Home ព័ត៌មានអន្តរជាតិ ចម្លែកណាស់! ខេត្តឈៀងម៉ៃជួបគ្រោះទឹកជំនន់បណ្តាលមកពីទឹកហូរចេញពីក្រោមដី

ចម្លែកណាស់! ខេត្តឈៀងម៉ៃជួបគ្រោះទឹកជំនន់បណ្តាលមកពីទឹកហូរចេញពីក្រោមដី

69
0

ប្រទេសថៃ ៖ រយៈពេលប៉ុន្មានខែចុងក្រោយនេះ ខេត្តឈៀងម៉ៃ ប្រទេសថៃ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់ និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងលំនៅឋានពលរដ្ឋយ៉ាងច្រើនមហាសាល ។ លើសពីនេះ ផ្លូវធ្វើដំណើរ, អគារ និងទ្រព្យសម្បត្តិសាធារណៈក៏ខូចខាតអស់ច្រើនដែរ ដែលធ្វើឱ្យអាជ្ញាធរ និងរដ្ឋាភិបាលថៃខ្នះខ្នែងជួយដោះស្រាយបញ្ហា និងផ្តល់ប្រាក់ឧបត្ថម្ភឱ្យពលរដ្ឋសម្អាតលំនៅឋានឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtp_YU17sjcg_om49mLvwkGEPtugbMlHZ5OhyphenhyphenI_aWsVAU6rvvLU12GO5IhAFa89GNsgR6zfF64j4g_YbSb28iFoNjPgrQxxlho9GgzSyPJUoYEzXFjcYKcEdpgUTnBNqjeOmcSIoj80y12kzCIgKM7jhrLtdy7saBQvRio7a6FIC5R9QPR-1kl3M8q0egi/s727/image_2024-11-13_13-26-51%20(2).png

ប៉ុន្តែរហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ពលរដ្ឋខេត្តឈៀងម៉ៃ នៅតែរងគ្រោះដោយសារទឹកជំនន់បន្តទៀត ហើយទឹកជំនន់លើកនេះ ពុំមែនបណ្តាលមកពីឥទ្ធិពលខ្យល់ព្យុះ ឬទឹកហូរមកពីតំបន់ព្រៃភ្នំ ឬជំនន់ទឹកភ្លៀងទេ ប៉ុន្តែបណ្តាលមកពីទឹកហូរចេញពីក្រោមដី ។ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា តំបន់មួយចំនួននៅខេត្តឈៀងម៉ៃលិចទឹកជាច្រើនខែហើយ ដោយសារទឹកហូរចេញពីក្រោមដីមិនឈប់ឈរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBHAO97XjvOPiyN4gwo_iTjkK8Va83c-kaElUSeLf7aYW-rO1jgpuOT_Qs6DksCoPH-1n4zhAooA-GQ1bCyXJwVu2FVAAIiqOzMG7x_K0-3M4WRQ4kgGB0i27kz9Cwf3xHSaGwpy-HfX3oNcFGg9GPZoUBO8WPpp3gaxBr0yIAogPRWyT5tzrTJnkwZ7ro/s702/image_2024-11-13_13-26-51%20(3).png

ជាក់ស្តែង ទឹកហូរចេញពីក្រោមដីបានលិចចម្ការពោតនៅភូមិរីនលួង ឃុំមឿងណាក់ ស្រុកឈៀងដាវ ខេត្តឈៀងម៉ៃ អស់រយៈពេល២ខែហើយ រហូតដល់ចម្ការពោតនេះក្លាយជាបឹងយ៉ាងធំល្វឹងល្វើយ ។ លើសពីនេះ ជំនន់ដោយសារទឹកក្រោមដី ក៏បានលិចភូមិអរុណោថៃ ឃុំមឿងណាក់ ផងដែរ ដែលនៅឆ្ងាយពីភូមិរីនលួង ប្រមាណ៥គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhatUOU8Eq7Fax3u1v3THDT66VlM7QOcindN8y4_ATZX2fip9vUCexDHTGRvCM-1Yqk1GpMjPKp3QTatfHhGGOo_wW5RJPDcOjAIYH0C50z6wFTb6PrBvjp8ymynyNDPT57Gh5wxv_pbwdh4KfABHn7PwcqDS6D1qu2ZOVIIsnlcXXgNJoBR8sZ6Z_s0NEO/s677/image_2024-11-13_13-26-51.png

លើសពីនេះ ទឹកចេញពីក្រោមដីបានធ្វើឱ្យបរិមាណទឹកក្នុងអាងស្តុកទឹករបស់ភូមិ កើនឡើងជាង១ម៉ែត្រថែមទៀត និងលិចលំនៅឋានពលរដ្ឋនៅជុំវិញអាងស្តុកទឹកជាច្រើនខ្នង ។ ពលរដ្ឋម្នាក់និយាយថា ទឹកហូរពីក្រោមដីបណ្តាលឱ្យលិចភូមិស្រុកបែបនេះពុំកើតឡើងញឹកញាប់ទេ គឺកើតឡើងពី៥ឆ្នាំ ទៅ១០ឆ្នាំម្តង ប៉ុន្តែកន្លងមក ទឹកមិនលិចខ្លាំងដូចបច្ចុប្បន្នឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8zzNR9ixuGc-oo1nBUo0BnvL2jhl_e7jWU2PG4feUj00V9_hy5SC4aCBAwiz86qV0o_hwQAjLKHH_wl8Kr1DsllqTwrzONxM05r-vug16RKnXDqZtWjYX8N1bOjnQh-VchV8HENXcu4XB6Qkb1G3EzqTGhJdRUN_KBknSXgfZ8pgLlqOTVK0Ua3Jq0MHY/s1024/image_2024-11-13_13-26-52%20(2).png

ទឹកជំនន់ក៏បានលិចផ្លូវធ្វើដំណើររបស់ពលរដ្ឋផងដែរ ហើយពលរដ្ឋត្រូវធ្វើដំណើរតាមផ្លូវផ្សេង និងចំណាយពេលយូរទើបទៅដល់គោលដៅ ។ អ្នកជំនាញនិយាយថា ទឹកនៅក្រោមដីកើតឡើងដោយសារការប្រមូលផ្តុំទឹកភ្លៀងក្នុងបរិមាណច្រើន ហើយវាក៏ផុសឡើងលើ និងស្រកទៅវិញឆាប់ៗ ។ រីឯទឹកចេញពីក្រោមដីលិចលំនៅឋានពលរដ្ឋជាច្រើនខែនេះ អ្នកជំនាញពុំជ្រាបពីមូលហេតុច្បាស់ទេ និងរង់ចាំការត្រួតពិនិត្យសិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2z9GxQebkd-3DzX72kDIEL1jXx4DtZPdojEiqhWUiN4xmXx_sWEEIvY2Gu7cnM2DIWpOiVuD3dU3oFPwBvAuP1zdXIfGDPHbCk99xT6aA7Mks6aPCYF3gTFwy7I4-oXyq1bWerl5sUwl8dCqpj3mHEsl17GoKc5vBb3LYcrhDX1VzAD-5KFNFsepZTmyS/s808/image_2024-11-13_13-26-52.png

ដោយឡែក នៅខេត្តភាគខាងត្បូងប្រទេសថៃ ក៏មានទឹកជំនន់ដែរ ដោយសារទឹកហូរមកពីតំបន់ព្រៃភ្នំ ។ សារព័ត៌មានថៃរាយការណ៍ថា ទឹកជំនន់បានហូរផ្តាច់ស្ពានធ្វើដំណើរស្ថិតក្នុងឃុំយឺរុំ ស្រុកបេទុង ខេត្តយ៉ាឡា ដែលធ្វើឱ្យពលរដ្ឋចំនួន១៥១គ្រួសារ ស្មើជាង២០០នាក់ ជួបការលំបាកក្នុងការធ្វើដំណើរចេញ-ចូលភូមិយ៉ាងខ្លាំង ៕