កាលពីថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៥នេះ យោងតាមការគូសបញ្ជាក់ពីក្រសួងព័ត៌មានបានឲ្យដឹងថា សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំប្រតិភូសិល្បៈករ សិល្បៈការិនីកម្ពុជា ទៅចូលរួមសារជាថ្មី ក្នុងក្បួនដង្ហែរ «ឈីងហ្គេ» ២០២៥ នៅសាធារណរដ្ឋសិង្ហបុរីរយៈ៨ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjukfnK9RcTy6R6Z48zr056RFywiYNQMFFjdsdOs1yvCPeNezoeycnRzaGaMmyxMqSWa-FNKyvbz5xWJMgpFdXL78gCfQQ5UJMJzknGNDuaVs3Kd_fcplr7AeYrjUAuZ3GSCydYyrnxWdiPP31ZsKQQFVD7l1v4HCnGmqMUeMA1NKIo071GnPpz1PodeMul/s1080/IMG_1554.JPG

ក្បួនដង្ហែរ «ឈីងហ្គេ» គឺជាក្បួនដង្ហែរធំមួយលំដាប់អន្តរជាតិ ដែលបើកឱកាស ឱ្យបណ្ដាប្រទេសផ្សេងៗបានចែករំលែកបទពិសោធន៍ និងបង្ហាញពីមរតកវប្បធម៌ ផ្សារភ្ជាប់បេតិកភណ្ឌ វប្បធម៌តំណាងប្រទេសនីមួយៗ ជាពិសេសបង្ហាញពីភាពចម្រុះនៃ ការចូលរួមរបស់ សហគមន៍ក្នុងតំបន់នានាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZB_XIHsut_tUE1jYmwTtjwoV5CfcChhSEVQlr-8TtBZ6dG308GgS4isb3JkiX8w-4bvFhF6JLHEQQl_JAb8F8BcW4R0nUfH0-s-zmWrotCcwmazd-6B-rUi03tLd0X6Nn8NnE5a7vTmYXJm3b-1HksYykWWypkVUEVB4QeaZaYboio9Pa6OJpltv7UlXf/s1280/IMG_1559.JPG

កាលពីឆ្នាំ២០១៧ ២០១៩ និង២០២៣ សិល្បៈនៃកម្ពុជាធ្លាប់បានបង្ហាញភាព អស្ចារ្យនៃស្នាដៃបុព្វបុរសយើងទៅកាន់ពិភពលោក ដោយបាននាំយកសិល្បៈចម្រុះរបស់កម្ពុជា ប្រកបដោយភាពរស់រវើក និងទទួលបានជោគជ័យគួរជាទីមោទក។ នៅក្នុងឆ្នាំនេះ កម្ពុជានឹងនាំយកនូវទិដ្ឋភាពសិល្បៈ វប្បធម៌ចម្រុះបែបថ្មីមួយបន្ថែមទៀត ដើម្បីបង្ហាញពីភាពអស្ចារ្យ និងការវិវត្តន៍នៃសិល្បៈកម្ពុជាក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ«ឈីងហ្គេ» ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzg_EeNXbra6PXOyDGXlYNXsPx-vD_c9R2ikyiSYOCBu0R2rQshJSByP3QoLG-cEpms8GR_rvVUHPLqTrWbu3EsZBbBpC66ATw2F-xXquvKOJqHU62gX4OeA587OG5WP6JHog6WALq83tH8JwwhEvVucfBwkxlas9Y_uJwXIepBcc12ggartZPNbAFxNM3/s1280/IMG_1563.JPG
សូមរម្លឹកថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៨ ខែ កុម្ភៈ ឆ្នាំ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី។ សូមរង់ចាំតាមដានទស្សនាអំពីសកម្មភាពនៃការហាត់សម និងសម្ដែងរបស់ក្រុមសិល្បៈករ សិល្បៈការិនីកម្ពុជាយើង ដើម្បីជាការលើកទឹកចិត្តដល់សិល្បករ សិល្បការិនីរបស់យើងក្នុងការបង្ហាញពីមរតកវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigii4EiTw-cDSE2aUodBd_YxBaNkgU2EvbQg-p2o2wS9fiCm_SgUnbzUt1o2lFDaIZidpjZJY9We-GHiAR3-74MfDwx-ofIw1jn96l5OopXOLPSIyNp-aYUbuy-Dx8foj6rUSv3v7vbrfbfJqaEGCPH4d8aMFFt0b8NKI4BbBH6993Ft04kLwTBuYnGvmd/s1280/IMG_1564.JPG