ព្យាយាមបញ្ចប់ដោយសន្តិវិធីលែងបន្តរៀបចំកម្មវិធី Miss Grand តទៀតក្រោមមូលហេតុចក្ខុវិស័យខុសគ្នាតែស្ថាប័ន MGI របស់លោក ណាវ៉ាត់ មិនព្រមបញ្ចប់ដោយចេញសេចក្តីប្រកាស៤ចំណុចអំពីការចែកផ្លូវគ្នា ND ឥណ្ឌា ចេញមកទម្លាយខ្ទេចគ្មានសល់អំពីកម្មវិធីប្រកួតសម្រស់នេះដែលតែងតែទារលុយមិនចេះចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5b2gbChkZ2yizCDsUW7P17o8SqqPagVfkKmKwzFKjrF4Puo-0jHyPMHU0Tx3b0LW27Nr1bbiRKiYV9wpfamyWl6UWxfQ0jCmscGR-0MjSPq3WUnV3NhBRU0pFP1JukQikNFjsunA0iLCrmksfSMSdgEUuvSlf6UToaeud8jLZYD8wVZQ0IrER0reuenUr/s1440/image_2024-11-19_08-29-19.png

កាលពីថ្ងៃទី២១ វិច្ឆិកា ស្ថាប័ន Miss Grand International បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន៤ចំណុចបន្ទាប់ពីស្ថាប័ន Miss Grand India ដែលគ្រប់គ្រងដោយលោក Nikhil Anand បានប្រកាសអំពីការចែកផ្លូវគ្នារវាងក្រុមហ៊ុនលោកនិងស្ថាប័នរបស់លោក ណាវ៉ាត់ ដោយសារចក្ខុវិស័យរបស់ពួកគេខុសគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjroyrYFJkqKWGXiLBA_ZYsUIzhVIxnVYwDnGo97JAzgtjifCnVOc3yWJ_6X74Rhca1uwp-uMMqE62Bxj5nApe_POL_lM0fge87bRBcrpsheGxjMRgYUN7i1Juwc1IXy0NhPJZc_5Ad4c3t73iEL8PeyV6EEOmvPrhQph5eSeLv-RAJ0uoLa9OsLHyOKzt7/s1406/image_2024-11-19_08-29-20.png

MGI បានបញ្ជាក់មូលហេតុនៅពីក្រោយការសម្រេចចិត្តមិនបន្តកុងត្រាជាមួយម្ចាស់អាជ្ញាប័ណ្ណ Miss Grand India ដែលមានដូចជាទី១ ការពន្យារពេលម្តងហើយម្តងទៀតក្នុងការទូទាត់អាជ្ញាប័ណ្ណ ទី២ ការបំពានលើកិច្ចព្រមព្រៀងកិច្ចសន្យា ទី៣កង្វះនៃការគាំទ្រ និងការផ្សព្វផ្សាយមិនបានបំពេញតាមស្តង់ដារដែលរំពឹងទុកដោយ MGI ។ និងទី៤ ការផ្សព្វផ្សាយមិនគ្រប់គ្រាន់នៃម៉ាក MGI ហើយនឹងប្រកាសម្ចាស់អាជ្ញាប័ណ្ឌថ្មីរបស់ឥណ្ឌា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi18X6F_xiR4wNKsdRk5YTKaFH_dVwa4pjrRDiZ57aJEPcaYpkwnS-B3sStzvDP3r6YdFbaHa4GVZ0rgwZspw50uFoKkYKaoHr_jHrmsb-3sImQNml1MpruNHP2yFrvbZWKZOE3MvGyDGFBCHi2C42BUlKWiF_2Rjw0AIONXVbqmuW7UyyBk5dvR_3JrC98/s1836/image_2024-11-19_09-14-18.png
ទោះយ៉ាងណា បន្ទាប់ពីស្ថាប័នរបស់លោក ណាវ៉ាត់ ឱ្យម្ចាស់មកុដ Live លក់ប្រហុក លើកឡើងបែបនេះ ND ឥណ្ឌា បានបង្ហោះStory នៅលើបណ្តាញសង្គមបន្ថែមទៀតទាំងលោកចង់បញ្ចប់ដោយសន្តិវិធីទៅហើយ។ លោក នីគីល បានបង្ហាញអំពីអ៊ីម៉ែលនៃអាជ្ញាប័ណ្ឌកម្មវិធី MGI ដោយបានសរសេរខេមសិន ថាមានរឿងជាច្រើនទៀតដែលលោកបង្ហាញខណៈលោកបញ្ជាក់អំពីការទូទាត់តាំងពីខែកុម្ភៈ និងថាភាពលោភលន់របស់ MGI មិនចេះចប់។ ND ឥណ្ឌា រូបនេះបាននិយាយថា MGI មិនឱ្យតម្លៃហើយពួកគេអាចជ្រើសរើសអ្នកផ្សេង និងបានសង្កត់ធ្ងន់ថា MGI គឺជាស្ថាប័នប្រកួតតែមួយគត់ដែលមិនមានតម្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiInRIKLE2Q_Qt4Gj_3AQOHjRwmUR-5JnqPkoM9y60pe_oyubOL75k5YuABDNvCRj1NDYP3fVx6juPhVRxkT6l9jyISW1LTDntkerIO6jQ_Ex2UoO-l_DL2tk3XIAMT0cm4ErmjFcrFURJhQSKY_dfrmRZvBOD4jEtFLOgxUIDiMLhRIEaHSIm8zGteirc/s2048/image_2024-11-02_13-59-42.png

លោក Nikhil បានបកអាក្រាតទៀតថា មែនទែនទៅលោកចង់បញ្ចប់ដោយសន្តិវិធីដោយប្រកាសចែកផ្លូវជាមួយ MGI ដោយការគោរពយ៉ាងខ្លាំងប៉ុន្តែភាគីម្ខាងទៀតមិនចង់បានបែបនេះដោយជ្រើសវិធីដ្រាម៉ា។ ស្ថាប័ននេះគិតតែពីលុយការគោរពគ្នាទៅវិញទៅមក មិនដែលមានក្នុងវចនានុក្រមរបស់ពួកគេឡើយ មិនដែលធ្វើអ្វីដែលល្អសម្រាប់មនុស្សជាតិបើប្រៀបធៀបជាមួយនឹង Miss Universe គ្មានអ្វីល្អឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifPUD5t4-Vs7mRZeaWYyko5rrd7_0cw9IOOTqGJMgfcqwekKb0yDr1ZuLbFQkTO3fufHbgEwM_Lge0E4UYL4jdVGA-D1EMXfSujflBKi1nR1MaBfsDhWY3NAR5C-5lVoD7aY5DRyn7cqTOkqUd7DrZc6bpPSzDqiArjE_aXMyE-88HwfwJ0AEvR_t_VFyL/s1080/Snapinsta_app_464485467_18272038699220145_6042882955320906463_n.jpg

មិនត្រឹមតែប៉ុណ្ណោះ ND ឥណ្ឌារូបនេះថា ស្ថាប័នធំៗចំនួន៤ផ្សេងទៀតដូចជា ប៉េរ៉ូ វៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី នៅថ្ងៃណាមួយនៅពេលដែលពួកគេមានអារម្មណ៍ថាលើសលប់ពេកច្បាស់ថានឹងមានភាពចម្រូងចម្រាសមិនខាន៕