នៅតែមានអ្នកយល់ច្រឡំចំពោះទំនាក់ទំនងរវាងខ្លួននិង វណ្ណដា ថាជាន់គ្នាទៅវិញទៅមកនិងក្បត់គ្នាលោក សុងសុង បានចេញមកបកស្រាយម្តងទៀត។ លោកថា វណ្ណដា និងលោក គឺដើរផ្លូវផ្សេងគ្នាគ្មានអ្នកណាជួយអ្នកណាឬជាន់អ្នកណា ប៉ុន្តែអ្នកទាំងពីរនៅតែរាប់អានគ្នាជាបងប្រុសប្អូនប្រុសដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizk3iwp301zcRywmOzllK-X2tFP-TTwiKdt4rkLgmoDbAmSEd-fhF4kqz7pOonpo-RBeFeiPlWTYhDGveQteoxuhBBdqKpq9G54ms6wufUCHNhpJluhFT3qJU-1Q-orLduj8QWzCgH0amug2H4OuxIPVBtVbQWGMyNyFhqzo9PmAhN-nwBubXv0kilPps6/s2048/image_2024-12-28_09-17-24.png

ត្រឡប់ទៅកាន់ឆ្នាំ២០១៦បទចម្រៀងមនោសញ្ចេតនា «ភ្លៀងហើយអូន» ពីតារាចម្រៀង វណ្ណដា និង សុងសុង ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាកមិត្តយុវវ័យ ពីតារាចម្រៀងពន្លកថ្មីនេះដែលធ្វើឱ្យអ្នកគាំទ្រចាប់ផ្តើមបានស្គាល់ វណ្ណដា បន្តិចម្តងៗរួមជាមួយនឹងបទមនោសញ្ចេតនាផ្សេងទៀត។ ទោះយ៉ាងណា បន្ទាប់ពីដើរលើវិថីសិល្បៈជាមួយគ្នាប៉ុន្តែស្រាប់តែពួកគេចែកផ្លូវគ្នាម្នាក់កាន់តែថ្តុំថ្កើន ម្នាក់ទៀតបានបាត់ឈឹងពីវិស័យសិល្បៈជាហេតុធ្វើឱ្យការវែកញែកនៅតែមាបន្ទាប់ពីមានរូបភាពអតីតកាលបានបង្ហោះនៅលើបណ្តាញសង្គម។ អ្វីដែលធ្វើឱ្យសុងសុងមិនអាចទទួលយកបានគឺមានការខម្មិនថាលោកក្បត់ វណ្ណដា បានធ្វើឱ្យបែកធ្លាយបទចម្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLqoh-ut2qVUvQPGzru3RPDgpXwWr0c4MPIzKRR2NnQ0XB4cTeL_mKARPjPOiYQv0gxCJOHpe5RQL0q92pBsHFVQa5Xxf764rUMsKfWyc9T7vhNm4X9OJIxv4Vl6Wx8FpH9lbr5GsjwuKCWRejlTJJ0Ju4Dg0ig2w2gT6qCGpDoEiVR5gwDaLQkurfgafE/s1290/image_2024-12-28_09-03-16.png

លោក សុងសុង បានចេញមកបញ្ជាក់ម្តងទៀតចំពោះទំនាក់ទំនងជាមួយនឹង វណ្ណដា ដោយបានមេនសិនគណនី Mann Vannda មកជាមួយដើម្បីបញ្ឈប់ការយល់ច្រឡំថាមានបញ្ហាល្អក់កករ។ រសៀលថ្ងៃទី២៧ ធ្នូ សុងសុង បានបង្ហោះថា «បញ្ជាក់ម្តងទៀតច្បាស់ៗ ខ្ញុំជាអ្នកដើរចេញពី វិថីនេះខ្លួនឯង :ទី ១ : ខ្ញុំមានបញ្ហាបំពង់កដោយសារគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៦។
ទី ២ : ខ្ញុំមានកាតព្វកិច្ចត្រូវបំពេញ ព្រោះការងារខ្ញុំនៅក្នុងជួររាជរដ្ឋាភិបាល។
ទី ៣ : សម្រាប់ការងារសិល្បៈនេះមិនមែនធ្វើលំៗឱ្យផុតពីដៃទេ ទើបខ្ញុំគិតថាខ្ញុំមិនមានពេលគ្រប់គ្រាន់។ ទី ៤ : គ្រួសារខ្ញុំមិនមានអ្នកណា Support ខ្ញុំឲ្យធ្វើទេ ព្រោះគាត់មិនពេញចិត្តដោយសាររឿងគ្រោះថ្នាក់ចរាចរណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhkTk1dkWDDGu1LZXp8OqfxXxUR2KFOz__H-QDnrAx6SyzukxjAREBhrkbFp8Fho3w0tpEY4jEjAiuih-Ucutqz5X61zOporLycrcf39UKC3XI7gYm7OFDDNx4sCS-0kC4LisiaOjTnH_la5L3W_o8TjUIZ7OHuDbWh5iAX0NcMgvA0bwbV9TskMCznKPZ/s1668/image_2024-12-28_09-03-13.png
លោកថា ទាំងនេះគឺហេតុផល បើពាក់ព័ន្ធបញ្ហាលោកជាមួយវណ្ណដា គឺយើងបានជួបដោះស្រាយគ្នាចប់សព្វគ្រប់ ហើយនៅតែរាប់អានគ្នាក្នុងនាម បងប្រុស ប្អូនប្រុសធម្មតា ដូចនេះហើយសុំបញ្ឈប់ការយល់ច្រលំរវាងខ្លួន និង វណ្ណដា ទៅ។ សុងសុង ថា វណ្ណដា ដើរតាមផ្លូវជីវិតគាត់ លោកដើរតាមផ្លូវជីវិតលោក អ្នកទាំងពីររស់នៅសុខសប្បាយរីកចម្រើនទាំងអស់គ្នាទេ គ្មានអ្នកណាជាន់អ្នកណាទេ វណ្ណដា រីកចម្រើនដោយសារសមត្ថភាពគាត់ ក៏មិនមែនដោយសារតែលោក ហើយលោកក៏រីកចម្រើនដោយសារការខំប្រឹងប្រែងរបស់លោកដូចគ្នា វណ្ណដា ក៏អត់មានបានមកជួយអីលោកដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaH7D2nzATVR6BA97l-t8Zwz-iSTUMYs9_9wUjE_Tb9c4Vwft1KPFNka3nqrZU1iEqwJsxnolYXliMy8YAhYYQPviphpdymaFidUa9Z5BIu5LNacPG3d6Upm4TsW8JiGeBAvvG0eNPEX2p1gweUn-tBmGLG-KPL7XDXFnJOcmiTe-_IlWWANFHs4cEyILU/s1716/image_2024-12-28_09-17-28.png

សុងសុង បញ្ជាក់ចុងក្រោយថានេះជាសារចុងក្រោយរបស់ខ្លួន ហើយក៏អត់បកស្រាយរឿងនេះម្តងទៀតដែរ ចង់អ្នកណាគិតអីទៀតក៏គិតទៅ ព្រោះលោកហត់ណាស់ ៕