Home ព័ត៌មានអន្តរជាតិ ឡាវគ្រោងពន្យារពេលស្នាក់នៅ និងលើកលែងទិដ្ឋាការឱ្យភ្ញៀវទេសចរចិន

ឡាវគ្រោងពន្យារពេលស្នាក់នៅ និងលើកលែងទិដ្ឋាការឱ្យភ្ញៀវទេសចរចិន

32
0

ប្រទេសឡាវ ៖ រដ្ឋាភិបាលឡាវគ្រោងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការឱ្យភ្ញៀវទេសចរចិន ដើម្បីជំរុញវិស័យទេសចរណ៍ឡាវនៅឆមាសទី២ ឆ្នាំ២០២៤ ដែលគម្រោងនេះឈ្មោះថា «Visit Laos Year 2024» ។ រដ្ឋាភិបាលឡាវបញ្ជាក់ថា នៅចុងខែមិថុនា ឆ្នាំ២០២៤ នឹងមានការបញ្ជាក់ច្បាស់លាស់ពីគោលនយោបាយនេះ ។ នេះបើតាមសារព័ត៌មានស៊ីនហួរបានរាយការណ៍ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGSYWW8SXnB_y1TAhpm82KA9UU9NsC_zKYUjQq9bZWSb9YHIFDXR-Vcqfe4bhOuQlX38LXj9ErYM3F6thwvo0sEr4zFjWVSAXcNjFGuoGEjbA5dgpmdREC1cYzslRP01VlP5mLdG4Dp5J8QeZytKl7AnqVbbzXKL57oBBtGWT0MjGzbYhl0IClxWe5DUc/s1280/photo_2024-06-27_09-36-31.jpg

លោកស្រី ដារ៉ានី ភូមម៉ាវង់សា (Darani Phommawongsa) រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ បានថ្លែងថា គោលនយោបាយលើកលែងទិដ្ឋាការនេះ គឺផ្តោតសំខាន់ទៅលើភ្ញៀវទេសចរចិន ដែលធ្វើដំណើរមកឡាវតាមរយៈក្រុមហ៊ុនទេសចរណ៍ ។ លើសពីនេះ រដ្ឋាភិបាលឡាវក៏មានគម្រោងផ្តល់សេវាទិដ្ឋាការសម្រាប់ការចេញ-ចូលឡាវច្រើនលើក ព្រមទាំងពន្យារពេលស្នាក់នៅសម្រាប់ភ្ញៀវទេសចរបរទេស គឺចាប់ពី៣០ថ្ងៃ ទៅដល់៦០ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrDFmEU63aSIC25HBvGFlkTcTbBVg90RetPDPzfauu-Z8rNduHcWF_Rjo4rTqY7jwTlZsIp6FZ53014TSn7GtqFzAPj6YpoMVYLhQt_qyWhlx04MH7aW-AZRAuSZFef2dJjFdV5Ia3NRrmaUR3gSlfELu1fUaOR6xDs7B_U_qVrQOMmaRXuiuEWH2Vovo/s900/2023053058a921cae2c7406b98c2810eabcbdf5a_f7aeb1a1-6170-4b25-b7b3-f1834d30e6db.jpg

លោកស្រី ដារ៉ានី ភូមម៉ាវង់សា ថ្លែងថា ៖ «ឆ្នាំ២០២៤ គឺជាអំឡុងពេលដែលប្រទេសឡាវខិតខំលើកកម្ពស់វិស័យទេសចរណ៍ ហើយយើងសង្ឃឹមថា ចំនួនភ្ញៀវទេសចរបរទេសនៅឆ្នាំនេះ នឹងកើនឡើងលើសឆ្នាំ២០២៣» ។

បច្ចុប្បន្ន រដ្ឋាភិបាលឡាវប្រឹងប្រែងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងជួសជុលផ្លូវធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ពេញនិយមជាច្រើនកន្លែង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh61UYihdHUtb6mmHeMgGuuCJ0YPdj5U0ClKYO7O8lxXo0YhVjoyy1_OGHFgORRVuLeu0tcHZr41xLuxXYaJf6oEIaXdW3sq5X-TUx4S1bolsj0uvfZVM_oj1ne4c-35IZRTcq6MSDJKasGQsqrXDwOsW5rLqVFS9IHieHB-35YHHSEeZGUGYfmZp_W64k/s1280/photo_2024-06-27_09-36-34.jpg

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ឡាវបានពង្រឹងកិច្ចសហការការងារជាមួយមន្ត្រីថ្នាក់ខេត្ត ព្រមទាំងស្ថាប័នពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅតាមបណ្តោយផ្លូវរថភ្លើងចិន-ឡាវ ដើម្បីកែលម្អតំបន់ទេសចរណ៍នានាឱ្យមានលក្ខណៈស្តង់ដារ ។ ក្រសួងទេសចរណ៍ឡាវក៏បានស្នើឱ្យមានការដាក់ស្លាកសញ្ញាបង្ហាញពីតំបន់ទេសចរណ៍ល្បីៗនៅតាមដងផ្លូវផងដែរ ។

លើសពីនេះ ក្រសួងទេសចរណ៍ឡាវបានសហការជាមួយវិនិយោគិនផ្នែកឯកជនដើម្បីធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ ព្រមទាំងផ្តល់លក្ខណៈងាយស្រួលបន្ថែមទៀតសម្រាប់ទទួលភ្ញៀវទេសចរបរទេសដែលនឹងកើនឡើងនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK6RKuT6o2eada_IEBuInyxmbsJ0waTkVnnMWfCaum9chHdN6KLZ3fJJAxYG414jDkvdrO821SG1UzED1EW74zIKPamZUth8DHcPHJZnhmJoXTNJBIye_aMLGMg5GjWf3KNqdLRDAG2dTSWSTMMyWcLpwN04e0J2IpIAGv1gg7i7cogL53Ll3fh_RVxeY/s1198/647a7be3a31033ad342a5382.jpeg

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ភ្ញៀវទេសចរចិនបានធ្វើដំណើរមកប្រទេសឡាវស្មើជាង៦សែននាក់ និងស្ថិតក្នុងលំដាប់ទី៣ ហើយរដ្ឋាភិបាលឡាវសង្ឃឹមថា ចំនួនភ្ញៀវទេសចរចិននឹងកើនឡើងរហូតដល់៨សែននាក់ នៅឆ្នាំ២០២៤ ៕