Home ព័ត៌មានអន្តរជាតិ ផ្អើលអស់អ្នកចូលចិត្តទឹកប្រហុក! ប្រទះឃើញសា.កស.ព មនុស្ស៥នាក់ក្នុងអាងធ្វើប្រហុកនៅថៃ

ផ្អើលអស់អ្នកចូលចិត្តទឹកប្រហុក! ប្រទះឃើញសា.កស.ព មនុស្ស៥នាក់ក្នុងអាងធ្វើប្រហុកនៅថៃ

58
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា គេបានប្រទះឃើញសា.កស.ព មនុស្សចំនួន៥នាក់ ក្នុងអាងធ្វើប្រហុកមួយកន្លែងនៅខេត្តពេជ្រឆាប៊ូន ប្រទេសថៃ ក្រោយពីម្ចាស់អាជីវកម្មប្រាប់ឱ្យកម្មករលាងសម្អាតអាងប្រហុកដើម្បីត្រៀមធ្វើប្រហុកថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUfS7anzdiWBUxlCLfsLCl-4PQULvjEZyhBXnCgKCpaIL0O77nNSI6d1z2OEms4axZZCdDL1bD8Aru_uky8hzbkjx3DpiTiA9I1ZJarNmcbVTVb0axqmb03cTXVIhDstV1cSwOpsl5Gaq7voMUHBvFQr6hSN7aJvTwPsXFfaCPT8bQxsBpcl89a2lqJz28/s696/image_2024-12-13_08-33-34%20(2).png

អភិបាលខេត្តពេជ្រឆាប៊ូន លោក សារ៉ាន់យូ មីថងខាំ បានបញ្ជាឱ្យលោក ផាស៊ុក ស៊ុគ្រីវ៉ាក់ មន្ត្រីឧស្សាហកម្មខេត្តចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ ដែលមានសាកសពមនុស្ស៥នាក់ ក្នុងអាងប្រហុករបស់រោងចក្រផលិតប្រហុក ស្ថិតនៅឃុំណងខ្វាយ ស្រុកឡមសាក់ ខេត្តពេជ្រឆាប៊ូន ។

ក្រោយការពិនិត្យរបស់មន្ត្រីឧស្សាហកម្មខេត្តឃើញថា ការធ្វើប្រហុកនៅទីនេះពុំបានប្រើប្រាស់ម៉ាស៊ីនទេ និងមានកម្មករតែ៦នាក់ប៉ុណ្ណោះ ។ ដូច្នេះ ទីតាំងមិនចាត់ទុកជារោងចក្រប្រហុកទេ ពីព្រោះបើតាមច្បាប់ គឺរោងចក្រត្រូវតែមានកម្មករចាប់ពី៥០នាក់ឡើងទៅ ឬប្រើប្រាស់ម៉ាស៊ីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWtfJepwxdUM971Dpcq8j5KdB1E-zLOks4hw-WUKAUrlQ9904sbyhFf6RSH_OQlHuFm7kZbnVHUDrgl0f7KbkwsIxukoqditfYSguxfX8zxYw2mWB1i7AudZUFf9wc_2x9oDcebLVuxuP3MReXJdfH903IGpSADedxIhnQqdZQin1Rmpd3ouYG2FJwU3Be/s696/image_2024-12-13_08-33-34%20(3).png

កាលពីមុន ទីតាំងធ្វើប្រហុកនេះជាកន្លែងចិញ្ចឹមមាន់ ហើយក្រោយមក ម្ចាស់អាជីវកម្មក៏បានកែច្នៃជាកន្លែងផលិតទឹកប្រហុក ។ អភិបាលខេត្តពេជ្រឆាប៊ូន បានបញ្ជាឱ្យអាជ្ញាធរនៅឃុំណងខ្វាយ ពិនិត្យមើលថា តើទីតាំងនេះបានសុំការអនុញ្ញាតផលិតទឹកប្រហុកស្របច្បាប់ដែរឬទេ? ព្រមទាំងឱ្យមន្ទីរសុខាភិបាលខេត្ត និងស្រុកពិនិត្យថា តើការផលិតទឹកប្រហុកមានអនាម័យដែរឬអត់?

ដោយឡែក សមត្ថកិច្ចបញ្ជាក់ថា កម្មករ៤នាក់នេះបានជួយគ្នាលាងសម្អាតអាងប្រហុក ប៉ុន្តែទឹកសម្រាប់លាងអាងផ្ទុកសារធាតុគីមីបង្កើតជាឧស្ម័នពុលយ៉ាងខ្លាំង រហូតដល់កម្មករសន្លប់លែងដឹងខ្លួន ។ រីឯលោក កុលឆាតិ ជាសាច់ញាតិរបស់ម្ចាស់អាជីវកម្មផលិតទឹកប្រហុក បានតាមរកកម្មករបាត់ខ្លួន ហើយឃើញកម្មករសន្លប់ លោកក៏ព្យាយាមជួយសង្គ្រោះ ។ ប៉ុន្តែលោកបានសន្លប់តាមដែរ និងស្លាប់ជាមួយកម្មករ គឺសរុបមានសាកសព៥នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI4zZBQfX2M4uSlNIxspYPhMVZqwgBk9ibi3HFhyOL0rYdjeftFGyHdsTx2oKLiuwlN2zYSersAYrI9S9eFqUHlq3uv6TiB2h-bl00DLIRQirQucdQZZWm6vQuoV9ppCtH3O3ugMxGIlL6R3toPdoqfK3xON-ufuPVVK4yxP0InnAfsiSRo1QC9VT2p__O/s1024/image_2024-12-13_08-33-34%20(4).png
សាកសពទាំង៥នាក់ ត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យខេត្តពេជ្រឆាប៊ូន ប៉ុន្តែរង់ចាំមួយរយៈ ដោយសារមានគ្រូពេទ្យតែម្នាក់ ។ ក្រៅពីនេះ ក៏មានការបញ្ជូនឈាមសាកសពទាំងអស់ទៅពិសោធន៍នៅមន្ទីរពេទ្យប៉ូលិសផងដែរ ដើម្បីរកមូលហេតុការស្លាប់ពិតប្រាកដ ។

រីឯលោក វិន័យ អាយុ៤៥ឆ្នាំ ជាកម្មករដែលបានប្រទះឃើញសាកសពមុនគេ និយាយថា ទីតាំងផលិតទឹកប្រហុកនេះមានកម្មកររួមទាំងលោកដែរ ចំនួន៦នាក់ ហើយនៅថ្ងៃកើតហេតុ លោក និងមិត្តភក្តិម្នាក់ទៀតបានបើករថយន្តដឹកប្រហុកទៅខេត្តឡឺយ ។ រីឯកម្មករ៤នាក់ដែលស្លាប់នេះបានជួយគ្នាសម្អាងអាងប្រហុក ត្រៀមធ្វើប្រហុកថ្មីនាថ្ងៃបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEa2NDAkA82uCbDdvdgVvKY489ojZMPXXP__0mqo5Kb-XVrJ4285e8ViieNF2XVmSJLfODsEXh1GvCezkHDGdQ7pMJJOM1SxS8HvK57L7pZCEudvwR4DBJzeNr4m-QlCsivMZSYM4D7aQMV3x1lbxfjE4I7kWvpwlVynVSJg4hLQcEPiljKt24RyTsY6uk/s696/image_2024-12-13_08-33-34.png

ពេលល្ងាច លោក និងមិត្តម្នាក់ទៀតបានត្រឡប់មកកន្លែងធ្វើប្រហុកវិញ ហើយគ្មានឃើញអ្នកណាសោះ លោកក៏ស្រែកហៅ ប៉ុន្តែគ្មានការឆ្លើយតប ។ ដូច្នេះ លោកក៏ដើរចូលទៅបន្ទប់ធ្វើប្រហុក និងប្រើពិលក្នុងទូរស័ព្ទដៃបញ្ចាំងមើល ស្រាប់តែឃើញសាកសពកម្មករទាំងអស់ រួមទាំងលោក កុលឆាតិ ជាសាច់ញាតិរបស់ចៅកែ ទើបលោកទូរស័ព្ទប្តឹងសមត្ថកិច្ច ។

ចុងក្រោយ មន្ត្រីនាយកដ្ឋានគ្រប់គ្រងការបំពុលខ្យល់បានយកឧបករណ៍មកវាស់ស្ទង់ការបំពុលនៅកន្លែងកើតហេតុ និងយកស័ង្កសីគ្របលើអាងប្រហុក ដើម្បីឱ្យខ្យល់ពុលមានបរិមាណប្រហែលគ្នានឹងថ្ងៃកើតហេតុ ទើបទទួលលទ្ធផលច្បាស់លាស់ថា តើខ្យល់ពុលមានបរិមាណខ្ពស់កម្រិតណា ទើបបណ្តាលឱ្យកម្មករស្លាប់ ៕