Home ព័ត៌មានជាតិ ប្រទះឃើញកម្ពុជា ប្រើប្រាស់មនុស្សយន្តក្នុង”សមយុទ្ធនាគមាស” (មានវីដេអូ)

ប្រទះឃើញកម្ពុជា ប្រើប្រាស់មនុស្សយន្តក្នុង”សមយុទ្ធនាគមាស” (មានវីដេអូ)

212
0

នៅថ្ងៃទី១៦នេះ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ យោធាកម្ពុជា-ចិន ប្រមាណជាង ២០០០នាក់ នឹងធ្វេី “សមយុទ្ធនាគមាស” នៅខេត្តកំពង់ឆ្នាំង និងព្រះសីហនុ ក្រោមប្រធានបទ “ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌” ដោយសមយុទ្ធនេះនឹងធ្វើធំជាងឆ្នាំកន្លងទៅ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

នៅថ្ងៃដំបូងនៃសមយុទ្ធ គេសង្កេតឃើញមាននៅសុនខយន្ត ដែលទំនងជារបស់ប្រទេសចិន យកមកដាក់ឱ្យទានហានកម្ពុជាសាកល្បងប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2JdqVMhaTS57jHo3Mq0YociI6neGT2j_8pmrelCbsVR2syeky0JrPYG0RBK9eOhSXn-sFVYLQSj_KscGiTMcMGlLyhkbJLBWjFS99yIxUuiMqPLpIrHALteo2XoeAMN81nuG0K-vHMVSBUHXbIDxGhnAoSQnXKYYz_brXske4Xx4Sy1U3XzQ7szFsGBQ/s3684/6553194f932ac0832aeb2d81_B1-6.jpg                                                  រូបតំណាង

សុនខយន្តនេះ មានឈ្មោះថា B1 unitree ដែលជាសុនខយន្តផលិតដោយក្រុមហ៊ុនចិន មានសមត្ថភាពផ្ទុកកាំភ្លើងបានគ្រប់ធន និងមានកាមេរ៉ា៥ប្លង់ ក្នុងការផ្តល់ភាពងាយស្រួលដល់ការបញ្ជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmXSzee3lv8E55Dd-VT5tYIxNxnRkLB_Mg35uST5URyYz90hB5wuIOHfVBmnI1pb-6Q9QrHT3J_nZsOcELBn38vpqzvm1tz_Z5Pn004_D9-eaphB0fCNPH4Bp3fsYujeaJzsgNAvvZZIDP93knCyrYnmnmKs_RdWtSrLEyP5ncbO9PKOJN1Hlte4qxA94/s1080/436749228_981963419987565_7370251640047172129_n.jpg

សុនខយន្តនេះ អាចដើរ រត់ និងមានសមត្ថភាពដើរក្រោមទឹកបាន ក្នុងប្រតិបត្តិការរយៈពេល៤ម៉ោងពេញ។ ចំណែកចំពោះតម្លៃរបស់សុនខយន្ត B1 unitree នេះត្រូវបានគេដាក់លក់នៅលើវេបសាយផ្លូវការរបស់ unitree ក្នុងតម្លៃ១០មុឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbVrO_CypJk_VMpZwQLqdaMijeRxmKQONZotYaqWy0IDD_HpgU18SJvM2bRul_oMBQTx1BPZ5hFU0LWa4ab-Ix45NZiOyXibLvc4Ulxk1HTeu-kcA2uTdfsivQunxbK339xn009wVnU7JrcMlauB4GP7K1JDcTgCHoE9EufQ7IUHg7oEGx0_x01peoe7A/s1648/Screenshot%202024-05-16%20084453.png

គួរបញ្ជាក់ថា សមយុទ្ធនាគមាសនេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្រាប់កងទ័ពជើងគោក រីឯកងទ័ពជើងទឹកធ្វើនៅសមុទ្រ ក្នុងខេត្តព្រះសីហនុ៕