បទចម្រៀងដ៏ល្បីល្បាញ «Die with a Smile» របស់ Bruno Mars និង Lady Gaga បានទាញការចាប់អារម្មណ៍និងល្បីកក្រើកទូទាំងពិភពលោកនិយាយអំពីបំណងប្រាថ្នា ស្នេហារហូតដល់ពិភពលោកបានបញ្ចប់។ ភាពល្បីល្បាញរបស់បទចម្រៀងនេះបានជំរុញចិត្តឱ្យយុវជនពីរនាក់យកឧបករណ៍ភ្លេងខ្មែរចំនួនពីរគឺទ្រនិងឈិងប្រគំបទនេះឡើងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងទិកតុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikGHwe_WvtaYSbjUScgWzvO42Mzc-AV05cz-9l4nZOLt6OAcapvAkGQdgM03n0Id0jjmN5vcvPG637NmymLFEqb-fPDyyNzzz5TFrMFP5fIN45qm9WLtiOpHcNRJAINNldWsL5mbp0HdMU6N-hYrHcIvnX3dqBGzC9Gcac_kuAbfxUXrJk6i5ST5BMyj-s/s2048/image_2024-12-24_10-25-45.png

កាលពីពេលថ្មីៗនេះគណនីទិកតុកមួយឈ្មោះថា «Nup» បានបង្ហោះវីដេអូមួយដោយបានដាក់អក្សរនៅលើវីដេអូថា «Die with a Smile» Khmer Version cover ។ ក្នុងវីដេអូនេះមានយុវជនពីរនាក់បានចាប់ផ្តើមជាមួយនឹងការច្រៀងរបស់តារាចម្រៀង Bruno Mars បន្ទាប់មកបានបន្ទរជាមួយនឹងសំឡេងឧបករណ៍ភ្លេងខ្មែរចំនួនពីរប្រភេទគឺ ទ្រ ហើយនឹង ឈិង។ ការប្រគំជាមួយឧបករណ៍ទាំងពីរប្រភេទនេះទៅលើបទចម្រៀងដ៏ល្បីល្បាញបានទាញចិត្តទស្សនិកជនជាអ្នកលេងទិកតុកជាច្រើនមានទាំងជាតិសាសន៍ខ្មែរនិងជាតិសាសន៍ដទៃទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizloczbXu7KO0S9HW9dDnSLeYWjmNBhxc5-Hvu2XSR90gZBSt7YF8I3uQweROZtx8SKXGWNOoQXBZaNW_h8iXrpcLus6ZpRJBHebgncv8syPLxh2Vitomt6OQybeNyqRh1WW0RZhMkjud2_Owq5tJJukNyjX-SQvdw7tvV9TxmFEZsjyKU3oJDQfYsrjJc/s782/Screenshot%202024-12-25%20083659.png

វីដេអូមួយនេះបានទាញចិត្តអ្នកទស្សនាចុចឱ្យបេះដូងរហូតដល់ជាង១៥៥K មានមតិរាប់ពាន់នាក់និងការចែករំលែកជិត១ម៉ឺន ខណៈមានការទស្សនាវីដេអូនេះដល់ទៅ១លានដងឯណោះក្នុងរយៈពេល២ថ្ងៃ។ ទស្សនិកជនបានបញ្ចេញមតិសរសើរជាច្រើននិងថាពីរោះម្យ៉ាងកម្សត់បែបខ្មែរ និងសំណូមពរបែបនេះឱ្យច្រើនមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6_R9DHxVK8n_jHnAiqGzcphRUDybRE8FeXB5N49-BT1oET9xC1ik6gPIhDXP1wI6h965vumRjLqsWHEWJJSJSDCgLOsoe9-1pfztP0nM0DY3zRPbpmy76o52ehRz9H-WCDWMyEcJWSFr0cTw6nIj3U55ijgF4OwUqhR60HNMcZ0cKlkw6l1lV11qOslXh/s1350/Snapinsta_app_457131067_2729687950514673_2504395106513859041_n_1080.jpg
គួរបញ្ជាក់ផងដែរថា បើយោងតាម Apple Music ក្នុងរយៈពេលត្រឹមតែពីរម៉ោងនៃការចេញផ្សាយនៅថ្ងៃទី ១៦ ខែសីហា បទចម្រៀងរបស់ Bruno Mars ដែលមានអាយុ៣៩ឆ្នាំនិង Lady Gaga ដែលមានអាយុ៣៨ឆ្នាំ បានឈានដល់លេខ ១ នៅលើតារាង iTunes របស់សហរដ្ឋអាម៉េរិក ដែលជាសមិទ្ធិផលលឿនបំផុតក្នុងឆ្នាំនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0tygrOkHYWH6TT8TqGeQzOOwEKa_VZ5jo6LdYUgEyw7CTPJelNQU7L2w6bMFynFd5ZLGDmtscDm6i-n3WoLYwQ01udW6yV9iDHcZfsY5fp8U1x-lApkSieNVOmbcLypjaOyEZ1FhS4IG9GaFdl5C89CzHwbb0-2Sozj7qsZZbQAgZJHIRQtxnIFcZrK8B/s774/Screenshot%202024-12-25%20083720.png

បទនេះបានបង្ហាញខ្លួននៅលើតារាង Billboard Hot 100 សម្រាប់រយៈពេល ១១ សប្តាហ៍ និងបានគ្របដណ្តប់លើតារាងពិភពលោករបស់ Billboard អស់រយៈពេល៨សប្តាហ៍និងទទួលបានការតែងតាំងពានរង្វាន់ធំផងដែរ។ ក្នុងការសហការឆ្នាំនេះក្រៅពីបទ «Die with a Smile» ជាមួយ Lady Gaga Bruno Mars ក៏មានការសហការល្បីទូទាំងសកលជាមួយ Rosé ទៅលើបទ «APT»៕