ថ្មីៗនេះមានការបង្ហោះ និងចែករំលែកជាច្រើន ពីបណ្តាញទំនាក់ទំនងសង្គម Facebook របស់អាខោន ដែលមានឈ្មោះ Bordito Online ដោយបានបង្ហោះថា៖”ឃើញហើយៗ ខ្លាចំនួនពីរ ក្បាលនៅខាងត្បូងផ្សារចន្ត្រី ស្រុក រមាសហែក ខេត្តស្វាយរៀង សូមអោយបងប្អូនប្រុងប្រយ័ត្ន”។

ជុំវិញករណីនេះ រដ្ឋបាលឃុំចន្ត្រី បានធ្វើការបដិសេធ និងច្រានចោលនូវការបង្ហោះព៌តមានមិនពិត ដោយជាក់ស្តែង នៅយប់ថ្ងៃទី២៦ និងព្រឺកថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលចន្ត្រី បានសហការជាមួយកម្លាំងប្រជាការពារបានស្អាតចល័តនៅគោលដៅខាងត្បូងផ្សារចន្ត្រីនោះពុំមានសកម្មភាពដូចការចុះផ្សាយនេះទេ។
ការបង្ហោះព៌តមានមិនពិតបែបនេះធ្វើអោយប៉ះពាល់ដល់សតិអារម្មណ៍ និងសេចក្តីសុខសាន្ត របស់បងប្អូន ប្រជាពលរដ្ឋ បង្ករភាពភ័យខ្លាច និងអសន្តិសុខនៅក្នុងឃុំចន្ត្រីទាំងមូល៕










