ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ វិធីសាស្ត្រដើរថយក្រោយបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្រាវជ្រាវមកពីសហរដ្ឋអាមេរិក និងអឺរ៉ុប ជាមធ្យោបាយមួយដើម្បីកែលម្អសមត្ថភាពកីឡា និងបង្កើនកម្លាំងសាច់ដុំ។ ការដើរថយក្រោយដោយមិនងាកក្រោយ គឺជាបច្ចេកទេសបុរាណដែលមានដើមកំណើតនៅប្រទេសចិនរាប់ពាន់ឆ្នាំមុន ដោយគេជឿថាការដើរបែបនេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ បើយោងតាមការសិក្សាការដើរថយក្រោយពិតជានាំមកនូវអត្ថប្រយោជន៍ជាច្រើនមែនដូចជា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvPoYJ_AenXSUrIK903Y2CjrJr0pXMfn2rC44Il7yUZL8e6xAoUBsu7QaN2hIL83VDNVOxeb4FcIYzcZrmWABIqSMMF52lk0tYUkwRHgwU678qt9fiEo8SGb4WBXrYQZS0Nm5iGdQlsETYnh-ThWKP-7o3yMSERZ-1tQprK8xiA8F2xpcaZY8mhI__lldM/s1024/image_2024-12-18_09-08-07.png

១.បង្កើនសុខភាពសាច់ដុំ៖ នៅពេលធ្វើចលនាថយក្រោយ រាងកាយនឹងប្រកាន់ជំហរត្រង់ដោយធម្មជាតិ ដែលមានប្រយោជន៍សម្រាប់សុខភាពទូទៅ។ វិធីដើរនេះធ្វើឱ្យសាច់ដុំកំភួនជើង កជើង និងសាច់ដុំជើងរឹងមាំ កាត់បន្ថយកម្លាំងនៃជង្គង់ និងខ្នងខាងក្រោម អាចមានប្រយោជន៍សម្រាប់មនុស្សចាស់ ឬអ្នកដែលមានបញ្ហាឈឺសន្លាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSYibu3KmGJ1Blb8iYxzf3mCD1j2ceixoXvGiXuoS4pSPEO44_RLFJvua98_4fL4FydOIvoMdetChIlpW4Ec182laLK79jdsetY6H0Vm0h0fXrqX0Sd3LnsixgekkkHVB0Xocq7xApAbhtrjEiJOQ5QxIrDy5iK_3Ul8mQuv0-2wyrwrCv0Rq3TucFwKHG/s1180/image_2024-12-18_09-08-08%20(2).png

២.ជួយសម្រកទម្ងន់៖ ការដើរថយក្រោយអាចជួយឱ្យអ្នកស្រកទម្ងន់បានលឿនជាងការដើរទៅមុខធម្មតា។ នៅពេលអ្នកដើរថយក្រោយ អ្នកត្រូវប្រឹងប្រែងបន្ថែមទៀតដើម្បីរក្សាតុល្យភាព និងសម្របសម្រួលចលនារបស់អ្នក។ លើសពីនេះ វាក៏ជួយដល់សាច់ដុំដូចជាកំភួនជើង សរសៃពួរ និងបង្កើនការរំលាយអាហារ ជួយក្នុងការសម្រកទម្ងន់យ៉ាងឆាប់រហ័ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOHS4ke6PSLDoxG30XFgAadscQM0h8SfsufpScVLRAEH7rkapOV1QG-D4_xHIr12SiaNPc7uzpne4FYplMCpE3z0Z8xaJpaXw3NOm8ahyphenhyphenkcjTiV6B3nTwJWwDpllAmZwcv9GbXcyhEpRIZH7Z_7bBbt82gTi8nK89U4MQmYByhvLwAPdhx89hyphenhyphennUzcsC-V/s1920/image_2024-12-18_09-08-08%20(3).png
៣.បង្កើនការចងចាំ៖ ការផ្លាស់ទីក្នុងទិសដៅថយក្រោយអាចជួយធ្វើឱ្យការចងចាំប្រសើរឡើងជាងមុន ការផ្តោតអារម្មណ៍ និងសមត្ថភាពយល់ដឹងផ្សេងទៀតបានខ្ពស់ជាងមុន។ នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុង Behavioral Brain Research Cortex prefrontal បានឱ្យដឹងថា ការដើរថយក្រោយអាចជួយឱ្យខួរក្បាលរបស់អ្នកត្រលប់ទៅអតីតកាលវិញ ហើយរកមើលព្រឹត្តិការណ៍ដែលភ្លេច ឱ្យចាំឡើងវិញបានយ៉ាងឆាប់រហ័សផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoxrgjmNf6ROOs7lKxsw2lhiWb_3Lgp9FEbrCYD5uOTF-HANVm1R-FukezqLN6FgYnd4SZdpXF6qTF0R4W-11B5s_pa0oyVoofXG4CeLHqVpVjoFbjLLmLfow-aRchgk4vhNsXJGykmXdIalw_4S7_x9SVmIauB7LA8PE5AMW8Oq2t04HJ-0ZrDZ521amB/s1200/image_2024-12-18_09-08-08.png

៤.ធ្វើឱ្យផ្លូវចិត្តប្រសើរឡើង៖ ប្រសិនបើអ្នកមានបញ្ហាស្ត្រេស ឬតានតឹងក្នុងចិត្ត សូមព្យាយាមដើរថយក្រោយ ព្រោះលំហាត់ប្រាណនេះមិនត្រឹមតែជួយពង្រឹងសុខភាពផ្លូវកាយ និងផ្លូវចិត្តប៉ុណ្ណោះទេ ថែមទាំងជួយឱ្យអ្នកមានអាយុវែងទៀតផង៕