នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីសាធារណការរាជធានីភ្នំពេញ បានចាប់ផ្តើមរៀបចំដាក់រនាំងពុះចែកទ្រូវផ្លូវ លើមហាវីថីសម្តេចតេជោហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ។.png)
ការដាក់ទ្រូវផ្លូវនេះ ចាប់ពីចំណុចស្ពានអាកាសមរកតេជោ ដល់ចំណុចស្តុបសឺដេស ដេញជាបន្តបន្ទាប់រហូតដល់ផ្លូវជាតិលេខ២។
ការរៀបចំឱ្យមានទ្រូងខណ្ឌចែកកណ្តាលទ្រូងផ្លូវ ដើម្បីកុំឱ្យមានការវ៉ាជែងខុសគន្លង ដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍។
បន្ថែមពីការដាក់ទ្រូវផ្លូវ ការធ្វើដំណើរលើមហាវិថីនេះ នឹងត្រូវកំណត់ល្បឿនដោយចាប់ពីភ្លើងស្តុបមែកសឺដែសដល់ស្ពានអាកាសមរតកតេជោអាចបើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈចាប់ពីផ្លូវជាតិលេខ២ មកដល់ភ្លើងស្តុបមែកសឺដែសកំណត់ល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង។
គួររំលឹកថា មួយរយៈចុងក្រោយមកនេះ មហាវីថីសម្តេចតេជោហ៊ុន សែន តែងឧស្សាហ៍កើតមានគ្រោះថ្នាក់ចរាចរណ៍ ដោយបានឆក់យកអាយុជីវិតមនុស្សជាច្រើននាក់ ហេតុដូច្នេះអាជ្ញាធរ បានបង្កើតគំនិតថ្មីៗ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។










