Home ព័ត៌មានអន្តរជាតិ គ្រាន់តែរូបចម្លាក់ Trump អង្គុយសមាធិសោះ ជាងចម្លាក់ចិននេះអាចរកចំណូលបានយ៉ាងច្រើន

គ្រាន់តែរូបចម្លាក់ Trump អង្គុយសមាធិសោះ ជាងចម្លាក់ចិននេះអាចរកចំណូលបានយ៉ាងច្រើន

123
0

ប្រទេសចិន ៖ លោក Donald Trump ដែលគ្រោងឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកថ្មីជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ត្រូវបានមនុស្សជាច្រើនស្គាល់ថា លោកពុំមែនជាមនុស្សស្ងប់ស្ងាត់ ឬចិត្តត្រជាក់ទេ ។ ប៉ុន្តែសិក្ខាសាលាមួយក្នុងតំបន់ជនបទប្រទេសចិន បែរជាយករូបចម្លាក់លោក Trump អង្គុយសមាធិ មកបង្ហាញទទួលបានប្រាក់ចំណូល និងការចាប់អារម្មណ៍យ៉ាងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6izmmZ26oW3RR24GiKYPK6jzWTECqpDI8v9ADnVMtBlFkkjhST-4vH7KqWsm9LXgPmeueb1zte3C3rH0Tg4ZobR8bcYZiwtb2RAjyx4ZNO7TJC60HwL7yFLnOKNLkpdUus4p5WyxH1j3SIGRd8THSqjOLy297Qh0lxW6SdIudzhB8v6UtfqPoMJy1zSmG/s768/photo_2025-01-13_15-23-50%20(2).jpg
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ សារព័ត៌មាន AFP រាយការណ៍ថា រូបចម្លាក់លោក Trump អង្គុយសមាធិ និងបិទភ្នែកពុំជិត បានធ្វើឱ្យមនុស្សគ្រប់គ្នានឹកឃើញដល់ព្រះពុទ្ធ ។ វាជាស្នាដៃរបស់លោក ហុង ជិនស៊ឺ អាយុ៤៧ឆ្នាំ ជាជាងចម្លាក់ជនជាតិចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifWx04ReL4B6PVYXB54ZvwonQ3hYsBuSrWnN5RSox6An0oL0v-gtH2SNBc2pavg57f4v3CawAyJMTSyKKJywldXEydsFHL3VuGnh6rcipFn58ren3LvHZ0a_IPGr6-YTWpgmN9-NWgiAceQPOvt0QClMFEtGoZipxCwG5Dr5oOMVjjCROJn69a7TtQwDZe/s768/photo_2025-01-13_15-23-50%20(3).jpg

លោក ហុង បានលក់រូបចម្លាក់លោក Trump ក្នុងតម្លៃចាប់ពី១៣៨ដុល្លារ ទៅ២,៧៩៤ដុល្លារអាមេរិក ហើយតម្លៃ គឺអាស្រ័យលើទំហំតូច ឬធំ ។ កាលពីឆ្នាំ២០២១ ពលរដ្ឋចិនបានជជែកគ្នាយ៉ាងច្រើនពីរូបចម្លាក់ប្រធានាធិបតីអាមេរិករូបនេះក្នុងបណ្តាញសង្គម រហូតដល់ល្បីល្បាញពេញប្រទេសចិន ។ បច្ចុប្បន្ន មុនពេលលោក Trump ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក អាណត្តិទី២ រូបចម្លាក់នេះក៏ទទួលបានការពេញនិយមម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKO_YeIbtQSD3mUNfpckxGjnfvH5_TcIgOUt884ZoKneDlr1zTlyFp-egaN3KStKkRCYc7zaVtD-8ibjrmafNwATJtn17Rpg5XoH7E2IXnIImDHVSyaxeM4K5qRd92je_ncB1nKF1WclH7pXZy93kZjhqREjCkXPEx81nCG-PdzwdfWt0HqX5VpgW2Pnp5/s1280/photo_2025-01-13_15-23-50%20(4).jpg

លោក ហុង និយាយថា ៖ «ក្រោយពីលោក Trump ជាប់ឆ្នោតថ្មីៗ មានមនុស្សជាច្រើននាក់ចាប់អារម្មណ៍នឹងរូបចម្លាក់នេះ ។ អ្នកនយោបាយភាគច្រើនតែងតែមានចរិតលក្ខណៈគួរឱ្យធុញទ្រាន់ ប៉ុន្តែសម្រាប់លោក Trump គឺជាបុគ្គលដ៏សំខាន់ និងទទួលការចាប់អារម្មណ៍ខ្លាំងក្នុងបណ្តាញសង្គម ។ កាលពីមុន លោកធ្វើរូបចម្លាក់លោក Trump សម្រាប់លេងសើចតែប៉ុណ្ណោះ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZhkhYm1gFvDuyx-mIz89PthcgfiwUpPpSC_LeQLzqi9hBhbiPe8QaFALyq_OiMNqTVD_OuOrzd75dEnE0lr4UCKMYZtiazdTwXSgSRESiDecdL4glsLeW-RcP-OMAfSK0jvhOmkOU7pR9Qq6iPxFm88MhvPDd8ILa2ZmgJ_jMblCFyBrJ-d-WU0MZsiR4/s768/photo_2025-01-13_15-23-50.jpg
រយៈពេលប៉ុន្មានឆ្នាំនេះ លោកបានធ្វើរូបចម្លាក់លោក Trump រាប់រយ ហើយរូបចម្លាក់ទាំងនេះធ្វើឱ្យអ្នកទិញញញឹម ពីព្រោះចរិតរបស់លោក Trump ពិតប្រាកដ គឺផ្ទុយគ្នាពីរូបចម្លាក់ដាច់ស្រឡះ ។ រូបចម្លាក់នីមួយៗមានសរសេរអក្សរចិនថា «ធ្វើឱ្យក្រុមហ៊ុនរីកចម្រើនម្តងទៀត» ដែលនេះជាការសរសេរត្រាប់តាមការលើកឡើងរបស់លោក Trump ថា «Make America Great Again» ៕