Home ព័ត៌មានអន្តរជាតិ រដ្ឋមន្ត្រីក្រសួងការបរទេសថៃបញ្ជាក់ពីការចរចាតំបន់ត្រួតស៊ីគ្នាក្នុងសមុទ្រជាមួយកម្ពុជា

រដ្ឋមន្ត្រីក្រសួងការបរទេសថៃបញ្ជាក់ពីការចរចាតំបន់ត្រួតស៊ីគ្នាក្នុងសមុទ្រជាមួយកម្ពុជា

99
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ក្រោយពីពលរដ្ឋបារម្ភពីការបាត់បង់កោះកុតទៅឱ្យកម្ពុជា លោក Maris Sangiampongsa រដ្ឋមន្ត្រីក្រសួងការបរទេសថៃថ្លែងថា ការចរចាពីផលប្រយោជន៍តំបន់ត្រួតស៊ីគ្នាក្នុងសមុទ្ររវាងកម្ពុជា និងថៃ គឺត្រូវតែស្តាប់សំឡេងពលរដ្ឋប្រទេសទាំងពីរតាមរយៈរដ្ឋសភា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiABOYvJTER1N4nbP1h53DxxqauS1NJ7WY-OIMX3FSmsZxGUoGWg99eDwsgFgbYhWhTRWRrr0qTSuv6ZXTIXN1rr6KTV1IT2OjBkPxxSZkWzoEQ6qKB345ae4Whj86vZNS7NnJP4Az5OHqsWilXY8eq-CM_axdZtd6mvQIOBOqLv_C2zrhOlQeYUrLlXEaT/s512/image_2024-11-08_08-24-54.png
លោករដ្ឋមន្ត្រីក្រសួងការបរទេសថ្លែងថា ៖ «លទ្ធផលការចរចានឹងទទួលបានជោគជ័យ ឬបញ្ឈប់ការចរចានោះ លុះត្រាតែពលរដ្ឋទាំងពីរប្រទេសយល់ព្រម ។ រដ្ឋសភាប្រទេសទាំងពីរត្រូវតែយល់ព្រមតាមរយៈការអនុម័តសំណើពីគណៈរដ្ឋមន្ត្រីចូលសភា ក្នុងនាមតំណាងឱ្យពលរដ្ឋ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhstp-5Vqw4Kf0vITb7jT8dQ2oQiahppCbXAunjqj87phMlH_mxXLohkTSgDIgIBxVMxXa_OLVpbFIz1jmE4QyV3aPgh88W0tlpKcrYQT7RNdPb_Ns73M7jj12v7s-3lZQMe_0j-vkYSuWIhmVwCSEhJdqQGIOwaGp5BWgVcAZl8QVJjerzGtZN2kGYNEM/s800/image_2024-11-08_08-24-55%20(2).png

បញ្ហាកោះកុតជាកម្មសិទ្ធរបស់ប្រទេសណា គឺត្រូវបានពលរដ្ឋថៃលើកយកមកជជែកយ៉ាងច្រើនក្នុងបណ្តាញសង្គម ហើយពួកគេព្យាយាមស្នើទៅកាន់តុលាការធម្មនុញ្ញឱ្យលុបចោលកិច្ចព្រមព្រៀង MOU 44 ពីព្រោះកិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យកោះកុតក្លាយជាទឹកដីកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvMzTm1YM68PTH4L5NwDWQ2fjKne1XvVcVOExf8m7XoGQKjItF3vj7n9eSomWpK889tSgEmDP5WW8AYd7UnkB_z2AGHmZsisPxFCraj5T-vrCuYhygDkKRkIetP7efmEYBdeNRTVdBtgLwZBCgKTEF7ljmbjZXoqmIVCmhj8Wdba3lBqFhU5UWDs0bQK-T/s1024/image_2024-11-08_08-24-55%20(4).png

កិច្ចព្រមព្រៀងនឹងស្របតាមច្បាប់អន្តរជាតិ និងច្បាប់ពាក់ព័ន្ធផ្សេងៗ ហើយវាពុំអាចទៅរួចទេ ក្នុងការចរចាគ្នាដើម្បីឱ្យប្រទេសណាមួយទទួលបានផលប្រយោជន៍តាមការទាមទារ ។ សូមពលរដ្ឋថៃទុកចិត្តចុះ ការចរចាជាមួយកម្ពុជា គឺថៃនឹងគិតពីអធិបតេយ្យភាព និងផលប្រយោជន៍របស់ពលរដ្ឋថៃ ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJrdbLRIOxQtVCegeUSnVq13z1u6LsWbePdJ_Twv51VRqEmqZZA81mNUxvTas2yTX7aRr0KqFvTzFIozS6I7ZzpdozC8U6mrM9Ksnrpg03o3XmQfWm7nakluRX-eBYZp4gRzooR4wjrGJxTz6j7gTlDc7UnXQYhyZgrkJ4zncHTK6mGCKHAjltQ6qaDEJb/s1280/image_2024-11-08_08-24-55.png

សារព័ត៌មានថៃរាយការណ៍ថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ បានចាប់ផ្តើមកើតឡើងតាំងពីឆ្នាំ១៩០៧ មកម៉្លេះ ហើយថៃបានយល់ព្រមប្រគល់ខេត្តបាត់ដំបង, សៀមរាប និងស៊ីសុផុន ឱ្យទៅបារាំងដែលគ្រប់គ្រងកម្ពុជានាសម័យនោះ ដើម្បីឱ្យថៃទទួលបានខេត្តត្រាត និងកោះកុត ។ ប៉ុន្តតែនៅឆ្នាំ១៩៧៣ កម្ពុជាបែរជាអះអាងកម្មសិទ្ធក្នុងសមុទ្រឆ្លងកាត់កោះកុត ទើបរដ្ឋាភិបាលថៃកំណត់ព្រំដែនជាថ្មី ហើយក៏ក្លាយជាតំបន់ត្រួតស៊ីគ្នាក្នុងសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinBILg8Dj5kvqrmxBPs2dW9Gld655aAuMUFcpYNtaCj3BQ7rS1fsf1Us8LGbXSZV0MvxMdy5P8fWVdJjYuZX5YLv_Pm9v3eOKLpxNpow79QTpIaOzIsLXs0Vn8Cn8jRA9mjkWBC764-txDrZpBDSU2aVf5C6DT23mmlfF9wiJaDzi3K0yUDhJJs8oO5Far/s1242/image_2024-11-08_08-24-55%20(3).png

ហេតុនេះ ដើម្បីបញ្ចប់បញ្ហា កាលពីឆ្នាំ២០០១ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃសម័យនោះបានពិភាក្សាជាមួយកម្ពុជា រហូតដល់បង្កើតកិច្ចព្រមព្រៀង MOU 44 ។ កិច្ចព្រមព្រៀងនេះបញ្ជាក់ថា ប្រទេសទាំងពីរនឹងចរចាគ្នាដើម្បីបែងចែកធនធានធម្មជាតិរ៉ែប្រេងក្នុងតំបន់ត្រួតស៊ីគ្នា និងចរចាពីការបែងចែកតំបន់ក្នុងសមុទ្រ ហើយចាត់ទុកថា កោះកុតជារបស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAUD9Tt6iHAc8TFwxjgZ94HoQzMYIxncdEa_oSCW4A_v43D93oc04oLwi-KxIr6mR5EzUUFzPLTnFx-q2z-1ZMYM0C1jOr4MwFxz4xVSk7pXjoXgSERvvMwRRSzJXlZESJ1xVBNj584u3or4Va9gAcn496w9tPu69jNNDb3g-J10VKsmjMOxUz-aSzSrV1/s750/image_2024-11-08_08-26-48.png

ក្រោយមក រដ្ឋាភិបាលរបស់លោក អភិសីទ វេចាជីវ៉ាក់ បានព្យាយាមលុបចោល MOU 44 ជាមួយកម្ពុជា ហើយក៏មានការចរចាពីរឿងនេះម្តងទៀតក្នុងសម័យរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ និងលោក ប្រាយុទ្ធ ចាន់អូចា ប៉ុន្តែគ្មានការផ្លាស់ប្តូរកិច្ចព្រមព្រៀងទេ ។ ដូច្នេះ វាបានក្លាយជាប្រធានក្តៅដែលពលរដ្ឋថៃលើកយកមកជជែកម្តងទៀតក្នុងបណ្តាញសង្គម ៕