Home ព័ត៌មានអន្តរជាតិ ពិភពលោកចាប់អារម្មណ៍ខ្លាំងក្រោយ Trump ប្រកាសដណ្តើមយកតំបន់ Gaza និងបណ្តេញពលរដ្ឋចេញ

ពិភពលោកចាប់អារម្មណ៍ខ្លាំងក្រោយ Trump ប្រកាសដណ្តើមយកតំបន់ Gaza និងបណ្តេញពលរដ្ឋចេញ

122
0

សហរដ្ឋអាមេរិក ៖ ប្រទេសនានាលើពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសថា អាមេរិកនឹងដណ្តើមយកតំបន់ Gaza ដោយប្រើប្រាស់កម្លាំងទ័ព ហើយអាមេរិកនឹងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់នេះ បន្ទាប់ពីបណ្តេញពលរដ្ឋប៉ាឡេស្ទីនទៅរស់នៅកន្លែងផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ-1-V_ISRDZqP5RuIgE2UYsTUsqNaxanSklXKHTrYZvRKNgugEFaIvqU8rM1uu9DJty78suemhhagYyxL8NRpWkwOSLPnUowWBPcKXCfgMGJYSshgLe_9JT_1qrBVorNfx-Npvb3QZiv2-TgfNctw5iq-jQ9EnHYO9oeVGpBv9fQm8eIL18QlajhIgkPy/s1200/image_2025-02-06_13-21-01%20(2).png

សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ លោក Chris Murphy បានសរសេរក្នុងបណ្តាញសង្គម X ថា លោក Trump ជ្រុលពេកហើយ ដែលចង់ឱ្យអាមេរិកវាយលុកតំបន់ Gaza ។ វានឹងធ្វើឱ្យកងទ័ពអាមេរិកបាត់បង់ជីវិតយ៉ាងច្រើន និងកើតសង្គ្រាមនៅមជ្ឈិមបូព៌ាអូសបន្លាយជាច្រើនឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTsS15gCOqj4aSjUjyFSpLemyTqPpTshXpXugAR_Dn7LvXidG7rhRgTdDwfih9FjqyYUweUmBOCCZBznZKaTWgBlujeF9iu8EP9i4-XqtXpSDQf4nP57LKaCmye7QMMAEZwa8yA7yybBgc1w08UFpnxbNf0K_mBuSbupSJJvlvMi853_fr3-A91Gpr1x4y/s1020/image_2025-02-06_13-21-01.png

ដូចគ្នានេះ សមាជិកសភាគណបក្សប្រជាធិបតេយ្យឱ្យដឹងថា ការលើកឡើងនេះគ្មានទំនួលខុសត្រូវ និងគ្មានហេតុផល ហើយអាចប៉ះពាល់ដល់ការឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។ យើងចាំបាច់ត្រូវពិចារណាថា ហេតុអ្វីលោក Trump ចង់បានតំបន់ Gaza ពីព្រោះគ្រប់រឿងដែលលោកនិយាយ គឺសុទ្ធតែពាក់ព័ន្ធនឹងប្រយោជន៍ផ្ទាល់ខ្លួន និងសាច់ញាតិរបស់លោក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-oYDP2WHgZNyo1Ag7ihZDIdUucvwOd_rfosi-gQSb82ehdVkcDegPd9MBG1Tx_cyIQFUYoLCJrt5btXk_YH15eOhgBB1cEHec_OUbmXyH6qGB8n_l4rQVxDbYrw72_6EQwfS8-W7vELOhzAsqUf-cuQ4Z3QFWilexsZ11GTbD3c9_g6_qtZ-lLNgcKTF5/s1920/image_2025-02-06_13-21-02.png

លោក Trump បាននិយាយពីការវាយលុកតំបន់ Gaza កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ប៉ុន្តែលោកពុំបានបញ្ជាក់ចំណុចលម្អិតពីការអភិវឌ្ឍ ឬគ្រប់គ្រងក្នុងតំបន់ទេ ។ វាធ្វើឱ្យប្រទេសនានាឆ្ងល់ថា តើអាមេរិកនឹងបញ្ជូនអ្នកណាទៅរស់នៅ Gaza ពីព្រោះតំបន់នេះស្ថិតនៅច្រាំងខាងកើតនៃសមុទ្រមេឌីទែរ៉ាណេ ដែលមានសក្តានុពលសម្រាប់មជ្ឈិមបូព៌ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgAinMYvuERE9GJvPAufRIuB9x9BiY-XY6E7-Sy_qzTfRtonyKlyeAmhmAEPvRZB-4tPxIoTr0Q3_pTUUhsClkINfXLIkd7dzhqQu7J-O89CrNK1U1L0tY648gYM3iUp-heteKba1TeCbjsG8Ji3CvSl-yyzR95-t0m9D4JT_h0q_mPie8wexnc_9jXpbJ/s2317/image_2025-02-06_13-21-04.png
នៅថ្ងៃដដែល លោក Trump បានស្នើឱ្យបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ Gaza ទៅរស់នៅប្រទេសជិតខាងជារៀងរហូត ដោយលោកបញ្ជាក់ថា តំបន់ Gaza គឺជាទីតាំងការរុះរើ ។ រីឯមេដឹកនាំអ៊ីស្រាអែលនិយាយថា លោក Trump កំពុងគិតហួសព្រំដែន និងបំផ្លាញការគិតពីមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix6IT1iglnrb8uEwt8-0ZSFAot4Sv7V9sxyVKXcsA86VieG-d7PeHoqp1AN3fqgRAKuCM_pPgmpbBH_Hp3TocP0YpJJQOGFNRtl2rlK0HjW7lK9I6MPsOm67y07htC78qvN02Ak4wOvrIYbciAXnI2krx9QkkpUUQZjtB7ZGzDg0neCEfXJF7Gp7T1HFdG/s1280/image_2025-02-06_13-21-08.png

ចំណែកមន្ត្រីជាន់ខ្ពស់របស់ក្រុមប្រដាប់អាវុធហាម៉ាស់ឱ្យដឹងថា ការឱ្យពលរដ្ឋរស់នៅតំបន់ Gaza ផ្លាស់ទៅរស់នៅកន្លែងផ្សេង គឺជាការបណ្តេញពួកគេចេញពីទឹកដីរបស់ខ្លួន ។ វានឹងបង្កភាពវឹកវរ និងតានតានក្នុងតំបន់ ពីព្រោះពលរដ្ឋ Gaza គ្មានថ្ងៃឱ្យស្ថានការណ៍នេះកើតឡើងទេ ៕