Home ព័ត៌មានអន្តរជាតិ បាតុភូតដ៏អស្ចារ្យ! មាសនិងគ្រឿងអលង្ការជាច្រើនបានអណ្តែតមកលើឆ្នេរសមុទ្រមួយ បង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំង

បាតុភូតដ៏អស្ចារ្យ! មាសនិងគ្រឿងអលង្ការជាច្រើនបានអណ្តែតមកលើឆ្នេរសមុទ្រមួយ បង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំង

86
0

ប្រទេសឥណ្ឌា៖ ថ្មីៗនេះមានបាតុភូតដ៏អស្ចារ្យមួយគឺមាសនិងគ្រឿងអលង្ការមានតម្លៃជាច្រើនបានអណ្តែតមកលើឆ្នេរសមុទ្រ Uppada ក្នុងសង្កាត់ East Godavari រដ្ឋ Andhra Pradesh ប្រទេសឥណ្ឌា បណ្តាលឱ្យមនុស្សរាប់រយនាក់នាំគ្នាសម្រុកទៅកើបវត្ថុទាំងនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRWdZg9rCwspRathaa4Al2DV69q_xDV7aHv9ZYjPtIbKtXEl5J36nuHAHPAEvLSXF1VuZT3Qq8FoHws-yiEsgPEUS-OnU70Q1yYK5k4d5zg5mnhbKsEoEwCtdNbaRp38WDtyp5Z8abCvprwMK8t6jAJboZ4emNESDcQx0DrhRj9a0O44guGYPg_0Qzl9_o/s1146/image_2024-12-27_14-24-13%20(2).png
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Time of India ភាគល្អិតមាសដ៏ភ្លឺចែងចាំងត្រូវបានបោកបក់មកលើឆ្នេរខ្សាច់ដោយរលក នៅម៉ោងប្រហែល ១០ ព្រឹកនាថ្ងៃទី២៥ ខែធ្នូបន្ទាប់ពីព្យុះ បង្កើតបានជាការប្រមាញ់កំណប់ទ្រង់ទ្រាយធំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidKuqlhjxWQvnDuZ3atIOjtEUD8pQ7WkIl2nU8j7cNr08ka3ESrdqku9-n8jpIStQi4kwgV_uRrJqKnGGt-u7MYwTRXN-ZKay7L7pk1hLmTZpRDHzrcvEnmC-HgazDKtXnFIs7rjdOqU6TS4VPlhju-7cTA1rlF-Lyg3NWXrST7SbVQLnpN3A1JCz8VZzF/s1200/image_2024-12-27_14-24-14.png

មនុស្សជាច្រើនជឿថា មាសនិងគ្រឿងអលង្ការមានតម្លៃទាំងនោះទំនងជារបស់ជនរងគ្រោះ.ដែលបានបាត់ជីវិ.តដោយសារព្យុះ ខណៈកាលពីដើមខែវិច្ឆិកាមានព្យុះដ៏ធំមួយបានបោកបក់មកលើឆ្នេរសមុទ្រ Uppada បណ្តាលឱ្យផ្ទះរាប់រយខ្នងខូចខាត ហើយទ្រពសម្បត្តិរបស់ពួកគេក៏បានបាត់បង់ទៅតាមព្យុះ។ ដូច្នេះនៅពេលមានរលកធំៗបោកបក់ ក៏បាននាំយកវត្ថុទាំងនោះមកលើឆ្នេរសមុទ្រ បណ្តាលឱ្យមនុស្សរាប់រយនាក់នាំគ្នាសម្រុកទៅកើបវត្ថុទាំងនោះភ្លាមៗតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfeJ6KFnxPhfT-5nW9yqJTr76NPfOdHUwGVURWDWDW4vFUAEPzMt3tsKJQgGzZyUgUpyDYaDDTd3-YgibnPLrZsjQ5wX291dcMPTtvpzUB8K_3HTQ0JhcS25pyq_TjaD2LTRaFqroqYnV-HNbTfqrVUJPg62j1upnWLwpCvmOxZw47dwInmE5ZCD0fBBjU/s1476/image_2024-12-27_14-24-12.png

ពួកគេមិនត្រឹមតែរកឃើញបំណែកមាសតូចៗប៉ុណ្ណោះទេ ប្រជាជនក្នុងតំបន់ក៏បានរកឃើញគ្រឿងអលង្ការ និងដុំមាសធំៗផងដែរ។ បច្ចុប្បន្នតំបន់សមុទ្រនេះមិនត្រឹមតែជាកន្លែងរុករកមាសប៉ុណ្ណោះទេ វាក៏ជាកន្លែងដ៏មានសក្តានុពលក្នុងការទាក់ទាញទេសចរដ៏សំខាន់ផងដែរ។ ថ្មីៗនេះឧបនាយករដ្ឋមន្ត្រីឥណ្ឌា ក៏ប្រែក្លាយឆ្នេរ Uppada និងឆ្នេរផ្សេងទៀតនៅក្នុងតំបន់ទៅជាគោលដៅទេសចរណ៍អន្តរជាតិ ដោយផ្តោតលើភាពទាក់ទាញក្នុងស្រុក និងសម្រស់ធម្មជាតិទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmBFcG8JsIkytFMdqUNphho3iJ7YPZ_EVn9iLw1SUn4rZpMFC5nfu7jvhBhTGcSvHnO05oCDr4FVumMRdy8eaYrMgvl8YvuU1N5o2mM8dOKY0cxIWVCJJ_DeSruO92tjujSTWY47TbrpxO4AiyrY_pWMDdyw5VTIVNmReETWnEw-MNvIGtpQHzpAdomT9Y/s960/image_2024-12-27_14-24-13.png

ទោះជាយ៉ាងណាក៏ដោយ បាតុភូតដ៏អស្ចារ្យនេះមិនមែនទើបតែកើតឡើងថ្មីៗនោះទេ វាធ្លាប់កើតឡើងជាយូរមកហើយ។ ឆ្នេរ Uppada មានភាពល្បីល្បាញដោយសារប្រវត្តិសាស្រ្តដ៏សម្បូរបែបនៃការរកឃើញមាស។ ជាញឹកញយអ្នកភូមិមកពីតំបន់ក្បែរនោះ រួមទាំង Uppada និង Suradapet បានស្វែងរកភាគល្អិតមាស និងគ្រឿងអលង្ការនៅក្នុងខ្សាច់ជាច្រើនជំនាន់មកហើយ៕