូមិមួយក្នុងខេត្តស៊ីឈួន ប្រទេសចិន ។ ភ្នាក់ងាររាប់រយនាក់បានជួយសង្គ្រោះមនុស្សចំនួន២នាក់ ប៉ុន្តែមនុស្សប្រមាណ ៣០នាក់ទៀតត្រូវបានដីសង្កត់បាត់ខ្លួនរកពុំឃើញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaOLdyN9xKUI59G-y2gSyCqx6DKHbZs7HgrFMMGNTGNv8fASlV-DHVpRxnQvtEyqGklojA_Uw0TRrRcpKx4_v19ddEmp6QyEyQC6sJw1qXgXzK47Vv8tNTGo7nse28r0F9zvTTi70jc3lqeNnt1Fobx1G1EZv7LKdPuY1cS0V9JmJVe1eSHbfZbL4huY-t/s1800/image_2025-02-10_16-22-24%20(2).png

ដីបានរអិលពីលើភ្នំក្បែរភូមិជិនផីង (Jinping) ខេត្តស៊ីឈួន (Sichuan) ស្ថិតនៅភាគនិរតីប្រទេសចិន កាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លងមក និងសង្កត់ផ្ទះពលរដ្ឋជាច្រើនខ្នង និងមនុស្សជាច្រើននាក់ ។ ភ្នាក់សង្គ្រោះបន្ទាន់រាប់រយនាក់ត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុដើម្បីស្វែងរកមនុស្សបាត់ខ្លួន ហើយរហូតមកដល់ពេលនេះ (ថ្ងៃទី៩ ខែកុម្ភៈ) ពួកគេបានជួយសង្គ្រោះមនុស្ស២នាក់ (គឺម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល) ប៉ុន្តែមនុស្សប្រមាណ ៣០នាក់ទៀត រកពុំឃើញ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnwhCwsl3s_uPhV1Hc_2BEgodVLY8JEo7-f-uiVHnzn1VIsT3qL1air5JgJ24xGkxjIVPOGG_pFNH-uweHykjF0IEIcmDPP9SDYlHBhsDf7aUB56VtRtuVkiPG2g_Nwe484cI1vKXITHjAXzDfLhvoj-e3qRbKql0UYItaEwZTtrN9FTohNTyqIoJeF-34/s512/image_2025-02-10_16-22-24.png

ក្រៅពីនេះ ភ្នាក់ងារសង្គ្រោះបានជម្លៀសពលរដ្ឋរស់នៅក្បែរនោះចំនួន៩៥គ្រួសារ សរុប៣៦០នាក់ ទៅកាន់តំបន់មានសុវត្ថិភាព ព្រមទាំងបញ្ជូនរបស់របរប្រើប្រាស់ចាំបាច់ និងម្ហូបអាហារឱ្យពលរដ្ឋទាំងនេះ ។

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ជាឱ្យអាជ្ញាធរអនុវត្តគ្រប់វិធីដើម្បីស្វែងរក និងជួយសង្គ្រោះមនុស្សបាត់ខ្លួន ដោយកាត់បន្ថយការខូចខាតឱ្យបានច្រើនបំផុត ។ រដ្ឋាភិបាលចិនបានត្រៀមថវិកាចំនួន៥០លានយាន់ សម្រាប់ជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ និងថវិកា៣០លានយន់ សម្រាប់ផ្តល់ឱ្យភ្នាក់ងារជួយបង្កើនកម្លាំងស្វែងរកមនុស្សបាត់ខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPF2sFAL-rDCu0DV3GOBIq8JmfAXz9RuWrjgnTzzt0Kz0pnhAwnBiWyIFQwMBphqAHUNSkw1wZX5AIR9Aw-OwKdpy_ukEv5oUVsrVtoxeP4Tu2wFLZu-PkNdLXlUmn7ACzLLKN6NvyYehhJlXSYSllWo648WiqI535p_olkuZdK4pW6eMds1XriEMSetrl/s1280/photo_2025-02-10_16-14-48.jpg
ចំណែកលោក លី ឈៀង នាយករដ្ឋមន្ត្រីចិនបានអំពាវនាវឱ្យត្រួតពិនិត្យហានិភ័យភូមិសាស្ត្រនៅក្បែរកន្លែងកើតហេតុ ក្រោយសារព័ត៌មានចិនចុះផ្សាយដោយដកស្រង់តាមការលើកឡើងរបស់អ្នកភូមិក្នុងតំបន់ថា រយៈពេល៦ខែមកនេះ មានដុំថ្មធំៗរអិលពីលើភ្នំក្បែរភូមិជាញឹកញាប់ ។ លោក លី និយាយថា អ្នកភូមិជិនផីង គួរតែជម្លៀសចេញពីទីនេះ ដើម្បីចៀសផុតពីគ្រោះថ្នាក់កាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgQg8OE1MTSgTAuOsRLT9P_MDYhPUcb4IfJmNo-45kmobPTYaHXJ1Tz_7zJlDwAX7xwpOps3bhyN8DD6c49LnMTn3EAyZqCkQrgXRBlV3xcgdTchYX2BwX_pn54j1gszOmYId1RnYY0i1LURMK5OhBDy8WWzPTBj9QUNwJiia0Guh-xYMnlhA4maoBJDy3/s1280/photo_2025-02-10_16-14-49.jpg

អាជ្ញាធរក្នុងតំបន់ជឿថា ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភ្នំខ្ពស់បានធ្វើឱ្យដីទន់ជ្រាយ និងរអិលចុះពីលើភ្នំចុះមកក្រោម ហើយដីនៅតែរអិលជាបន្តបន្ទាប់ ។ អាជ្ញាធរបានអនុវត្តវិធានការតាមដាន និងព្រមានពីការបាក់ដីជាមុនតាមការបញ្ជារបស់ប្រធានាធិបតីចិន ដើម្បីទប់ស្កាត់គ្រោះមហន្តរាយកើតឡើងជាថ្មី ៕