Home ព័ត៌មានអន្តរជាតិ ហេតុអ្វីពលរដ្ឋនៅតំបន់អឺរ៉ុបនិយមហាលសម្លៀកបំពាក់បញ្ច្រាស?

ហេតុអ្វីពលរដ្ឋនៅតំបន់អឺរ៉ុបនិយមហាលសម្លៀកបំពាក់បញ្ច្រាស?

80
0

គ្រួសារនីមួយៗមានទម្លាប់ហាលសម្លៀកបំពាក់ខុសគ្នា ហើយពួកគេតែងតែអះអាងពីគុណសម្បត្តិរៀងៗខ្លួន ។ រីឯការហាលសម្លៀកបំពាក់របស់ពលរដ្ឋនៅអឺរ៉ុបវិញ កាន់តែខុសប្លែកពីពលរដ្ឋអាស៊ីថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0zjrcZj_ghGgetphijqCirRAj4wPz-2F7i9TjJwbnbi_hvu7O3FDTBFZ-L1oVW5usJbcelq-PGCEYDPq3iZr5vlCmQ2SXI5ZY0-mPptIcOrHsH3WHUFdvjGjU2gixn-s7yVlJwfLddLC57pCjW8h_keekl6g5BiZX4AqRLkeP-4a55sWyok2R-RqHgx3z/s500/image_2024-11-07_15-48-09.png

តើធ្លាប់ឆ្ងល់អត់ ហេតុអ្វីពលរដ្ឋនៅបណ្តាប្រទេសអឺរ៉ុបនិយមហាលសម្លៀកបំពាក់បញ្ច្រាស ខុសពីពលរដ្ឋនៅអាស៊ី? ពួកគេអះអាងថា ការហាលសម្លៀកបំពាក់បែបនេះមានប្រយោជន៍ច្រើនណាស់ ជាពិសេស ពេលគ្មានពន្លឺថ្ងៃគ្រប់គ្រាន់ ឬពេលប្រញាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqp9TCeSnZIiWNm_Tvb7Leup2LeEG1XVOIPDZVej3YUqkz0nOTgOc2NFDkmK1EpolQPFRxzdMPBjVuwBRwxYHN-VPABcPWN5ccT7fIE05S4_RS_hPVTj4kX8uCwGhkvfkACYRSqMvaRSAMqrvnnx2hQENlFYHYDfAES9CUykzvSR6BFuFcZnz5ZAKBIYNc/s1200/image_2024-11-07_15-48-10%20(2).png

ជាទូទៅ យើងតែងតែយកសម្លៀកបំពាក់មកខោលថ្ងៃក្រោយពីបានបោកគក់រួច ហើយពេលអាកាសធាតុសើម ឬមេឃពុំបើកថ្ងៃ ការហាលសម្លៀកបំពាក់ឱ្យស្ងួតឆាប់រហ័សបំផុតកាន់តែមានសារៈសំខាន់ថែមទៀត ។ គ្រួសារណាគ្មានម៉ាស៊ីនសម្ងួតសម្លៀកបំពាក់ តែងតែជួបបញ្ហាសម្លៀកបំពាក់មានក្លិនស្អុយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmnIGgAjveOIh8CABUTfKc67ukF0wrvad8zjFlmN__OH-giXIAWsqwE4tu4G-HSiXDw6_uF14rhNsTf3VGVTSkGaQstTjYfkcq-I9Judadp8e3sW2cJpJWEC4yRKxHpaDRUXLiXtndVTuWI_8Fl89aajZZkhRzcmuCGNEdGzAbli6GGxtdfLRYEOJFgdtd/s1500/image_2024-11-07_15-48-10.png

ហេតុនេះ ពលរដ្ឋរស់នៅប្រទេសអឺរ៉ុបជាច្រើនចាប់ផ្តើមរកវិធីដោះស្រាយបញ្ហាខាងលើ ហើយវិធីមួយដែលពួកគេនិយមអនុវត្តច្រើនបំផុត គឺហាលសម្លៀកបំពាក់បញ្ច្រាស (ជាការហាលដាក់កអាវ ឬចង្កេះខោចុះក្រោម) ពីព្រោះវាជាវិធីងាយស្រួល និងពុំចាំបាច់ចំណាយប្រាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsRrLW74AuXHw7q-GZzNgZdaPBU2_Q0D70Z0HNwmPVKEafGty8vcXwj3JniQ_R4YmOhR3JmnIJxyQ7lOP50OJTwbdvjHeNyq-lVpIJEwTE2HwZtGf_ReOLiTjuOKMr3lldKt1Z-b6zwjVpcKDyj5_QOa51Ml7Ip4miABuJajbl9jhNJXPgd6emWGCcFb41/s620/image_2024-11-07_15-48-11%20(2).png

តាមធម្មតា យើងមានទម្លាប់ហាលសម្លៀកបំពាក់ដោយប្រើប្រាស់ទំពក់ក្នុងលក្ខណៈដូចគ្នានឹងការស្លៀកពាក់ដែរ គឺដាក់កអាវ ឬចង្កេះខោឡើងលើ ប៉ុន្តែពលរដ្ឋអឺរ៉ុបបានធ្វើផ្ទុយពីនេះ ។ ពួកគេនិយមហាលសម្លៀកបំពាក់បញ្ច្រាស ដោយកៀបសម្លៀកបំពាក់ជាមួយខ្សែ ឬដែកសម្រាប់ហាល ។ វិធីនេះជួយឱ្យសម្លៀកបំពាក់ឆាប់ស្ងួតក្អ និងស្ងួតគ្រប់កន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg32oOJYAXuvvieJE-Tn1WArPBwOfwKoiGTvDnhAJzBQnHuz_J3hsJpPYnHk_mZDZfE1RHr5V-SsGPSDDy8eTqLeulxAOV5StFb_jYlD2DLKpUTWn3mYj8H93r_10Sizxv922oa_5bombiQ9LVlS-GmforPPfxV_cnTXINxwGONmdS75Zd84XWTl2c1t4uy/s1000/image_2024-11-07_15-48-11.png

សម្លៀកបំពាក់ក្រាស់ៗ ដូចជា ៖ ខោខូវប៊យ, ខោជើងវែង និងអាវយឺតដៃវែង តែងតែងចំណាយពេលហាលយូរជាងសម្លៀកបំពាក់ស្តើងៗ ហើយបើគ្មានកំដៅថ្ងៃ ការហាលសម្លៀកបំពាក់ក្រាស់នឹងចំណាយពេលយូរថែមទៀត ។ ការហាលសម្លៀកបំពាក់ឱ្យស្ងួតលឿនបំផុត ពុំគួរហាលដោយទំពក់ធម្មតាទេ គួរតែប្រើប្រាស់ដង្កៀបកៀបជើងខោ ឬជើងសំពត់ដាក់ទៅផ្នែកខាងលើ ។ វិធីនេះជួយឱ្យសម្លៀកបំពាក់រក្សារូបរាងស្អាតដដែល, មានទម្ងន់សមតុល្យ និងពុំប៉ើងតាមខ្យល់បក់ ៕