Home ព័ត៌មានអន្តរជាតិ គ្រូទាយឥណ្ឌាល្បីឈ្មោះទស្សន៍ទាយថា នឹងកើតសង្គ្រា.ម លោកលើកទី៣ នាចុងខែមិថុនា

គ្រូទាយឥណ្ឌាល្បីឈ្មោះទស្សន៍ទាយថា នឹងកើតសង្គ្រា.ម លោកលើកទី៣ នាចុងខែមិថុនា

205
0

ប្រទេសឥណ្ឌា ៖ គ្រូទាយឥណ្ឌាដ៏ល្បីឈ្មោះម្នាក់ និងត្រូវបានគេដាក់ឈ្មោះថា «គឺជាលោក Nostradamus ថ្មី» បានទស្សន៍ទាយថា ពិភពលោកនឹងកើតសង្គ្រា.ម លោក លើកទី៣ នាចុងខែមិថុនា ឆ្នាំ២០២៤ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ។

គេហទំព័រ NDTV រាយការណ៍ថា លោក Kushal Kumar គឺជាគ្រូទាយជនជាតិឥណ្ឌា ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ក្រោយពីលោកទស្សន៍ទាយថា នាថ្ងៃខាងមុខឆាប់ៗនេះ នឹងកើតសង្គ្រាមលោកលើកទី៣ ហើយលោកក៏បានបញ្ជាក់ពីថ្ងៃខែកើតសង្គ្រាមលោក យ៉ាងច្បាស់លាស់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9iKl-n7seoaKaTUrZNArqQp2WzVSvI5EPKhWNF3PII_VqNI015zr0qrTxbZ6IpsL1D76q10rIP9l_esYE7SySvjMzopNGyOIOEIofK4njtsVrdQWYsagYIog-SK-oz1pTwWEJaalupKgGRCkL5s72MNKVYo5kso0oCsqOZZu99V4cVdan6U7VVrLiXus/s1200/Indian-astrologer-Kushal-Kumar-predicts-World-War-3-start-date.webp

លោក Kushal Kumar ទស្សន៍ទាយថា ពិភពលោកនឹងកើតសង្គ្រាមលោក លើកទី៣ នាពេលឆាប់ៗ ។ លោកអះអាងថា ក្បួនហោរាសាស្ត្ររបស់លោកមានប្រភពពីវប្បធម៌ហិណ្ឌូ ហើយការទស្សន៍ទាយនេះផ្អែកទៅលើភពនានា និងផ្កាយព្រះសុក្រ ។

លោកបាននិយាយយ៉ាងមានទំនុកចិត្តថា ៖ «នៅថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤ អាចនឹងផ្ទុះសង្គ្រាមលោកលើកទី៣ ខ្លាំងបំផុត ប៉ុន្តែបើសង្គ្រាមពុំផ្ទុះចំថ្ងៃទី១៨ ខែមិថុនា ទេ វាអាចផ្លាស់ប្តូរទៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ហើយវាក៏ជាថ្ងៃដែលពិភពលោកកើតហេតុការណ៍វិនាសផងដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS-vsezejL4_nZivcexgoT-WQPHv-ZjM9OJe2wQDoMQamUkxBZ3p8V3MjcHoA-lEwCCo5KJHJaJLApTT14DPjf9FdicAY3iQLux80A5YkGIGfVDIBrb8wu04nPtbwUmdEj63IVUIbnozzAK37WzFsmsHgmaVMI5KjhUZL-1-myiX1IUuhJBw2rzDtW8uo/s1000/pacificbattle_wide-847752c6b8068f889abfead58d946746218c0c94.jpg

គ្រូទាយឥណ្ឌារូបនេះ ក៏បានលើកឡើងពីការទស្សន៍ទាយនាពេលកន្លងមកថា ការវាយប្រហារភេរវកម្មនៅជួរភ្នំហិម៉ាល័យ បានធ្វើឱ្យអ្នកទៅសន្សំកុសលជនជាតិហិណ្ឌូស្លាប់អស់ចំនួន៩នាក់ និងរងរបួស៣៣នាក់ទៀត ។ លើសពីនេះ ស្ថានការណ៍ឆ្លងដែនខុសច្បាប់របស់ទាហានកូរ៉េខាងជើងចូលមកកូរ៉េខាងត្បូង គឺវាដូចគ្នានឹងការទស្សន៍ទាយរបស់លោក ។

ចំណែកស្ថានការណ៍ប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅប្រទេសអ៊ីស្រាអែល និងការធ្វើសមយុទ្ធរបស់ចិននៅក្បែរតៃវ៉ាន់នាពេលបច្ចុប្បន្ន ក៏ដូចនឹងការទស្សន៍ទាយរបស់លោកដែរ ។ ក្រោយពីគ្រូទាយឥណ្ឌាដ៏ល្បីខាងលើទស្សន៍ទាយបែបនេះ វាបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង និងរង់ចាំមើលថា តើនៅចុងខែមិថុនា ឆ្នាំ២០២៤ ពិភពលោកនឹងកើតសង្គ្រាមលោកលើកទី៣ ដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaUYOnMMAMaj6ZpTr95vTjJbrqXottAE81g27ali6imcEesczpzbVnZ2wBlfuuYe9VtTchAXjId5w7KwjL13dcvRIWHSbiYtCDbp8Byfk7C1GRPBU1pdkmLMXC5WmkroCj4cTGVGXoiuAlMMvt0RscDl2yPKutkpnusNpIKpmKJItrQGloNca_OH35Ryo/s2600/missiles.jpg

គួរបញ្ជាក់ថា លោក Nostradamus គឺជាហោរាសាស្ត្របុរាណជនជាតិបារាំង និងជាអ្នកបោះពុម្ភសៀវភៅឈ្មោះ «Les Propheties ឬ The Prophecies» ។ លោកបានទស្សន៍ទាយពីថ្ងៃអនាគតថា នៅឆ្នាំ២០២៤ ពិភពលោកនឹងប្រឈមជាមួយអាកាសធាតុអាក្រក់ខ្លាំង និងកើតជម្លោះនៅទូទាំងពិភពលោក ។ ក្រៅពីនេះ ក៏មានការប្រយុទ្ធគ្នាតាមផ្លូវទឹក និងការផ្លាស់ប្តូរខ្សែរាជវង្សរបស់ប្រទេសមួយចំនួនផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAqrxLiQdTJLtaPLJ5fOXeHwWI1H_gHocGu16OYLNsJBG8qj56hOjUMflF82v-PrxLT7f1MbkY-1uJMqy0gOUQiDNyq50dBqk7oYTQgvrFEdIS9GD9yjF4B3xd7Jrccu11UuIsEN8xI0mBL_HRVCCjSjVvK4105eEJ99oT5yVQ69samrS79EQibHpyyWs/s1140/SIERRA-iStock-1127790204-WB.jpg.webp