ថ្មីនេះៗ អ្នកលេងបណ្តាញសង្គមជាច្រើនទាំងខ្មែរនិងថៃ ហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើកុមារីជនជាតិថៃមួយរូប បានបកស្រាយបទចម្រៀង«រំលស់ប្រពន្ធ» របស់កញ្ញាតន់ ចន្ទសីម៉ា បានយ៉ាងពីរោះរណ្តំ បើទោះបីជាសំនៀងជាភាសារខ្មែរមិនសូវជាច្បាស់ក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNxRzZ6qyMDiJgjjhkJhqJaLNfyubaXvO-IESXmu-Q8JmQHxNFO3Rc8-_sxorxZ4UhP5SJMjbeyO05Sd04fV3JaZgfoWHxkbbeOYOsaYm4PrYg8qJLe9Hi8kkBtE5KFl9ym5ZhMlQdcZ6xj6T9cbv22HsDSa4Ay5be5ptRl87UJo3OhXwcaxNIof8ZzvMD/s1280/image_2025-01-09_11-43-16.png

គណនី Tik Tok ជនជាតិថៃដែលមានឈ្មោះថា Phakbung បានបង្ហាញឃ្លីបវីដេអូខ្លីមួយ ដែលកុមារីស្រស់ស្អាតមួយរូបក្នុងកាយវិការយ៉ាងរស់រវើក រាំផង ច្រៀងផង តាមចង្វាក់បទខ្មែរប្រកបដោយភាពទាក់ទាញ។ ចម្រៀងមួយនេះបទក្រោមចំណងជើងថា«រំលស់ប្រពន្ធ» របស់កំពូលតារាចម្រៀងខ្មែរ កញ្ញា តន់ ចន្ទសីម៉ា។ តាមរយៈការច្រៀងរបស់ក្មេងស្រីថៃរូបនេះ បានបណ្តាលអ្នកលេងបណ្តាញសង្គមគ្រប់ៗរូបចាប់អារម្មណ៍ខ្លាំង និងកោតសរសើរទៅលើទឹកដមសំឡេងរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW7ZH5lVW6de3E6At50qD6P_3X7liv956B0pogGmRt4LOWgS-paVjqXacGBBg7a32uhL4EJXzj8ws_FIRhPUhX8cOK_TkCUHFW0e_UZzA3LN7lOuFohyphenhyphenr63wy0XC8riPWNVEm5qWPz2in96mVvw1e9-VUGrTae0R_6ccO6vPv6bhAJtARAyBXJkzoWlhAz/s1616/IMG_1074.JPG

សូមជម្រាបថា បទ«រំលស់ប្រពន្ធ» របស់កំពូលតារាចម្រៀងតន់ ចន្ទសីម៉ា ប្រចាំផលិតកម្ម Galaxy Navatra ហាក់ទទួលបានសន្ទុះនូវការគាំទ្រយ៉ាងខ្លាំងក្លាទាំងក្នុងប្រទេសកម្ពុជានិងក្រៅប្រទេស។ នៅលើយូធូបផ្លូវការរបស់ផលិតកម្ម បទមួយនេះទទួលអ្នកទស្សនារហូតដល់ទៅ ៤១ លានដងឯណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJpW0UWHXsajGMNY77Fz1iWc7ox4Llf8ivMoCdnM2AagqjGhy2x_1HQct60bIdsdP5_ZrueSkTuWywgK3CEaBF8MwBI2ydSGA8ezrgEpe1qnHUJR7ao0sETyH_whuorvkv1JJtSvmDfaMvsYVnXE9jQAt7N-caekTPOPp8AgfVX4VZ3LUkTxjPY3EU9_xr/s1920/IMG_1075.JPG

យ៉ាងណា កាលពីចុងខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ សារព័ត៌មានថៃ Khaosod ក៏បានចុះផ្សាយពីកំពូលតារាចម្រៀងស្រីរូបនេះ ដែលបទ«រំលស់ប្រពន្ធ»របស់នាង កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើ Tik Tok ថៃ ក៏ដូចជានៅតាមបណ្តាការប្រគុំតន្រ្តីនានា ក៏បានចាក់បទនាងជាហូរហែរ។ ហ្វេនៗថៃប្រាប់ថា ពេលស្តាប់បទនេះទៅគឺធ្វើឲ្យមានអារម្មណ៍សប្បាយរីករាយ ជាពិសេសនោះគឺខ្លឹមសារនៃបទចម្រៀងច្រៀងរៀបរាប់ពីការបង់រំលស់ថ្លៃបណ្តាការផងដែរ៕