Home ព័ត៌មានអន្តរជាតិ ចិនប្រកាសផ្អាកនាំចូលទុរេនថៃក្រោយរកឃើញផ្ទុកសារធាតុពណ៌លឿងបង្កជំងឺមហារីក

ចិនប្រកាសផ្អាកនាំចូលទុរេនថៃក្រោយរកឃើញផ្ទុកសារធាតុពណ៌លឿងបង្កជំងឺមហារីក

24
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ទុរេនថៃដែលនាំចេញទៅប្រទេសចិនតាមរយៈអាកាសយានដ្ឋានណាននីង ត្រូវបានចិនបដិសេធការនាំចូលដោយសារផ្ទុកសារធាតុពណ៌លឿង (Basic Yellow 2) ។ មន្ត្រីគយចិនបានជូនដំណឹងមកកាន់នាយកដ្ឋានកសិកម្មទីក្រុងក្វាងចូវ ដើម្បីផ្តល់ព័ត៌មាននេះទៅស្ថាប័នពាក់ព័ន្ធនៅប្រទេសថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijdKCcAwPDSpmCnIep2UQjtIQpUxrgfhyphenhyphenjV7VtmHTyeB9dBPQYfLHCTYvp90sp_GtDBt_2BXCDkdOM9FxnKsailuRHxqHqB5768ZPn8Jm4jpCoNnIZupmNIBvJWJqVjfIbigfe24G7O6tYqyBTegXbF69QT009HNRXLMMkVuy5dmGL5xfngUQ_8iWewXd7/s1120/image_2025-01-14_10-03-58.png
មន្ត្រីគយចិនប្រកាសថា ទុរេនថៃនាំចេញមកចិន គឺប្រើប្រាស់សារធាតុ Basic Yellow 2 ដែលអង្គការសុខភាពពិភពលោក (WHO) ចាត់ទុកថា គឺជាសារធាតុបង្កជំងឺមហារីក ប្រភេទ 2B ប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។ ហេតុនេះ ចិនតម្រូវឱ្យថៃត្រួតពិនិត្យសារធាតុនេះ និងសារធាតុគីមីផ្សេងទៀត មុននាំចេញទុរេនទៅចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu0zlxAwlUffp-qsyWAwJB1vyStNVvLbGkMHx5kX3kv2qcCFKX8rASX4nSTOC3afEWlge1_KhBtWbPSClMBrCTMeMZ-0HdVa54YgGYWRZifID58OdjPjuu5RSPsWcbXaklsGuMSok_w3mWRIWxNbCOwMfXgT5DehHxcdyT7kcfAlE6ofeBsEFGHSapQOYA/s728/image_2025-01-14_10-04-03%20(2).png

ក្រោយពីចិនប្រកាសផ្អាកនាំចូលទុរេនថៃ រដ្ឋមន្ត្រីក្រសួងកសិកម្មថៃបានស្នើឱ្យមន្ត្រីពាក់ព័ន្ធត្រួតពិនិត្យផ្លែឈើ ព្រមទាំងកំណត់វិធានការថ្មីជាបន្ទាន់ ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពបន្លែ ផ្លែឈើថៃ សម្រាប់នាំចេញទៅក្រៅប្រទេស ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWHlghihQbgLkQbixP-Twnv7hAXjUtFFWkIQhbqfQnEEvAY2z5v3F__IYrfb8jpE3zEjbMhl7x6XquRQZyAYA3-BJDbFCfrPpSMjD7ZZpeoXsaE3_28LpH6rbXjNoxudU_aQnVpYFZK8AJKU0mlST_C6inxtYEY7sH4Fhs8h_4nH3piOadr8eGgL9x8ieB/s2122/image_2025-01-14_10-03-59.png

    កាលពីថ្ងៃទី១៣ ខែមករា កន្លងមក ក្រោយពីធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មការអភិវឌ្ឍន៍ និងគ្រប់គ្រងផ្លែឈើ ដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ព្រមទាំងមន្ត្រីទូតថៃនៅទីក្រុងប៉េកាំង និងទីក្រុងតូក្យូ លោកស្រី ណារុមុន ភីនយ៉ូស៊ីនវ៉ាត់ រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងថា ចិនផ្អាកនាំចូលទុរេនថៃ ក្រោយរកឃើញសារធាតុ Basic Yellow 2 ។ ក្រសួងកសិកម្មនឹងផ្តោតសំខាន់លើគោលនយោបាយត្រួតពិនិត្យស្តង់ដារបន្លែ ផ្លែឈើ ដោយប្រជុំជាបន្ទាន់ដើម្បីរកវិធានការដោះស្រាយកម្ចាត់ឧបសគ្គនាំចេញបន្លែ ផ្លែឈើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTEIpPgzSv-r9X8W25oNjjTmsuRhKAMnFKAceh1b7bcaq2I60kwcuPhcaQAIp1bRH4LEks72Rr46t9R5jY8O5FBV6lqwMKl-WYTP3r65cMeZzjmWyoy3oG2sV_GJXnTSj4W_VB9pP1E0NUeAiwZc6p3jCtbWCvjIYDDoUNnAxr_jAn8rF4qE9IV4YmBaoB/s1120/image_2025-01-14_10-04-03.png

    ក្រសួងកសិកម្មសម្រេចអនុម័តបង្កើនវិធានការត្រួតពិនិត្យគ្រប់ទូរកុងទឺន័រនាំចេញទាំងអស់ដើម្បីរកសារធាតុគីមីក្នុងផ្លែឈើ ហើយបើរកឃើញសារធាតុគីមី ក្រសួងនឹងចាត់វិធានការក្រុមហ៊ុននាំចេញតាមផ្លូវច្បាប់ ។ យើងត្រៀមបង្កើតវិធានការថ្មីជាបន្ទាន់ ព្រមទាំងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីលើកកម្ពស់គុណភាព និងទំនុកចិត្តលើទុរេនថៃ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiaegDq8u_uFGSumFqPs8AJBh6uNOKcvxooHXkU8Tw2wLAGovdwlFFbovXtHRLkQig4HnDSbzeL_YnGM572u046_CPTuAaMRi7YLdSj3Apmsf-fgQSfhEqzbQTMAJO4Uj8YCAsMXe0Um_UquWdHwHGxSMT42K9n0QHx6xiwKIqOyhwu8s1WZHplVYW1htv/s1500/image_2025-01-14_10-04-04.png

    ក្រៅពីនេះ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងមានតួនាទីគ្រប់គ្រងតម្លៃទុរេន ដោយសុំការសហការជាមួយអ្នកទិញទុរេន កុំឱ្យទម្លាក់តម្លៃ ។ លោកស្រី ណារុមុន នឹងទៅប្រទេសចិន នាដើមខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីពិភាក្សាជាមួយចិនពីការនាំចេញទុរេន ខណៈថៃបាននាំចេញបន្លែ ផ្លែឈើទៅចិន កើនឡើងជារៀងរាល់ឆ្នាំ ៕