Home ព័ត៌មានអន្តរជាតិ ថៃប្រឈមនឹងអត្រាកំណើតធ្លាក់ចុះរហូតដល់៨១% ហើយក៏ជាការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជិត១០០ឆ្នាំចុងក្រោយនេះ

ថៃប្រឈមនឹងអត្រាកំណើតធ្លាក់ចុះរហូតដល់៨១% ហើយក៏ជាការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជិត១០០ឆ្នាំចុងក្រោយនេះ

35
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ថៃបានជាប់ចំណាត់ថ្នាក់ទី៣ គឺជាប្រទេសមានអត្រាកំណើតទាបបំផុតនៅលើពិភពលោក ក្រោយពីអត្រាកំណើតរបស់ថៃធ្លាក់ចុះខ្លាំងរហូតដល់៨១% ក្នុងរយៈពេល៧៤ឆ្នាំមកនេះ ។ រីឯចំណាត់ថ្នាក់លេខ១ បានទៅកូរ៉េខាងត្បូង, លេខ២ ចិន, លេខ៤ ជប៉ុន និងលេខ៥ អ៊ីរ៉ង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBa0OK93bJ0bC2SfFXUfXjqUMeogNhs5ITqFs-x5qmkHZgE37fJyxwhtuEZ-hsgoOYk7Rtt1htfjpE7VBIOadKpbEqvTIR7yOKbzFz_hN-YF80Sv2dRWCuNFg9o4Hor2TUfkOdpf0icVX_R4OOhAiY3SdNWVNgamiKbLcHTQsZ_uVdufIvdy2b__TJ8zTD/s4240/image_2024-12-13_08-30-41.png
ប្រទេសនានាបានប្រឈមនឹងបញ្ហាចំនួនពលរដ្ឋធ្លាក់ចុះខ្លាំង ដោយសារតែវិបត្តិសេដ្ឋកិច្ច និងសង្គម ពុំអំណោយផលដល់ការបង្កើនអត្រាកំណើត ។ Global Statistics បានបង្ហាញទិន្នន័យកំណើតទារករបស់ប្រទេសនានាឃើញថា ថៃបានជាប់ចំណាត់ថ្នាក់លេខ៣ ផ្នែកអត្រាកំណើតទាបក្នុងចំណោមប្រទេសចំនួន៨០ លើពិភពលោក គឺអត្រាកំណើតថៃធ្លាក់ចុះរហូតដល់៨១% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJAS5Idp2ZRrHYUNhIBZRxuDy29xCbJkdM83h65COjNFdETBXwNfAvIOTNSDE6SBtqh6XEWDHEKqVV_UfxfFFMwy9-kFFsze2qc1IfisGqcZLV8AUd9Ielt8CXSJpBqJGvQ2sNYd7zgITyJ6kXVbrqEuFXNbl0QvkPhEuZSmy20gH3j8oydgaeFE9nJO-A/s770/image_2024-12-13_08-30-48%20(2).png

Global Statistics បានដកស្រង់ទិន្នន័យពី United Nations Population Division (UNPD) និងប្រមូលទិន្នន័យចាប់ពីឆ្នាំ១៩៥០ ដល់ឆ្នាំ២០២៤ និងបញ្ជាក់ថា អត្រាកំណើតទារកនៅប្រទេសថៃ បានធ្លាក់ចុះខ្លាំងក្នុងរយៈពេល៧៤ឆ្នាំចុងក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0oJFrrCyNeBqIWVi27FwlPqfyP3s8r_3U8A_bW70vsd8lO74CaAn6YJ3BIDb7La0uKn0JHDoVaDSuv1N4i7D1vQzhK_4NUXj3zHsBuh4x-DgkdVO1s4twO9llCml42IUdIUKxdWYaHJg719WiBDdPiOeDrHqK3dm04EOUFSgWZ7r8NpvLA5y0GOKgdChyphenhyphen/s800/image_2024-12-13_08-30-48.png

ខាងក្រោមនេះ គឺជាប្រទេសមានអត្រាកំណើតធ្លាក់ចុះខ្លាំងជាងគេ រួមមាន ៖
១-កូរ៉េខាងត្បូង ធ្លាក់ចុះ ៨៨%
២-ចិន ធ្លាក់ចុះ ៨៣%
៣-ថៃ ធ្លាក់ចុះ ៨១%
៤-ជប៉ុន ធ្លាក់ចុះ ៨០% និង
៥-អ៊ីរ៉ង់ ធ្លាក់ចុះ ៧៥%https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKHjJBl524JdRP9o7lVpIcTdgX5K5BAiFA5jixGvBJoMSnjOxQd2I6zbWNDgBhbNwuKzQWdeUu5mT0-d8hAf3Velwq8-TDF6BPu9cbneSFAU5adVJqHHlBGzpENvp9FvmxJYldysfi_j6AMzxfzdQrpnLZ-C9EkZQg1znkgyrOGtam5MLE0sWy8BBjZQMP/s2000/image_2024-12-13_08-30-49.png

អ្នកលេងបណ្តាញសង្គមមួយចំនួនលើកឡើងថា អត្រាកំណើតធ្លាក់ចុះខ្លាំងនៅប្រទេសទាំង៥នេះ ដោយសារពួកគេឱ្យតម្លៃលើបុរសជាធំ និងដាក់សម្ពាធលើមនុស្សស្រី ។ ប្រទេសមួយចំនួនមានបញ្ហាសេដ្ឋកិច្ច និងសង្គម ព្រមទាំងការចំណាយខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ ហើយវាក៏ពាក់ព័ន្ធនឹងបញ្ហាសុខភាពយុវវ័យផងដែរ ដែលរស់នៅជាមួយការបំពុលបរិស្ថាន និងបរិភោគអាហារគ្មានប្រយោជន៍ដល់រាងកាយ ៕