អ្នកបង្កើតមាតិកាដ៏មានប្រជាប្រិយស្ថិតនៅក្នុងក្រុម Veesa Team គឺ Lin Vee និង Naro Vee ទទួលបានចំណងដៃថ្មីនៃជីវិតអាពាហ៍ពិពាហ៍ហើយបន្ទាប់ពីរៀបការកាលពីចុងខែធ្នូ ឆ្នាំ២០២៤។ ដំណឹងនេះបានធ្វើឱ្យអ្នកបង្កើតមាតិកាផ្សេងៗរួមទាំងអ្នកគាំទ្ររបស់ពួកគេចូលរួមអបអរសាទរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3aKTwOT8l8GYUudctwNx0FedSEUxP6nt81b6rw6lSNT_yPtDelm48TA1nkgk0FCks_rzet_SD3Qz873IsQgTFVd3uI5X7eKfteP1bp-tpx556X3vcgd-F1QJbxa2iPjyDXFv09numfBXYdmuZzU-0kyKw3vlKNDmiYz0ooR0tf69MO2GbwbUUCJB5VKyX/s2048/image_2025-01-20_08-56-27.png

កាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ Naro Vee ស្វាមី Lin Vee ស្ថិតនៅក្រុម Veesa បានប្រកាសពីដំណឹងល្អរបស់អ្នកទាំងពីរក្នុងការទទួលបានចំណងដៃសម្រាប់ចំណងអាពាហ៍ពិពាហ៍របស់ពួកគេដោយ Lin Vee មានទម្ងន់ហើយ។ Linda Vee ក៏បានលើកឡើងដែរថា «ប្រូលីនឥឡូវក្លាយជាម៉ាក់លីនហើយ»។ ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេរួមទាំងមិត្តរួមអាជីពសម្តែងការអបអរផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm3j_HRiqKCcfnP35pwYz7vF3VxToMp7kTS7GbL22ZFKREDQXj6lo9lpzu_DYtMVOUTB26g5rw4N5eq4orf6AvLJOIeP_bNcyC4me9Lc-ZjRmLQ0BXBB19gxre50L11VwFfnThIdNahw_pCY7GYOeuvqflUM_ARSk6xmovzGz-pIeEzFAHpaxF4KL1m-m6/s2048/image_2025-01-20_08-56-15.png
អ្នកបង្កើតមាតិកា ក្នុងក្រុមតែមួយគឺ MPJ បានសម្តែងក្តីត្រេកអរថា «ខ្ញុំក្លាយជាអ៊ីគេហើយ» ពិធីករ ជា វណ្ណារិទ្ធ បានខម្មិនថា «អបអរសាទរ ប្អូនទាំងពីរ» ស្វាមីតារាសម្តែង ដួង ម៉ានិច បានសរសេរដែរថា wow អបអរសាទរអូន..» ។ ក្រៅពីនេះមានអ្នកគាំទ្រជាច្រើនបានខម្មិនអបអរសាទរទៅកាន់គូស្វាមីភរិយាថ្មីថ្មោងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinJr-ubmZBhdzUmA7hsTT2v05I1U6D-fetAeKUzHNgeCbX_XfVAOkwHHsBvncqqy_hNmqNFBxjpKNniiCAhqvW3idXgLw6tLwMr7aPCwZe_6QRh1vl8qHHcePP4SWua6ziMk_b1Q8Tx_LxMgDklxwmewBG18vhEY9w2xOJUsM0ylwGIOUaJdy0ZJ0Impgb/s2048/image_2025-01-20_08-56-17.png
Lin Vee និង Naro Vee បានដឹកដៃគ្នាចូលរោងការកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមានរបស់អ្នកបង្កើតមាតិកាល្បីៗក្នុងស្រុកជាច្រើនរូប ខណៈ Naro បានស្នើសុំគូស្នេហ៍រៀបការកាលពីដើមខែធ្នូ ឆ្នាំ២០២៤។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4-ZSDuptgjYOxDMNqSGitg-EjMMpCFXYjdVwy8WWTJPEW-_ChBDNS_ohAuWY-pOzEYWEzN0OHGQ5W7QqJglIGLLknABx7My6DYkCMn42joA3Ou8EeRuttufhabCbkpfQrdhfRvRM5pTqo-4ZgHWMJpA8QcIOQv_uueaM3EjTVO-yHFWbLK6DopquEbuH0/s2048/image_2025-01-20_08-56-24.png

គួរឱ្យដឹងថា អ្នកទាំងពីរមានទំនាក់ទំនងលើសពីមិត្តរួមក្រុមជាយូរមកហើយ ប៉ុន្តែទើបតែបញ្ជាក់ទំនងជាសាធារណៈថាជាគូស្នេហ៍នឹងគ្នាកាលពីខែសីហា ឆ្នាំ២០២៤នេះប៉ុណ្ណោះ ខណៈពួកគេទទួលបានការគាំទ្រជាច្រើនពីទស្សនិកជនជាគូស្នេហ៍ដែលស័ក្តិសមជាមួយគ្នា៕