Home ព័ត៌មានអន្តរជាតិ យន្តហោះអគ្គិសនីរាងដូច UFO គ្រោងនឹងដាក់ដំណើរការទូទាំងពិភពលោកនៅឆ្នាំ ២០២៨

យន្តហោះអគ្គិសនីរាងដូច UFO គ្រោងនឹងដាក់ដំណើរការទូទាំងពិភពលោកនៅឆ្នាំ ២០២៨

31
0

សហរដ្ឋអាមេរិក៖ យន្តហោះអគ្គិសនីដែលមានរាងដូច UFO ត្រូវបានគេស្គាល់ថាជា Invo Moon គ្រោងនឹងដាក់ដំណើរការទូទាំងពិភពលោកនៅឆ្នាំ ២០២៨ ជាមួយល្បឿន ៤៨០ គីឡូម៉ែត្រក្នុងមួយម៉ោង អាចដឹកអ្នកដំណើរបាន ៣ នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPGk3xFpqrHJr07REW5wGnGdgp6E0ySnnBHm_GkWyBUL40cowCPs9X-aHZvKoXB5Egzin-q-j15jS-eYjQ_U1GE13edikR0x4-37vLM1ynyF_-dc-_fcOq3li2DOEq0lVlLGu95G50JZqQtCp-akhci9bGpTP_raWw-Yt9kJQgfhViW1Qg28e7gAZBFsC-/s634/image_2025-01-08_09-42-01%20(2).png
ជាការពិតណាស់យន្តហោះអគ្គិសនីគឺមានច្រើនហើយនៅទូទាំងពិភពលោក ប៉ុន្តែយន្តហោះដែលមានរាងដូច UFO គឺទើបតែមាននោះទេ។ យន្តហោះនេះមានឈ្មោះថា Invo Moon អាចផ្ទុកអ្នកដំណើរបាន ៣ នាក់ ដោយផ្តល់នូវទិដ្ឋភាព ៣៦០ ដឺក្រេ ពីលើនិងខាងក្រោម ខណៈពេលដែលធ្វើដំណើរក្នុងល្បឿនរហូតដល់ជាង ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAmGg2PB97KIbm3eLp_jO2hG7VY2StfvGgTcrsYgk74fYIgmBf-LMxBIwg-M2XSpe_pQAH5F3SQD1ZWM_I7Ms_l3JM3gUzVEQDca1qF-jxi1XKuHpP1fOE-huO_6ViphVzuVBkvwLqdqbRJ6nCng3j9pQhbKL_pKxMqM0dxYprRT2wY2df0d1cYOPke-Hx/s1000/image_2025-01-08_09-42-01%20(3).png
គំរូ Invo Moon ត្រូវបានបង្កើតឡើងដោយអតីតវិស្វករ Tesla លោក Leo Kayali រចនាឡើងដើម្បីឱ្យមានភាពស្ងៀមស្ងាត់ ដោយប្រើប្រព័ន្ធហោះហើរដែលលាក់នៅខាងក្នុងសំបករបស់វា ជាជាងពឹងផ្អែកលើម៉ាស៊ីនរុញដែលបញ្ចេញសម្លេងរំខានដូចជាយន្តហោះផ្សេងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwlIosJOSGv0PNZjbkLYiABwa6ottprqacTkdNN7h8_GYK7xDFiysgrkSojFXqtEXG63th3BkUP708vNYhUE1vsFCvOriOFylfWmCb_itwXDZgKh6FO__ln2F0WnNwrWJ4upyMyaeMr7o8_geoSAvZVfzit0kVy0N8CLuc2Z4F4LRgV4x-jB_yH8kncS63/s1375/image_2025-01-08_09-42-01%20(4).png

Invo Moon មានអង្កត់ផ្ចិត ៤.៩ ម៉ែត្រ និងទម្ងន់ ១,១៣៤ គីឡូក្រាម ដែលយន្តហោះនេះអាចផ្លាស់ទីក្នុងទិសដៅណាមួយ ស្រដៀងទៅនឹងយន្តហោះគ្មានមនុស្សបើកផងដែរ។ នៅខាងក្នុងកាប៊ីនមានកៅអីបង្វិលចំនួន ៣ ជាមួយនឹងមុខងារកំដៅ និងមុខងារដែលអាចឱ្យអ្នកដំណើររីករាយជាមួយទេសភាពពីលើ និងខាងក្រោមតាមរយៈកញ្ចក់ថ្លា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEdCr2yhiPe1KHSVRYQ6frj_RBIMwx28FesolUFxW887Xxrow-kR5k3BtZqcgNfPb8fgYLUR66gaRTeCy1ohxtIMuemxL-aBkngKqC49Mw6dwcHFmprNB9HanW83bbz3SeJpWamiIMGG7Kd4H6vyxC3J7_8MvX5TSQq0tlLVbFznWYVLrHqzZfAlR594EJ/s1000/image_2025-01-08_09-42-01.png
យានជំនិះនេះក៏មានភ្លើងបំភ្លឺអារម្មណ៍ ម៉ាស៊ីនផលិតការ៉េម និងទូរទស្សន៍ឆ្លាតវៃផងដែរ។ វាមានចម្ងាយលើសពី ៤៨០ គីឡូម៉ែត្រ ចំណាយពេលមិនលើសពី ៣០ នាទីដើម្បីសាកពី ២០% ទៅ ៨០% ។ យន្តហោះអគ្គិសនី Invo Moon ត្រូវបានបំផុសគំនិតដោយគំនូររបស់លោក Leonardo Da Vinci កាលពីជាងប្រាំសតវត្សមុន ដែលគំនូនេះនិយាយអំពី UFO ហោះនៅលើភពផែនដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipBRCl_yIvFjMxqziQQlhfOTXf2HlADJ7ZEvSo9727g9VptGQIMlHgL7sROiDs9sOw6v7GdmNjC3GoUlxHltF0j9PI8-CJolVd_3zm5Ke8JWnkTaZ0IuGDR0C2UIT2eRXzMhKZ-VcfE-Eddr1cdkdlCJ2ZgQSgVJ7syT_OmEKtHuQSLYsBeJrx4SclVHun/s1600/image_2025-01-08_09-42-01%20(5).png
UFO គឺជាយានជំនិះរបស់មនុស្សក្រៅភព ឬអេលាន។ គោលដៅដែលលោក Leo Kayali បង្កើតយន្តហោះនេះមកគឺដើម្បីឱ្យប្លែក និងពិសេសជាងគេ ហើយលោកគ្រោងនឹងដាក់ដំណើរការយន្តហោះនេះទូទាំងពិភពលោកនៅឆ្នាំ ២០២៨ ក្នុងតម្លៃជិត ៣៥១,០០០ ដុល្លារអាមេរិក៕