Home ព័ត៌មានអន្តរជាតិ ផ្កាកុលាបមកពីខេត្តយូណានរបស់ចិនបានវា.យលុ.កទីផ្សារនៅប្រទេសជប៉ុនយ៉ាងខ្លាំង

ផ្កាកុលាបមកពីខេត្តយូណានរបស់ចិនបានវា.យលុ.កទីផ្សារនៅប្រទេសជប៉ុនយ៉ាងខ្លាំង

113
0

ប្រទេសជប៉ុន ៖ ផ្កាកុលាបនៅខេត្តយូណាន ប្រទេសចិន ដែលមានឈ្មោះល្បីល្បាញទាំងទំហំ និងក្លិនក្រអូបកំពុងតែពេញនិយមយ៉ាងខ្លាំងនៅប្រទេសជប៉ុន ។ អាជីវករលក់ផ្កាជប៉ុនជាច្រើននាក់បានមកទិញផ្កាកុលាបខេត្តយូណាន នៅផ្សារអូតាក់រៀងរាល់ថ្ងៃ ដែលជាផ្សារធំបំផុតក្នុងទីក្រុងតូក្យូ ដើម្បីយកទៅលក់បន្តឱ្យអតិថិជន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpX26WqOBT543jNubxE9BceYzUJM1bw1phzNO4hdi3Ur-Eo7teCpekLhYz7HzlxtGZ6USnyTgLOoLzDaZtySm6uhttSVE9BroWNgyhtXDsnbuPWXqLvvdz-Zh0KhcgeYtEOQiJwPV6yTzHzDJXyXzpSrwZYgA-FKf657Z9FxjtaTlWAdyKzeotcOSMuWTn/s1200/image_2024-11-30_13-34-45.png
នៅរៀងរាល់សប្តាហ៍ ផ្សារអូតាក់ បាននាំចូលផ្សារកុលាបពីខេត្តយូណាន ចាប់ពី២លើក ទៅ៣លើក ហើយក្នុង១លើក ស្មើប្រមាណ១ម៉ឺនផ្កា ដើម្បីលក់ឱ្យអតិថិជនជប៉ុន ។ Jun Shishido នាយកគ្រប់គ្រងក្រុមហ៊ុនលក់ផ្កាបោះដុំនិយាយថា ផ្កាកុលាបដាំនៅខេត្តយូណាន មានដើមខ្ពស់ៗក្នុងរយៈពេលតែ១ឆ្នាំប៉ុណ្ណោះ ហើយផ្កាកុលាបចិនធំជាងផ្កាកុលាបជប៉ុនទៅទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLeFEbo3WjOmgEfEn0fVZ5b2-BDykzU_STCRtc5Z1Kjj2jlA5Zvz-ntT7GTUmBb06UkPJ-LSjUsZTijIN1MpTzkv7q3ZjxdvM3ze4ErzEaSebBglCS0RaqaV-HYOkHENaA6U4NwDRKo6OvAkwxARloPQYSe9q4XZoIIjhL8U614lfHL5zRmxOak-UAxs5g/s1000/image_2024-11-30_13-34-46%20(2).png

ក្រោយការដេញថ្លៃផ្កាកុលាបចិននៅផ្សារអូតាក់រួចហើយ អាជីវករជប៉ុននឹងបញ្ជូនផ្កាកុលាបទាំងនេះទៅហាងលក់ផ្កាផ្សេងៗក្នុងទីក្រុងតូក្យូ យ៉ាងឆាប់រហ័ស ។ Wang Zhenhua អាជីវករលក់ផ្កាកុលាបចិននិយាយថា បរិមាណការនាំចេញផ្កាកុលាបពីចិនទៅជប៉ុន បានកើនឡើងជាបន្តបន្ទាប់ គឺចាប់ពី៨,០០០ផ្កាក្នុង១ថ្ងៃ ទៅ១៥,០០០ផ្កាក្នុង១ថ្ងៃ ។ នៅខែធ្នូ ឆ្នាំ២០២៤ ហាងជប៉ុនកុម្ម៉ង់ផ្កាកុលាបចិន រហូតដល់៣០,០០០ផ្កាក្នុង១ថ្ងៃ ហើយនៅមានតម្រូវការផ្កាកុលាបជាង៩០,០០០ផ្កាក្នុង១ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh2RI8jVOFxY0PF7g39G98y0BzDzFRQs9CLzr2M9JlHqjWFBQgEzpgZ2eowesFgJdPOIFj0kwfbugKuoBlu8nE_mZwphY0GVj8YdhnueJGvQzxaaF5Ns-9lOB8hZATvX5Gg9fI5MBebdkhW0Ft5cVXD09WvJzEG-mvrhYsazdEJmogbM0bzyX38tQvlDu7/s1000/image_2024-11-30_13-34-46.png

ហាងលក់ផ្កាមួយកន្លែងនៅទីក្រុងតូក្យូ ដែលបានលក់ផ្កាអស់រយៈពេលជាង៦០ឆ្នាំ ទើបតែចាប់ផ្តើមលក់ផ្កាកុលាបចិននៅឆ្នាំ២០២៤នេះ ដោយសារមានអតិថិជនសួររកច្រើន ។ ចិនបានបញ្ជូនផ្កាកុលាបស្រស់ៗពីខេត្តយូណាន មកកាន់ទីក្រុងតូក្យូ ដោយចំណាយពេលតែ២៤ម៉ោងប៉ុណ្ណោះ ហើយហាងជប៉ុនលក់ផ្កាចិនក្នុងតម្លៃ៤០០យ៉េន (ឬស្មើជាង៨,០០០រៀល) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3gSzmFnP-MxO63kHGAt7FFfZfN2EbPffqfXBVRXwWyq28RKF8rfBg9AMEB_OnOiMRgdc2Pz6mwCvYkLGN4GtlNYPlGzBQ6-vOUrx8HyQ2b4C1hHSXScLeXA7CFzNqMfAKc1DdamAadZhuN5kwP_Wc6KLubPpv0LEm2H7xtiQVrXShkU9Cyuq7cn0q1CZc/s1000/image_2024-11-30_13-34-47%20(2).png
អតិថិជនម្នាក់ប្រាប់ថា ផ្កាកុលាបចិនពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយថែមទាំងមានទំហំធំ ទើបពលរដ្ឋជប៉ុនចូលចិត្តទិញវា ។ ផ្កាកុលាប គឺជានិមិត្តសញ្ញាបេះដូងដែលពលរដ្ឋជប៉ុនបង្ហាញគ្នាទៅវិញទៅមក ។

ចំណែកផ្កាផ្សេងៗទៀតរបស់ចិន ដូចជា ៖ ផ្កាលីលី និងផ្កា Carnation ក៏ពេញនិយមនៅប្រទេសជប៉ុនដូចគ្នាដែរ ដោយសារល្បីល្បាញផ្នែកគុណភាព និងតម្លៃ ។ បើគិតចាប់ពីខែមករា រហូតដល់ខែកញ្ញា ឆ្នាំ២០២៤ ប្រទេសជប៉ុនបាននាំចូលផ្កាស្រស់ៗពីចិន ស្មើប្រមាណ ២៣៧លានផ្កា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZlwNys5K0_aW7gvGzCcEj1lgzHFXsW_P41KyiI0ZkK7qbu0sn8F69AAm-mI4CyRg5_E-oSUkSQqXf7YrjHoa4Yz9hcLMdTdIohyphenhyphenmFOoans4JFGleAaDsAMVY3kbNtB4SmqSY4awDBfLGNQin6bnQB8IqsAunGHlIWtmCLcehi8gDAZQy7FozOPYi7B10o/s1000/image_2024-11-30_13-34-47.png