Home ព័ត៌មានអន្តរជាតិ ប្រទះឃើញត្រីចម្លែកមួយលេចឡើងក្នុងបឹងសិប្បនិម្មិត នៅទីក្រុង Dongguan ប្រទេសចិន

ប្រទះឃើញត្រីចម្លែកមួយលេចឡើងក្នុងបឹងសិប្បនិម្មិត នៅទីក្រុង Dongguan ប្រទេសចិន

78
0

ប្រទេសចិន៖ កាលពីពេលថ្មីៗនេះប្រជាជននៅតំបន់លំនៅដ្ឋានមួយក្នុងទីក្រុង Dongguan ខេត្ត Guangdong ប្រទេសចិន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារបានឃើញត្រីចម្លែកមួយក្បាលលេចឡើងក្នុងបឹងសិប្បនិម្មិតនៃកន្លែងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIBkcp6AL4clvDthsyjQ1F8OkN64IEGPNR-LeNmJUT69MOZEuRkKdY7_5H4NurOxRVo6bNFgN-pqJugh441Tk9NhgGeGxNwplsAAy9HlLVcr1LTHuwaVCWzA6i38pVPKTnvIwhrptHWlAuRzzJZHB5QKGUaS8YDn67Wctmv6dI0Eo3OkT2SrW0el5StkpR/s1280/image_2024-11-06_11-07-43%20(2).png

យោងតាមខ្លឹមសារនៃវីដេអូដែលបានចែករំលែកនៅលើ Weibo បានឱ្យដឹងថា នៅក្នុងបឹងសិប្បនិម្មិតនៃតំបន់លំនៅដ្ឋាន Dongguan ខេត្ត Guangdong ប្រទេសចិន គឺជាតំបន់មួយដែលមានត្រីទឹកសាបរស់នៅជាច្រើនប្រភេទ។ ជារៀងរាល់ថ្ងៃ មានមនុស្សជាច្រើនតែងតែមកឱ្យចំណីត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXOuHJT0lTLfonS_u6g7xV9RbRuKpLXF8Ge67ef_7QO1MKYA5VuHbicRaLbYz2RlhW_vFjV_zkT0LYGzEacVmZ5G1i-uhR3uTJ6Iu08a96-b-KlOi0JmcUk05-3YYWpvZBfE0aUx0xbeyKYgqN7rPXOpiEITKBO-DDeZ05HnX9MDpZ66mvJXd2tK7DYx95/s588/image_2024-11-06_11-07-43.png

ទោះជាយ៉ាងណាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ គេសង្កេតឃើញថា ហ្វូងត្រីហាក់ដូចជាថយចុះ ដោយសារចំនួនត្រីមកបរិភោគចំណីមានតិចខុសធម្មតា។ ក្រោយមកអ្នកភូមិម្នាក់ក៏បានប្រទះឃើញសត្វចម្លែកមួយ ត្រូវបានគេស្គាល់ថាជាត្រីយក្ស Lepisosteus osseus ឬ billy gar ដែលត្រីនេះភាគច្រើនរកឃើញមានតែក្នុងអាមេរិកខាងជើងប៉ុណ្ណោះ។ billy gar ត្រូវបានអ្នកភូមិជនជាតិចិនចាប់បានចំនួន ៣ ក្បាលជាមួយទម្ងន់ជាង ១០០ គីឡូក្រាម និងប្រវែងជាង១ ម៉ែត្រ ដោយពួកវាមានមាត់វែង ធ្មេញមុតស្រួច និងរាងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHj7F1VG5JketG0soXeTG6pgd-1ydLVbni4NnueQPJkLJd9YFSMCNhLqxrdyunT8lnZ3nxvnDSZqL1Y5Xx0lF0yyN3X3ZMZ3qoYQGY39_-cre9rtl0ddtW-zyfPzsUX6SyrKBNjQKl7LjQC2Xj11gNL1NzXQyC59az9BK5PdtSLJbqMFmqAQCzlgLLJuLf/s1198/image_2024-11-06_11-07-44%20(2).png

ពួកវាត្រូវបានគេហៅថាជា “ឃាតករក្រោមទឹក” ដោយសារវាតែងតែសម្លា.ប់ និងបរបាញ់សត្វក្នុងទឹកជាច្រើនប្រភេទ។ ត្រីយក្ស billy gar មានសមត្ថភាពបំផ្លាញបរិស្ថានធម្មជាតិដោយបំផ្លាញត្រីតូចៗ និងសារពាង្គកាយផ្សេងៗទៀត។ ត្រីនេះច្រើនតែរស់នៅក្នុងភាពឯកោ ចូលចិត្តស្ងប់ស្ងាត់ ហើយជារឿយៗអសកម្ម ប៉ុន្តែនៅពេលឃ្លាន ពួកវាឈ្លានពានខ្លាំង។ មូលហេតុដែលត្រីនេះអាចលុកលុយចូលមកក្នុងទឹកដីប្រទេសចិនបានគឺដោយសារបរិយាកាសធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHuGWZIWTekpu-dpnhQ4W2v8WvZaoj8WDdkMMtxKQrE5LPyBCWGc6COIUN5XSoC7PBZL5i8u64BAKF0AXpgBsiGHMqaaUnp9STXKNXLw4jcttZ3TZOafEzIw3Y4ZV51lt0d7UEsuQdt6xqMN__TVHd7SFm6Xe3FfVZa0p4dgX-SYsOrbeu3k9b2MZZTjl1/s800/image_2024-11-06_11-07-44.png

គួរបញ្ជាក់ដែរថា ត្រីយក្ស Lepisosteus osseus ឬ billy gar មិនមែនជាត្រីចម្លែកនោះទេ ដោយសារត្រីនេះមានវត្តមាននៅអាមេរិកខាងជើងប្រហែល ១០០ លានឆ្នាំមកហើយ គឺជាប្រភេទត្រីចំណាស់ជាងគេបំផុតមួយ នេះបើយោងតាមកំណត់ត្រាវិទ្យាសាស្ត្រ។ billy gar គឺជាត្រីបុរាណ ដែលត្រូវបានគេស្គាល់ថាជាត្រីហ្វូស៊ីលមានជីវិត ឬត្រីបុព្វកាល ព្រោះវារក្សានូវលក្ខណៈរូបវន្តពីបុព្វបុរសបុរាណ។ ដូច្នេះហេតុផលដែលពួកវាអាចរស់បានក្នុងរយៈពេលដ៏យូរបែបនេះ មិនផុតពូជគឺដោយសាររចនាសម្ព័ន្ធរាងកាយពិសេសរបស់ពួកវា៕