តារាចម្រៀង រ៉ាប៊ី បានសាងភាពល្បីល្បាញក្នុងអាជីពតាមរយៈបទញាក់និងការបញ្ចេញក្បាច់រំរស់រវើកជាមួយនឹងឃ្លាចម្រៀងដែលធ្វើឱ្យអ្នកមួយចំនួនគិតស៊ីជម្រៅ។ ជារឿយៗ រ៉ាប៊ី ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរះគន់ដូចគ្នា ប៉ុន្តែតារាចម្រៀងរូបនេះមិននៅស្ងៀមឱ្យអ្នករិះគន់ស្រេចចិត្តនោះទេ។
កាលពីថ្ងៃទី១៨ វិច្ឆិកា រ៉ាប៊ី បានបង្ហោះវីដេអូបញ្ចេញក្បាច់រាំ បទ រាំញ័រ នៅលើឆាកប្រគំតន្រ្តីមួយកន្លែងដែលបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ វីដេអូមួយនេះរបស់ រ៉ាប៊ី ទទួលបាននូវមតិចម្រុះអ្នកខ្លះក៏សរសើរ ចំណែកឯអ្នកខ្លះទៀតបញ្ចេញមតិរិះគន់ចំពោះការស្លៀកពាក់របស់នាងថាសិចស៊ី។ ទោះយ៉ាងណា តារាចម្រៀងស្រីរូបនេះមិនញឹននោះនូវពាក្យសម្តីរិះគន់ដោយនាងបានតបតវិញមិនសំចៃមិនឱ្យចាញ់អ្នកចូលខម្មិនរិះគន់នាងឡើយ។
អ្នកខម្មិនរិះគន់តារាចម្រៀងរូបនេះភាគច្រើនគឺទៅលើការស្លៀកពាក់របស់នាងស៊ិចស៊ី ខណៈអ្នកណារិះគន់នាងជាមួយនឹងពាក្យសម្តីមិនសមរម្យ អសុរោះ រ៉ាប៊ី គឺបានឆ្លើយតបវិញមិនសំចៃពួយមួយរយៗទៅវិញគ្មានចុះចាញ់នោះទេ ជេរវិញទាល់តែអ្នករិះគន់នោះ BLOCKED នាងវិញ។ រ៉ាប៊ី បានសរសេរថា «ម្សិលមិញជេរអាប៉ិកនេះឡើងblock ខ្ញុំចោល សម័យនេះហើយស្មានតែគេឱ្យយើងថាអីអោយគេបានតាមចិត្តមែន post ទុកខ្លាចភ្លេចមុខជួបនៅក្រៅ ឈ្លោះទៀត ពួកស៊េរីក្បាលឈ្លោះនឹងសក់»។ 
ចំពោះមតិរិះគន់រឿងការស្លៀកពាក់ស៊ិចស៊ី រ៉ាប៊ី ថា សម័យនេះទៅហើយកុំរិះគន់លើការស្លៀកពាក់អី រិះគន់អ្វីផ្សេងទៅ។
គួរបញ្ជាក់ថា បច្ចុប្បន្ន រ៉ាប៊ី ជាតារាចម្រៀងឯករាជ្យនិងបានលេចមុខតាមកម្មវិធីប្រគំតន្រ្តីជាច្រើនកម្រនឹងបាត់មុខណាស់។ តារាចម្រៀងរូបនេះគឺតែងតែអង្រួនឆាកតន្រ្តីជាមួយនឹងបទចម្រៀងប្រភេទញាក់ៗ៕










