Home ព័ត៌មានអន្តរជាតិ ភាពយន្ត Only The Brave បានបង្ហាញពីជីវិតអ្នកពន្លត់ភ្លើងឆេះព្រៃនៅក្នុងហេតុការណ៍នេះ

ភាពយន្ត Only The Brave បានបង្ហាញពីជីវិតអ្នកពន្លត់ភ្លើងឆេះព្រៃនៅក្នុងហេតុការណ៍នេះ

39
0

សហរដ្ឋអាមេរិក ៖ ស្របពេលមានភ្លើងឆេះព្រៃយ៉ាងខ្លាំង និងរាលដាលយ៉ាងឆាប់រហ័សក្នុងទីក្រុងឡូសអេនជឺឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅឆ្នាំ២០២៥ បានធ្វើឱ្យមនុស្សគ្រប់គ្នានឹកឃើញដល់ភាពយន្តរឿង «Only The Brave» ។ សាច់រឿងរបស់ភាពយន្តនេះបានរៀបរាប់ពីភ្នាក់ងារពន្លត់ភ្លើងហ៊ានលះបង់ជីវិ.ត ដើម្បីការពារពលរដ្ឋកុំឱ្យស្លា.ប់ ដោយសារភ្លើងឆេះព្រៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVRN_Q9CHUzbVIbPdhsJnYh2bGdI84ihYQWxzASvl_JTd8s9PhQqCRyAIInwdMJuFk_vDtQHlL3e2Xua3nhETgWXWNNUJ0IVpNMRxC1nEzRFhYhGgkI_LFvk1KfjBEUvMuoJZRNiqmlKlNN56Rv5ZABVBtt8hT7AiCZm8zBpui_YnCISnSmFBzCOcf-z2i/s1100/image_2025-01-14_08-33-06.png
ភាពយន្តនេះបង្ហាញពីភាពក្លាហាន និងការលះបង់របស់ភ្នាក់ងារពន្លត់ភ្លើងដែលត្រូវប្រឈមនឹងគ្រោះថ្នាក់មិនខុសគ្នាពីកងទ័ពកំពុងច្បាំងក្នុងសមរភូមិ ហើយដូចគ្នានឹងភ្នាក់ងារពន្លត់ភ្លើងនៅរដ្ឋកាលីហ្វ័រញ៉ា ពេលនេះ ។ ពួកគេបានតស៊ូពន្លត់ភ្លើងឆេះព្រៃយ៉ាងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ និងបំផ្លាញផ្ទះសម្បែង រហូតដល់ជាង១ម៉ឺនខ្នង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkegNltRDMQiB5winCsglQL2HU5tBhNooZIvlxqVlRMX0KF1w81CFAk7iv-sZEzQbwnrUCaZ7Qu3j3qSDGQmVPWLQAUT3FYKkvHYdS_UEAM_x8abuMgPKMlehUZaM5i_5uJh2ZGCooSIND1HWR2ujk3rABDE3nLle6LECQSM8MHXXPden0n9VjdZ9WSnlj/s1024/image_2025-01-14_09-03-35%20(2).png

Only The Brave គឺជាភាពយន្តផលិតឡើងតាមសាច់រឿងពិតរបស់ក្រុមភ្នាក់ងារពន្លត់ភ្លើង Granite Mountain Hotshots នៅទីក្រុងប្រេសខត រដ្ឋអារីហ្សូណា ។ ពួកគេបានប្រឈមនឹងភ្លើងឆេះព្រៃយ៉ាងខ្លាំងកាលពីឆ្នាំ២០១៣ ជាពិសេស ហេតុការណ៍ភ្លើងឆេះខ្លាំងបំផុត ហៅថា Yarnell Hill Fire ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYqnlzP0TVUuZG3EYO7AbGxDvrWUMmHasogQC7k3gW7eSAMf2MpNU5ru8-znezF00RMtC01pH74oGphKlSX3q68Zu1Jq9ZGATeAYuzu6UD-COL7tSrX9Lu_yfcp3Zr64oJ8oGJ5NgagsjrfIwqLbL8avGRAIAGiizd9x03ch99yAGggZ1ly7AaSHPq_kqf/s1250/image_2025-01-14_09-03-35.png

ក្រៅពីភាពយន្តបង្ហាញនូវការរីករាយ និងធ្វើឱ្យអ្នកទស្សនាដឹងពីជីវិតរបស់ភ្នាក់ងារពន្លត់ភ្លើង វាក៏បង្ហាញពីភាពក្លាហានរបស់ភ្នាក់ងារពន្លត់ភ្លើងផងដែរ ដែលធ្វើការពុំខ្លាចនឿយហត់ដើម្បីការពារជីវិតមនុស្ស និងទ្រព្យសម្បត្តិ ជាពិសេស ពួកគេតស៊ូជាមួយភ្លើងកំពុងឆេះខ្លាំង ។ ភាពយន្តនេះជួយឱ្យអ្នកទស្សនាយល់ដឹងពីផលប៉ះពាល់របស់ភ្លើងឆេះព្រៃ និងសារៈសំខាន់នៃការត្រៀមខ្លួនទប់ស្កាត់គ្រោះធម្មជាតិ, ការសាមគ្គីគ្នា និងការបំពេញការងារជាក្រុម ដែលជាកត្តាសំខាន់ដើម្បីយកឈ្នះឧបសគ្គ និងការពារជីវិតមនុស្សក្នុងតំបន់ភ្លើងឆេះព្រៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcZ9AKo1NOJEgQVWKtKS4Ocq2dIzsnkoVy7pZakTkusGhJYl9FgPJW_HV-2cmmm8DHOMqTshcYUIYERpXITs_4uHXa4LxJIODyo02XKR_Kb91tYdL7tklzujjyH-rxJfhyphenhyphen50eddBi83M4tdqmTzC0G_TyARf7zFejeoDG6qzqSbKX-CH2xpy7qlTvNW3Q8/s2480/image_2025-01-14_09-03-36.png

ហេតុនេះ ភាពយន្តរឿង Only The Brave បានបង្ហាញពីជីវិតប្រឈមនឹងគ្រោះថ្នាក់ខ្លាំងបំផុត និងភាពក្លាហានរបស់ភ្នាក់ងារពន្លត់ភ្លើងដែលតស៊ូដើម្បីផលប្រយោជន៍រួម ដូចគ្នានឹងការលះបង់ជីវិតរបស់ភ្នាក់ងារពន្លត់ភ្លើងនៅរដ្ឋកាលីហ្វ័រញ៉ា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHiRziwqF6e1ptDY6lZ1wUATjJDc1OAcLAKZGszHHik1btkt8hTww_mragg9TREhQ_19ZGfzyL3mb4Arp4wO4OxGHhs9ZlHK1qSb5NbEQw3KY_R3eYQSVrf0f_j0uRabZavDhjqci751FRjuyVBnbY8pEnjGqFAFElmdz1tDoCFrwQZUuWQwCXvmKXl7fe/s1200/image_2025-01-14_09-03-41.png