យើងដឹងហើយថាការផឹកទឹកឱ្យបានទៀងទាត់គឺពិតជាល្អខ្លាំងណាស់សម្រាប់សុខភាពរាងកាយ ជាពិសេសក្នុងរដូវរងារនេះតែម្តង ប្រសិនបើអ្នកផឹកទឹកក្តៅឧណ្ឌៗទៀត គឺរឹតតែជួយផ្តល់ថាមពលដ៏ខ្លាំងក្លាដល់សុខភាពរាងកាយយ៉ាងពេញលេញតែម្តង។ ទោះជាយ៉ាងណាការផឹកទឹកក្តៅក៏មានគុណសម្បត្តិ និងគុណវិបត្តិផងដែរ ដោយគុណវិបត្តិនោះគឺថា លោកអ្នកអាចនឹងរលាកមាត់ប្រសិនបើផឹកមិនបានប្រយ័ត្ន ឬមិនបានផ្លុំ។ លើសពីនេះប្រសិនបើអ្នកដាក់ទឹកក្តៅក្នុងដបបិទជិត ក៏អាចបណ្តាលឱ្យកំពប់ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4rXZyWnMkH5w4b2q-j_tLZBtDO_A2hzXG9Ovd_32MBTaH55EEdS9BICfu-4tQtGXZapvKkUGBeK0S3dxQ3p1iJt8ZHmCEUf2TU_0t4-dLCEE-f9emBOB0ZYi1PR3QmLbothJuzoAdAZgL0E5UIupw6qT2SfBIpMFnu87fLT8KAl2aqyFCww3noSqcNMZy/s1100/image_2024-12-28_13-56-02%20(2).png

រីឯគុណសម្បត្តិនៃការផឹកទឹកក្តៅក្នុងរដូវរងារវិញគឺមានច្រើនដូចជា៖
១.ជួយសម្រកទម្ងន់៖ ការស្រាវជ្រាវបង្ហាញថាការផឹកទឹកក្តៅឧណ្ឌៗជួយបង្កើនអារម្មណ៍ឆ្អែត និងជួយឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹម បណ្តេញកាកសំណល់ចេញពីរាងកាយ ធ្វើឱ្យរាងកាយមានសុខភាពល្អ និងឆាប់ស្រកគីឡូ។
២.កាត់បន្ថយភាពតានតឹង៖ ការផឹកទឹកក្តៅមួយកែវអាចជួយអ្នកដោះស្រាយភាពតានតឹង និងការថប់បារម្ភយ៉ាងមានប្រសិទ្ធភាព។ ការសិក្សាកន្លងមកក៏បានរកឃើញដែរថា ការទទួលទានទឹកក្តៅដូចជាតែ និងកាហ្វេក៏អាចកាត់បន្ថយភាពតានតឹង និងកាត់បន្ថយអារម្មណ៍ថប់បារម្ភផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLaZ6uGx-nJEnTDoTwo6LDDEjgpaaLTf0FoeHy68IURQKkDbl-Ejvg9YNswM3MPkd0E4CHBoGLzScYp1HrWT1f-1o651r5ttiSepo-jXppI3Lxm_AFj782k8nlPktkxOQrnKknVRXfjHKv6zDymmGBtURVLvoM3QkYwvZm74ZHAqy0Cbyk9P3GaK8XutIb/s1440/image_2024-12-28_13-56-02%20(3).png

៣.បន្សាបជាតិពុលចេញពីរាងកាយ៖ ទឹកក្តៅអាចជួយឱ្យរាងកាយបញ្ចេញជាតិពុល និងធ្វើឱ្យរាងកាយបញ្ចេញញើស ជាហេតុអាចបន្សាបជាតិពុលចេញពីរាងកាយ។
៤.ជួយដល់ការរំលាយអាហារ៖ នៅពេលដែលរាងកាយខ្វះជាតិទឹក ពោះវៀនតូចស្រូបយកទឹកភាគច្រើនដែលវាទទួលបានពីអាហារ និងភេសជ្ជៈ នេះបណ្តាលឱ្យខ្សោះជាតិទឹក និងធ្វើឱ្យចលនាពោះវៀនកាន់តែពិបាក។ ដូច្នេះការផឹកទឹកក្តៅអាចជួយរំលាយអាហារលឿនជាងការផឹកទឹកត្រជាក់ ក៏ដូចជាជួយកាត់បន្ថយហានិភ័យនៃការទល់លាមក និងជំរុញចលនាពោះវៀនឱ្យបានទៀងទាត់ផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6MdeljppW1AuMtPIq_a6HLQFvHAozMrrX7T9_pE0uRbGYWgZD1tlQHzl_zK3z71bdIJG5kbA21fSLHdcGly7qwavOix0KwBbRqDupSHROFt2S6LMORhm8ec8FiiEqZzsQu9n5qnjF5mmYjsk2XE5nDMzjXOdbrNXbgd7aw9BcqCTeJQ0nWxFFuVODMq4x/s1000/image_2024-12-28_13-56-02.png
    ៥.ធ្វើឱ្យចរន្តឈាមដើរបានស្រួល៖ ការផឹកទឹកក្តៅអាចជួយឱ្យឈាមរត់បានស្រួល ទាំងប្រព័ន្ធសរសៃឈាមអាក់ទែ និងសរសៃឈាមវ៉ែន ពង្រីកលំហូរឈាម ទៅចិញ្ចឹមគ្រប់សាពាង្គកាយ។ បន្ថែមពីលើនេះ ផឹកទឹកក្តៅ ការងូតទឹកក្តៅនៅពេលយប់ក៏អាចជួយឱ្យយើងមានអារម្មណ៍ល្អ និងគេងលក់ស្រួលផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcLntdwdQprBSJarRLbzHZtVXROTor9oLOy3xMdZrYUaEwWxDHPoZn_m1x6K-3RT-pzkXQeGEz6jX7K3M_quQupRtY50WrAIwfNfiu_R33mkjWnXG2L4_PmEpykh0KqFwU_7MIf2mbZ5DqnKta35P_qRKXE4Tvt7Ci__BG2m2CdQuLIDyYawIhypfpOQx7/s1155/image_2024-12-28_13-56-04.png