ចុងក្រោយមកនេះអ្នកគាំទ្រសង្កេតឃើញថាតារាល្បីៗប្រចាំប្រទេសថៃមួយចំនួនចាប់ចិត្តមកលេងប្រាសាទអង្គវត្ត។ ថ្មីៗនេះគេបានឃើញតារាសម្តែង Bifern Anchasa បានបង្ហោះរូបស្រស់ស្អាតជាច្រើននៅលើបណ្តាញសង្គមរបស់ខ្លួនជាមួយនឹងការមកដល់ទឹកដីសៀមរាបជាលើកទី១។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3ehhpsECA5JqyHMyn4IdIjGcCcWXnVWkFbHoKihkfN83dboX3ncmib5nN9MKXhO-TGELv5fWsXOvo-5JYljjva9mkiavxlYXYvwcXsAn059KOtM6Y3pqU7-NfyzAdkb3a7mFNf-E-w8uITXnuJ49iVdu1RhSg6NOnFJl3EXvyH5hq66uqVMTBqHvoXRPL/s1349/Snapinsta_app_463426867_858997619682104_541512752681319157_n_1080.jpg
កាលពីយប់ថ្ងៃទី១៧ ខែតុលា Bifern Anchasa ជាតារាសម្តែងមួយរូបប្រចាំប្រទេសថៃដែលគ្រងតំណែងជាតួឯកបានបង្ហោះរូបចំនួន១០សន្លឹកជាមួយនឹងចំណងជើងថា «Siem Reap First Time »។ ក្នុងរូបភាពតារាស្រីរូបនេះបានស្លៀកពាក់រ៉ូបពណ៌សមានផ្កាកុលាបពណ៌ផ្កាឈូកផ្ទៃខាងលើបន្តិច និងបានបង្ហាញរូបភាពប្រាសាទអង្គរវត្តទាំងរូបភាពពេលព្រឹកនិងពេលល្ងាចដែលបញ្ចេញពណ៌យ៉ាងស្រស់ស្អាត។ Bifern បានបង្ហាញរូបភាពស្ថាបត្យកម្មនៃប្រាសាទអង្គរវត្តរួមទាំងចម្លាក់របាំអប្សរាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT6henY5As_VCUDBrmdlMakRYXBEN4A_Wx5O8ufTIrf-o4qHU1lanE6kFcbWvgYdffW0xLW6wBVkuyjtMisVgSxRtKbKmaLNmixJRFPJz65TRejRoWZmdvGcI8HU8zgQp22V4uohd_K9y49cLdXi3_QYxu_14FpDWKz6ce5f83nYQJQmCN3xNHmUwbRWwd/s1349/Snapinsta_app_463446608_1957661848053010_2358462421640938043_n_1080.jpg

ការបង្ហាញរូបភាពនៃដំណើរកម្សាន្តរបស់ខ្លួនលើទឹកដីសៀមរាបជាលើកដំបូងនេះរបស់ Bifern គឺធ្វើឱ្យមានការខម្មិនជាច្រើនថាស្រស់ស្អាតទាំងមនុស្សនិងសំណង់ស្ថាបត្យកម្ម ខណៈអ្នកគាំទ្រកម្ពុជាក៏បានចូលទៅខម្មិនស្វាគមន៍យ៉ាងកក់ក្តៅចំពោះការមកដល់របស់តារាសម្តែងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii4QlXcjd9p9Cn5Kl2kiTkuz9HAnypCIrubnGweCXHqg6RGDzXW71JlYt7ZJlaj3mOruPTPXFMVDp5m7zzbLmao3iroOoEuTLaBeIitF4Q3woerQDRgwyXRgw-5P0pUXwX8Lx0ezsk7cQd8RN1n3L6mBefxRZ2N7WRMnuxoAech1AO9ecCF83iYjBrTL5Y/s1349/Snapinsta_app_463471638_485218454483487_5993235030350264939_n_1080.jpg

នារយៈចុងក្រោយនេះគេសង្កេតឃើញថា តារាៗមួយចំនួនប្រចាំប្រទេសថៃចាប់ផ្តើមមកកម្សាន្តនៅខេត្តសៀមរាបជាបន្តបន្ទាប់និងបើកចំហជាងមុនដែលមានការចែករំលែកនៅលើបណ្តាញសង្គមដែលខុសកាលពីមុនពេលតារាមួយចំនួនមកហើយពុំសូវបានបង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយឡើយ។ កន្លងមកនេះថ្មីៗចុងក្រោយនេះតារាសម្តែងល្បីជួរមុខប្រចាំប្រទេសថៃ Weir sukollawat និងតារាស្រី Pitchanart sakhakorn គឺបានមកកម្សាន្តនៅលើទឹកដីសៀមរាប ខណៈ Weir បានបង្ហើបប្រាប់អ្នកគាំទ្រថានឹងមានបំណងមកកម្សាន្តម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBZmGKrWTaJlfr7XcukGmbRmb3888oOurdsbTv8CGjCdkcPdj51H3H6Bfh_oSfqs4mosAskH902jDO3A1o42KyZ6UupHQt9Hrta07F4m_I7eI0Q_td8yG1xFtBBdB6X-F8MvY1_DflVn3avt1uiTpsOzDXgOE8XCI68thv6ox2ruYMw66G3z3sGHTP6oa2/s1349/Snapinsta_app_463800775_1607117573536699_1395923810335912832_n_1080.jpg

គួរបញ្ជាក់ថាតារាស្រី Bifern ឧស្សាហ៍មានដំណើរកម្សាន្តណាស់បន្ទាប់ពីទំនេរដៃពីការងារសិល្បៈហើយតែងតែមានរូបភាពស្រស់ស្អាតចែករំលែកទៅកាន់អ្នកគាំទ្រ។ តារាសម្តែងរូបនេះបានបញ្ចប់ភាពនៅលីវកាលពីឆ្នាំ២០២២ ខណៈភាពយន្តរបស់ Bifern ចាប់ដៃគូជាមួយតារាសម្តែងប្រុស Film Thanapat គឺទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង៕