Home ព័ត៌មានអន្តរជាតិ យុទ្ធសាស្ត្រថ្មីរបស់ថៃ! បង្កើនចំនួនថ្ងៃឈប់សម្រាកដើម្បីជំរុញវិស័យទេសចរណ៍នៅឆ្នាំ២០២៥

យុទ្ធសាស្ត្រថ្មីរបស់ថៃ! បង្កើនចំនួនថ្ងៃឈប់សម្រាកដើម្បីជំរុញវិស័យទេសចរណ៍នៅឆ្នាំ២០២៥

58
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា គណៈរដ្ឋមន្ត្រីបានឯកភាពបង្កើនថ្ងៃឈប់សម្រាកពិសេស ចំនួន៣ថ្ងៃ ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ ។ ហេតុនេះ នៅឆ្នាំ២០២៥ ពលរដ្ឋថៃនឹងឈប់សម្រាកចំនួន២១ថ្ងៃ ដោយកំណត់បន្ថែមការឈប់សម្រាកយូរថ្ងៃនៅខែមិថុនា និងខែសីហា ព្រមទាំងឈប់សម្រាកយូរថ្ងៃពេលចូលឆ្នាំថ្មី ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPIcXLJBsa-iBpjdWcbYHY-1_EjGe-nd3-0yzfsUvo644x0r0Cc-2vspMOE0_1ADXArTCledt1buyJWDszTBbCrl3f4cu8SyMjVVgS0L9xzUrdvNECcmVwFEnAdqcloQwA_CWjURfsdhbcbgzAQcIj54NzlEByz2ZrUGpVafWmEohb2aG2i2zw9D3AYVzF/s1500/image_2024-11-19_13-24-22%20(2).png

លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបំពេញតួនាទីជំនួសលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ និយាយថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១២ ខែវិច្ឆិកា កន្លងមក បានឯកភាពបង្កើនថ្ងៃឈប់សម្រាកពិសេស ចំនួន៣ថ្ងៃ ដោយកំណត់ថ្ងៃសម្រាកនៅឆ្នាំ២០២៥ ចំនួន២ថ្ងៃ និងឆ្នាំ២០២៦ ចំនួន១ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNqBUuH22Lofa7i8Iomh2XdPo4IZDbNDIUt6O0qF2OizdoV72Sf38O1-5n8Dv681sX3BbqeTU5HJYzqgiiq9k3J77Blr6yoJYa2IHx_y8-CFIuLQasJODVEzY5XNgQGwoK0a2dNy_vF0VCT7nbjL621h_M1_Oh1lpS77q8ooDBUzCdHm7CM9HCD4Tt2WPm/s1200/image_2024-11-19_13-24-22.png

នៅឆ្នាំ២០២៥ ពលរដ្ឋថៃនឹងឈប់សម្រាក ចំនួន២ថ្ងៃ គឺនៅថ្ងៃច័ន្ទ ទី២ ខែមិថុនា និងថ្ងៃច័ន្ទ ទី១១ ខែសីហា ។ រីឯឆ្នាំ២០២៦ ពលរដ្ឋថៃនឹងឈប់សម្រាក ចំនួន១ថ្ងៃ គឺនៅថ្ងៃសុក្រ ទី២ ខែមករា ដែលបន្ថែមលើថ្ងៃឈប់សម្រាកចាស់ ។ នេះបើយោងតាមការឯកភាពក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicD0lpg9pOWWjqaqQafdnbdz_EMAFfBbQF4utFXkK0yDw6LQzBFHFU-JH3HLlKcYGptpOhs1uZ35qIikSl8R32aKt7RNR6J6vM4hdWL560voNiX2sSqtuYLg8QAe2r2kGp-nf-lGjREIXfP4dR61SVTy9-FZvAhDzu00aWu9kAHOSQ8iUYm5jzqkFG78qX/s1024/image_2024-11-19_13-24-23%20(2).png

ការបង្កើនចំនួនថ្ងៃឈប់សម្រាកនៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដើម្បីឱ្យពលរដ្ឋបានសម្រាកពីការងារជាច្រើនថ្ងៃជាប់ៗគ្នា ហើយនឹងជំរុញឱ្យមានការធ្វើដំណើរកម្សាន្តកាន់តែច្រើន ។ ហេតុនេះ វានឹងជួយជំរុញដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOoMgz9uMaXVMlcrHQ56oFm5rYMu_g4hwqvJ47wr5-QH_Vfe2IYf16pOUcdZpQnCd3p20M9xkYuihKcdIh23ijkrAtuzBgXqBb5ri3n7EqrRGuZB9uZoCUF4sewORqMOu7ALvNMYCOd7JN6ZySdSBCdrIdiqsCCd7vF6UXa64YDm53tjaNgv8EB11aOzJ7/s1000/image_2024-11-19_13-24-23%20(3).png

លើសពីនេះ ការបង្កើនចំនួនថ្ងៃឈប់សម្រាកនឹងជំរុញដល់គោលនយោបាយរបស់រដ្ឋាភិបាល ដែលកំណត់ឱ្យឆ្នាំ២០២៥ ក្លាយជាឆ្នាំទទួលភ្ញៀវទេសចរ និងកីឡាក្នុងប្រទេសថៃ (Amazing Thailand Grand Tourism and Sports Year 2025) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdxb2l746MBinTgy4266Sec0ORCtAHomc83djw5GcngVEi0NUu2UdK-Tq3QJqX74XPjdAUlimpWsRFh4Icxq-Ziy7BnQHQED97AvvYeEAYEWcuI8phRWDpA6R14ix5VbBLF2j1X8GMHvKFkGejauwESmhGIzfIkR4V5yGF-kJTEV9NjG_u7mD0kjywWVnK/s1200/image_2024-11-19_13-24-23.png

ដូច្នេះ ពេលពលរដ្ឋបានឈប់សម្រាកយូរថ្ងៃ ពួកគេនឹងអាចរៀបចំគម្រោងធ្វើដំណើរកម្សាន្ត និងចំណាយប្រាក់ទិញទំនិញផ្សេងៗនៅទូទាំងប្រទេសក្នុងអំឡុងពេលដំណើរកម្សាន្ត ។ ក្រៅពីនេះ វានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងផ្លូវនៅកាន់បណ្តាខេត្តនានា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg26v6LJStsbVe5sq1slP9GrfSwbWmCVR4oEGWHhOAtHwL9svikHZZ8yb73rej2qqupbA4d3aizln9jJz6RvmicfU_oaGIyWHyYYi81sz53vx6NrBMSnbY23atFYtvi1piGQUtSR202KbMHv3PJwEkhaiLUfD_rCfLUQWXFSsLnLPP8-V-B8k2MjZSWFUMC/s1024/image_2024-11-19_13-25-30.png

ដោយឡែក ការបង្កើនចំនួនថ្ងៃឈប់សម្រាកនឹងជួយឱ្យស្ថាប័នរដ្ឋ ក៏ដូចជាក្រុមហ៊ុនឯកជនធ្វើផែនការរៀបចំកម្មវិធីផ្សេងៗក្នុងថ្ងៃឈប់សម្រាកបានយ៉ាងសមស្រប ៕