ជាការពិតណាស់មនុស្សស្រីមួយចំនួនតែងគិតថា បុរសដែលព្យួរសោរថយន្តនៅចង្កេះខោគឺចង់បានការចាប់អារម្មណ៍ពីនារី និងដើម្បីឱ្យដឹងថាគេមានឡានជិះ។ ទោះជាយ៉ាងណាការគិតបែបនេះគឺមិនត្រឹមត្រូវនោះទេ តាមពិតការព្យួរសោរថយន្តនៅចង្កេះខោគឺមានអត្ថយោជន៍ជាច្រើន ដែលមនុស្សស្រីមិនដឹង។ ដូច្នេះនៅក្នុងអត្ថបទនេះនឹងប្រាប់អ្នកពីមូលហេតុដែលមនុស្សប្រុសចូលចិត្តព្យួរសោរថយន្តនៅចង្កេះខោ៖
១.ជួយការពារការភ្លេចភ្លាំង៖ មនុស្សប្រុសជាច្រើនតែងមានទម្លាប់យកសោរថយន្តរបស់ពួកគេដាក់នៅជុំវិញចង្កេះខោ។ នេះគឺជាទីតាំងដែលអាចមើលឃើញយ៉ាងងាយស្រួល និងងាយស្រួលក្នុងការដោះស្រាយ ដោយរបៀបទុកដាក់បែបនេះនឹងជួយការពារការភ្លេចភ្លាំង ប្រសិនបើអ្នកទុកសោនៅកន្លែងផ្សេងទៀតនោះអ្នកនឹងភ្លេច។ ជាលទ្ធផលបុរសជាច្រើនតែងចូលចិត្តយកសោរថយន្តរបស់ខ្លួនដាក់ជាប់នឹងចង្កេះ។
២.ងាយស្រួលក្នុងការរើស និងប្រើប្រាស់៖ មិនមែនគ្រប់សោរថយន្តទាំងអស់សុទ្ធតែដូចគ្នានោះទេ ដោយសោខ្លះចាក់រថយន្តដោយផ្ទាល់ ហើយខ្លះទៀតបញ្ជា។ ការដាក់សោរថយន្តនៅចង្កេះធ្វើឱ្យអ្នកប្រើងាយស្រួលក្នុងការយក ដោយមិនចាំបាច់ចូលទៅក្នុងហោប៉ៅខោរបស់អ្នកទេ ឬការស្វែងរកវានៅក្នុងកាបូបរបស់អ្នកធ្វើឱ្យអ្នកឈឺក្បាល គ្រាន់តែដោះវាចេញពីចង្កេះខោ នោះអ្នកនឹងអាចប្រើវាបានភ្លាម។
៣.កាត់បន្ថយការខូចខាតដល់ហោប៉ៅខោ៖ សោរថយន្តមួយចំនួននៅតែជាសោដែលមានរាងស្រួច អាចធ្វើឱ្យហោប៉ៅខោខូច ឬធ្លុះ។ ដូច្នេះការព្យួរសោរថយន្តនៅចង្កេះខោ គឺអាចជួយកាត់បន្ថយការខូចខាតដល់ខោ។ លើសពីនេះទៀតវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្រួល ហើយការអង្គុយក៏ងាយស្រួលដែរ។ បន្ថែមពីនេះវាក៏ជួយកាត់បន្ថយការកោស ឬការខូចខាតដែលអាចកើតមានលើសោផងដែរ។

៤.ការពារការចុចប៊ូតុងដោយចៃដន្យ៖ សោបច្ចុប្បន្នគឺជាសោបញ្ជាពីចម្ងាយ ប្រសិនបើទុកក្នុងហោប៉ៅខោ ឬកាបូបស្ពាយ អាចត្រូវបានប៉ះពាល់ដោយឧបករណ៍ផ្សេងទៀត ធ្វើឱ្យឧបករណ៍នោះប៉ះនឹងសោចុចប៊ូតុងដោយចៃដន្យ បណ្តាលឱ្យឡានបើកដោយខ្លួនឯង។ ដូច្នេះការទុកដាក់សោនៅចង្កេះរបស់អ្នកអាចការពារការចុចប៊ូតុងដោយចៃដន្យ៕










