ដើមក្រវាញ គឺជារុក្ខជាតិម្យ៉ាងដែលដុះតាមធម្មជាតិ មានឈ្មោះវិទ្យាសាស្ត្រថា Amomum Repens Sonner ត្រូវបានរកឃើញក្នុងប្រទេសកម្ពុជា វៀតណាម ថៃ ឡាវ…គឺជាគ្រឿងទេសថ្លៃជាងគេបំផុតទី ៣ នៅលើពិភពលោកបន្ទាប់ពី saffron និង vanilla។ គ្រឿងទេសនេះមានតម្លៃរហូតដល់ ៩០ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម ដោយសារវាត្រូវការច្រូតដោយដៃ គឺជាដំណើរការដ៏ស្មុគស្មាញ នឿយហត់ខ្លាំង។ ផ្លែក្រវាញពណ៌បៃតងនីមួយៗត្រូវរើសនៅពេលទុំប្រហែល ៧០% ដូច្នេះវាត្រូវការពេលវេលា និងការថែទាំយ៉ាងល្អិតល្អន់ដើម្បីប្រមូលផលគ្រឿងទេសនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdD7o3bwdelyQ4X3PxBzl9Ung97LvKRWU-HC9b5r5gkMBZsBLzSP5p7fzc1RG8hVIvztRmX1bEY13_2H1aQzaHJTAHcHiqq3mP-mqyhSLwMzTQmIrNL9CxwNO5VxBbGjwJHsvhyphenhyphenEnnGF6ha6EHXv80_KT2_snVUTdgWjQdGwuC6hJiGBQQrxP1y32io7uH/s721/image_2024-11-30_14-39-37%20(2).png
ជាពិសេសផ្លែឈើត្រូវបានប្រមូលផលពីដើមឈើដែលមានអាយុយ៉ាងហោចណាស់ ៣ ឆ្នាំ ឬច្រើនជាងនេះនៅក្នុងដំណាក់កាលនៃការផ្លាស់ប្តូរពីពណ៌បៃតងទៅជាពណ៌លឿង ហើយពេលវេលាប្រមូលផលសមរម្យបំផុតគឺនៅរដូវស្លឹកឈើជ្រុះ។ ក្រោយពីប្រមូលផលរួច ត្រូវសម្ងួតក្នុងម្លប់ ហើយទុកក្នុងកន្លែងត្រជាក់ និងស្ងួត។ បើនិយាយពីការប្រើប្រាស់វិញ រុក្ខជាតិនេះគឺមានអត្ថប្រយោជន៍ជាច្រើន ដែលអាចយកធ្វើជាគ្រឿងទេសសម្រាប់ម្ហូបអាហារក៏បាន ធ្វើជាឱសថព្យាបាលជំងឺក៏បាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOVqEt1reZ-1D0kkM7yThkp5MJinuA52DYSEmfN1CJUhCsNsJqu3cA7Pj3meuv0km-ZZ9oC4pRsQLyChN0MpLChfDP0qUa4_Wbz2blpv25yUEKk5JbrXiSIsM1CZsYSndF20woDu5pmK6k9wLbJCgL8xmfxrGoEDX7RSjA9s8Di32A7K2jRkH3S0PoETv9/s860/image_2024-11-30_14-39-37.png

សម្រាប់គ្រឿងទេស ស្លឹកខ្ចីយកទៅធ្វើបន្លែសម្រាប់ស្ល រីឯផ្កា និងផ្លែក្រវាញវិញ គឺជាផ្នែកដែលគេប្រើជាឱសថព្យាបាលជំងឺដូចជា៖ ស្ពឹកស្រពន់, ហើមអញ្ចាញធ្មេញ, ជួយប្រឆាំងនឹងជំងឺមហារីក, ប្រឆាំងនឹងការរលាក, ជាថ្នាំបញ្ចុះទឹកនោម និងបញ្ចុះសម្ពាធឈាម។ ចំណែកមើមរបស់វាត្រូវបានគេយកធ្វើជាថ្នាំពៅកម្លាំង និងព្យាបាលការស្រវាំងភ្នែកជាដើម។ ដើមក្រវាញ មានលក្ខណៈស្រដៀងទៅនឹងរំដេង ដុះនៅក្នុងព្រៃតាមតំបន់ជើងភ្នំ និងសម្បូរមានជាងគេនៅខេត្តពោធិ៍សាត់ ជាពិសេសនៅក្នុងស្រុកវាលវែង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiojkIK-UzYhd5zjzBnZ09Xzqqq7MWGt27KuQlC3NdJM_v-bCc3vZFxS5J0w2vT7PkJOV1ugruE8zgA_Tbv4oeYQqN-FYxR4qRD7xMv7X_b8TLxkhtrrPhvwEwDMt1FaWoflOw_lJYOavKOFvYN-rw1xlaQTFWbea45Ht8mryfKQaBgxbSod50wt-jt-7WU/s960/image_2024-11-30_14-39-38.png

រុក្ខជាតិនេះមានដុះនៅក្នុងព្រៃសហគមន៍ប្រមាណ ៤០០ ហិចតាក្នុងឃុំអូសោម ស្រុកវាលវែង ដោយដុះក្រោមដើមឈើធំៗ និងក្រោមដើមចេកព្រៃ ព្រមទាំងស្ថិតក្រោមការអភិរក្សរបស់មន្ត្រីឧទ្យានុរក្សក្នុងតំបន់ផងដែរ។ ដើមក្រវាញមានកម្ពស់ពី ៣ ទៅ ៤ ម៉ែត្រ ដុះបែកជាគុម្ពរស់បានយូរឆ្នាំ។ ដើមនីមួយៗមានស្លឹកពី ១៥ ទៅ ១៨ សន្លឹក។ ផ្លែក្រវាញមានគ្រាប់ ២០-៣០ គ្រាប់ មានក្លិនឈ្ងុយ រាងស្វ៊ែរ និងស្បែកជ្រីវជ្រួញ។ បច្ចុប្បន្នរុក្ខជាតិប្រភេទនេះមានដុះច្រើននៅខេត្តកំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ ជាពិសេសនៅតំបន់ភ្នំក្រវាញតែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEDhp6x9xDJQGbL6rVvazfKYLPmmGgNTytZmX14b_AoMieoLtNNSgZYy-6ygCqrFxt_Lo1hwkOLp8IhpQWlJft70WFU0azazGsV3Yl9QL5S5PqUEM4HMfLOFhnMOWlh_l8KEpRSjgHvA7jo1Td0erGjyM90mfn-mm13Ld3QX5rErrGn2Vm___KPLKXPb1Q/s959/image_2024-11-30_14-39-39.png