នៅថ្ងៃទី១ ខែសីហា សេវាកម្មស្ទ្រីមកម្សាន្តបានចេញផ្សាយខ្សែភាពយន្តថ្មីពីរឿង Newtopia ជាប្រភេទរឿង Zombie ដែលសម្តែងដោយ Jisoo សមាជិកក្រុម BLACKPINK ជាមួយនឹងតារាប្រុស Park Jung-min ដែលអ្នកទាំងពីរគឺជាគូស្នេហ៍នៅក្នុងរឿងនេះ។ អ្នកគាំទ្រកំពុងរង់ចាំយ៉ាងអន្ទះសារចំពោះស្នាដៃថ្មីដ៏អស្ចារ្យរបស់ Jisoo ក្នុងការសម្តែងរឿងប្រភេទ Zombie ជាលើកដំបូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhstNGf9TFbUhGVMVEGYPz1M-rVTqc5TKVZ92DeI830aTohW8fjn6F70w7M7gGTM8PK-eECgk5KqQLSg5BF97AWKzQlA0U762f5xIhmZi0I5RUfNoESp4Dupzw2KG7ELixncb9mvJnbXqb6W_XeS1unyQxxQM3mMUzolIx86EnSu5y4ubDLhIpLJm0MNCqQ/s1200/image_2024-08-01_11-13-15%20(2).png

សាច់រឿងនេះបាននិយាយអំពីទាហានម្នាក់ឈ្មោះ Jae-yun សម្តែងដោយ Park Jung-min និងមិត្តស្រីរបស់ខ្លួនមានឈ្មោះ Young-joo សម្តែងដោយ Jisoo ដែលរត់រកគ្នាទៅវិញទៅមកតាមដងផ្លូវដែលមាន Zombie វាយប្រហារក្នុងទីក្រុងសេអ៊ូល។ តារាសម្តែង Park Jung-min ត្រូវបានទស្សនិកជនស្គាល់ក្នុងខ្សែភាពយន្ត Start-Upនិងរឿងជាច្រើនទៀត។ រឿងថ្មីដែលត្រៀមចាក់បញ្ចាំងនៅឆ្នាំក្រោយគឺលោកសម្តែងជាតួអង្គជាទាហានដែលមានអារម្មណ៍ថប់បារម្ភអំពីអនាគត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB66Z7PcxqiT6o3tCdVSXaZ_hS8bQjJlTjF9jgYP0D8taH_Xv58H6V1POYRd-R0XlU3oQUbyX3y6sbp85Kw1kaHYFEjiQ_tkDY9ytM6tCGLGC9rrWgSbbYLGygOlWTKXbXcma9xsbzH7r6CjI75HAVBCidDkZZqe5j63LjDYH9VaCl1tmGdFk4-K5YE28m/s1000/image_2024-08-01_11-13-15.png

ចំណែកឯ Jisoo វិញបានធ្វើឱ្យមានភាពភ្ញាក់ផ្អើលជាមួយនឹងតួនាទីរបស់នាងក្នុងរឿង Snowdrop ហើយក៏គ្រោងនឹងបង្ហាញខ្លួនក្នុងរឿងថ្មីនេះនឹងសម្ដែងជា Young-joo មិត្តស្រីរបស់ Jae-yun និងបុគ្គលិកថ្មីដែលមានប្រវត្តិខាងវិស្វកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLVyWA_lpUrBOgiw1p8yMRp5NuIH3O4jwvHFpXLdySs1i2fztMSC_s-9TM1Hy2D1Yf8RVFsfeG8-RpNlzk_V_Ai66ZNH3tImFw_NfNWhvrRn6RtOFXyYPXFbDC8f5XmMaiyfymUxXbfkSatMLOc3wB8gCTiouuo-joeqF3LWbzqxRWCnXdBDFLThHFU63S/s1000/image_2024-08-01_11-13-14%20(2).png

អ្នកទាំងពីរនឹងបង្ហាញពីគូស្នេហ៍ដែលកំពុងតែរកគ្នាទៅវិញទៅមកចំពេលគ្រោះថ្នាក់ដែលពោរពេញទៅដោយ Zombie នៅទីក្រុងសេអ៊ូល ។ រូបភាពដែលបានចេញផ្សាយបង្ហាញថា តួឯកប្រុសកំពុងប្រឈមមុខនឹងវិបត្តិ Zombie កំឡុងពេលបំពេញកាតព្វកិច្ចយោធាជាមួយនឹងការបញ្ចេញទឹកមុខដ៏តានតឹង និងតក់ស្លុតដែលធ្វើឱ្យមានការទាក់ទាញចំណាប់ អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជននិងរង់ចាំយ៉ាងអន្ទះសារចង់ឃើញបន្ថែមទៀតអំពីរឿងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB66Z7PcxqiT6o3tCdVSXaZ_hS8bQjJlTjF9jgYP0D8taH_Xv58H6V1POYRd-R0XlU3oQUbyX3y6sbp85Kw1kaHYFEjiQ_tkDY9ytM6tCGLGC9rrWgSbbYLGygOlWTKXbXcma9xsbzH7r6CjI75HAVBCidDkZZqe5j63LjDYH9VaCl1tmGdFk4-K5YE28m/s1000/image_2024-08-01_11-13-15.png

រឿងនេះដឹកនាំការសម្តែងដោយលោក Yoon Sung-hyun ដែលមានឥទ្ធិពលយ៉ាងខ្លាំងជាមួយខ្សែភាពយន្តដំបូងរបស់លោកមានចំណងជើងថា The Guard ។ នេះជាការសហការលើកទី៣របស់លោកជាមួយតារាសម្តែង Park Jung-min ។ រឿងថ្មីរបស់ Jisoo និពន្ធដោយ Han Jin-won ដែលបានឈ្នះពានរង្វាន់ Academy សម្រាប់រឿងភាគដើមល្អបំផុតមានចំណងជើង Parasite៕