ស្ថាបនិក នៃកម្មវិធី Miss Planet International បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានដោយប៉ាន់ស្មានថា ការបោះបង់ការប្រកួតភ្លាមៗរបស់ ដេត ស្រីនាឌ ដោយសារតែមិនអាចជាប់លំដាប់រង ឬតំណែងអ្វីមួយ។ លោកស្រីថាខ្លួនមិនមានផលលំបាកនោះទេកាលណា ដេត ស្រីនាឌ ចេញមានអ្នកថ្មីចូល។ បញ្ហាចម្រូងចម្រាសចេញមកប្រកាសពហិកាមិនចូលរួមប្រកួតក្នុងថ្ងៃផ្តាច់ព្រ័ត្រ ដេត ស្រីនាឌ ថានាងនឹង live បកស្រាយមិនខាំមាត់សង្កត់ចិត្តបៀមទុក្ខម្នាក់ឯងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgycxvIG-Mr45t3kyORpI3ZzunNtoK1AXhFixXmG4PhRSKJhas7SnwtKKMB_cD0t8Fur7_3EoqaBKFFDbsl_VgEEJRQxKqpNhvgvpP9MZi5TkLdXkJcWlr3ZVO01JpRSbL65vwocGaU0MPd9AIbMYadob9QpRA8LVAUmw3O6ncqMmT1-VCPYT4QPc7iBkKI/s1800/image_2024-11-30_11-57-35.png

ស្ថាបនិកអង្គការ Miss Planet International លោកស្រី ហាលី អាមីន (Halley Amin) ផ្តល់បទសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មានជាមួយនឹងម្ចាស់ជ័យលាភីទាំងពីររូប បានឱ្យដឹងថា តាមការគិតរបស់លោកស្រីផ្ទាល់ការដកខ្លួនរបស់គាត់( ដេត ស្រីនាឌ) មើលទៅគាត់ប្រហែលជាគាត់គិតថាមិនអាចជាប់លំដាប់រងឬតំណែងអ្វីមួយសំខាន់ៗ បានជាលាលែងតែម្តង»។ លោកស្រីបន្ថែមទៀតថា ការដកខ្លួនរបស់ ដេត ស្រីនាឌ មិនមានផលលំបាកនោះទេ កាលណានាងចេញមានអ្នកថ្មីចូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-4y189CPXkP2910N4AwG1juf4Skz1KyPRgaN8H2NTEC4AWnfcaDt1Ieh8G3owsB75FGkPZ3GBGMmzVsFc-MMTkuiDwvPSK2mAmEIM3g7Dtex1gXToSRglvBcK-U6SaCYahpX55AkhdwwQatLHoBrUEmHONzmYBYWuAIGR3i_o_AbAsSnWy0JQOUkpKKbF/s2048/image_2024-11-30_11-56-02%20(2).png

ស្ថាបនិកកម្មវិធី Miss Planet International ថាកម្មវិធីដើរដល់ចំណុចនេះប្រមូលបានជាង៦០ប្រទេស ហើយម្ចាស់ផ្ទះពិបាកមិនពិបាករកអ្នកជំនួស ដេត ស្រីនាឌនោះទេ។ លោកស្រី ថារាល់ឆ្នាំសម្រាប់កម្ពុជាមិនដែលឱ្យក្រោមគេនោះទេយ៉ាងហោចណាស់មានអ្វីម៉្យាងដែរ ប្រហែលជា ដេត ស្រីនាឌ គ្មានទំនុកចិត្ត ជឿជាក់លើខ្លួនឯង ឈប់ប្រកួតដោយសារតែអត់ជឿជាក់។
នេះជាការលើកឡើងរបស់ស្ថាបនិកកម្មវិធីសម្រស់ Miss Planet International ចំណែកឯបញ្ហាផ្សេងៗ ដេត ស្រីនាឌ ថានាងនឹង live បញ្ជាក់ការពិតឆាប់ៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwgkrUnZAkjWZA1QaONorix5P0u2sZYl6-Ztswlv958gb5Y9C2yZfUC82K4HdRuWDOJls_6r4TbdC14yW3r7Zk-A0we3JI-poJYW2Zn0TYHwvMYh69MnHf8XNlK0nsuhFUNArruaw9Rbr2-dO3hKsgjC2rENdLGQsnpMcc53DWGOVaWcocxEXjJfAGSHp8/s2048/image_2024-11-30_11-57-37.png
នាល្ងាចថ្ងៃទី២៨ វិច្ឆិកា ដេត ស្រីនាឌ បានចេញបង្ហោះសារថា «ពីដំបូងគិតថាមិននិយាយអ្វីទាំងអស់ សុខចិត្តខាំមាត់សង្កត់ចិត្តយំតែម្នាក់ឯង ថ្ងៃស្អែកនេះនាងខ្ញុំ នឹងមានការបកស្រាយបន្តិចបន្តួចតាមសំណូមពររបស់ពុកម៉ែបងប្អូន ដែលគាំទ្រនាងខ្ញុំ »។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijNrSyQ5KrZGE5yC2EQEvtkdiqwFA9s30Ancz3Af3UUA3nC1d1Zk80E88g3FphfX9Kdaqd7HHzcmvntkyp_Upj-62zPeQ9XDO1pjKDZoRpQMnHPNj9P3b6qhyphenhyphenbCZ1WqBBHWCAgLaeX79IWw_VhVsm3H1SOPOykrBzhwR7aGdtqHV7xQ1AaY2mWPkiqNJbe/s2048/image_2024-11-30_11-56-02.png

គួរបញ្ជាក់ថា សាធារណជនបានបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃចំពោះ ដេត ស្រីនាឌ ដែលចេញមកប្រកាសពហិកាមិនចូលរួមប្រកួតក្នុងថ្ងៃផ្តាច់ព័្រត្រ ដែលទង្វើនេះទស្សនិកជនថានាងជាមនុស្សគ្មានទំនួលខុសត្រូវមិនគិតមុខមាត់ប្រទេសជាតិជាធំក្នុងនាមជាម្ចាស់ផ្ទះតែប៉ុន្មានម៉ោងទៀតដល់ការប្រកួតទៅហើយ៕