Home ព័ត៌មានអន្តរជាតិ មកស្គាល់កោះមួយក្នុងប្រទេសហ្វីលីពីនដែលកំពុងល្បីល្បាញខ្លាំងខាងមន្តអាគម

មកស្គាល់កោះមួយក្នុងប្រទេសហ្វីលីពីនដែលកំពុងល្បីល្បាញខ្លាំងខាងមន្តអាគម

45
0

មន្តអាគមគឺជាវិជ្ជាខ្មៅងងឹតមួយដែលមានពាសពេញតំបន់អាស៊ី សូម្បីតែនៅអឺរ៉ុបក៏មានដែរ។ ជាការពិតណាស់ ទោះបីជាបច្ចុប្បន្នមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃផលិតផលបច្ចេកវិទ្យាឆ្លាតវៃក៏ដោយ ក៏ប្រជាជនមួយចំនួនទូទាំងពិភពលោកនៅតែជឿលើជំនឿអរូបីយ មិនថានៅប្រទេសកម្ពុជាយើងទេ សូម្បីតែនៅប្រទេសហ្វីលីពីនក៏គេជឿខ្លាំងដែរ។ ដោយកោះមួយក្នុងប្រទេសនេះសព្វថ្ងៃបានកំពុងល្បីល្បាញខ្លាំងខាងមន្តអាគម ក៏ដូចជាបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន ឱ្យចូលមកទស្សនាកោះនេះជារៀងរាល់ឆ្នាំ នឹងបានសុំពរជ័យពីគ្រូធ្មប់ ឬក៏មកព្យាបាលជំងឺផ្សេងៗនៅទីនេះ រួមទាំងការសុំទឹកមន្តដើម្បីរំដោះគ្រោះ ការធ្វើគ្រឿងសក្ការៈវេទមន្ត និងការងូតទឹកស្ទីមរុក្ខជាតិជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA14veRaG3bFVuCtpRdsPhhHuC5Nnc4gfZEgtzGibM1nSwCfFMI9UTtBRlc1JtDaaZcHzhm98uP4p1pgJFaKQyqaTCUI-l7Gbb22JkV5HEXDi9jtXz6143qcoOUH772_rdrnLVjSO4kQtJikMk7JtRsCExeh6GvkCW_eJ9sopCljmPrS4xBqbah0a02CA/s939/photo_2024-05-14_14-02-36.jpg
កោះ Siquijor ដែលមានទីតាំងនៅតំបន់ Visayas ត្រូវបានគេស្គាល់ទូទាំងប្រទេសហ្វីលីពីនថាជា “មជ្ឈមណ្ឌលនៃវេទមន្ត” និងជាជម្រករបស់មេធ្មប់។ កោះនេះគឺមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងណាស់ដោយសារមនុស្សដែលមកទីនេះតែងតែបួងសួងអ្វីសម្រេចដូចសេចក្តីប្រាថ្នា ហើយអ្នកដែលមានជំងឺរ៉ាំរ៉ៃទាំងប៉ុន្មានត្រូវបានព្យាបាលជាទាំងអស់ នៅពេលបានមកជួបគ្រូមន្តអាគមនៅកោះនេះ។ មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងស្រុក Luis Nathaniel Borongan បាននិយាយថាមនុស្សជាច្រើនតែងតែមកកោះ Siquijor ដើម្បីស្វែងរកអ្នកព្យាបាល ជាជាងទៅជួបគ្រូពេទ្យ។ ដោយពួកគេជឿថានៅជុំវិញខ្លួនរបស់ពួកគេគឺពោរពេញទៅដោយវិញ្ញាណ ហើយវិញ្ញាណតែងតែនៅជុំវិញព្រៃ សមុទ្រ និងទឹកជ្រោះជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZBAKoOUocu69fEEeXcxCHoRBeu63pp22AsAnI5Moa_sG3uISW58TqNCNKW_xi_cZ_fRbhhyA-iLMF9Gh9t2yXs0siqr6oh-kaFV5pg1G1-CkkyaWUGH0GHpAsReVjokC_NchX-3aIXEQXO9YU2p9NbSjZ78tGA_BigbH6NM36QVungVMGyTtVFFyNfqE/s932/photo_2024-05-14_14-02-44.jpg

ប្រសិនបើមនុស្សបំពានឬប្រមាទលើវិញ្ញាណទាំងនោះ មនុស្សនឹងឈឺជាក់ជាមិនខាន ហើយពេលខ្លះក៏អាចបណ្តាលឱ្យស្លាប់ដោយមិនដឹងមូលហេតុទៀតផង។ ស្តាប់ទៅដូចជាអភិនិហាពេក ប៉ុន្តែវាជារឿងពិតនៅឆ្នាំ ១៥៦៥ អ្នករុករកជនជាតិអេស្ប៉ាញ ២ នាក់គឺ Juan Aguirre និង Esteban Rodriguez គឺជាជនជាតិអឺរ៉ុបដំបូងគេដែលបានទៅដល់កោះនេះ។ នៅពេលនោះពួកគេបានឃើញសត្វចចកហើរលើអាកាសដែលសឹងមិនជឿនឹងភ្នែក ហើយពួកគេក៏បានដាក់ឈ្មោះកោះនោះថាជា “កោះវេទមន្ត” រហូតមកដល់សព្វថ្ងៃនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg50tjQEiMUz6T5uJjcF6wBmnE-jRo7D91n5E9C9tIBjjM9YT23-yyJTBsqeoHBq79d_MzvZ-mRK2nR8oGR_L_Myd5dTRqSaQD-K-8vqyvHyoWfPOC_3HGDh_U-iVGMYrFkxP79V5E-F9HG2sRijxsf-9uPbGxCqNCz4DTWWj4kHnAmjFQDAyWwoSMjn2g/s932/photo_2024-05-14_14-03-00.jpg

ទោះជាយ៉ាងណាកោះអាថ៌កំបាំងនេះនៅតែស្ថិតក្នុងចម្ងល់របស់មនុស្សជាច្រើនដោយសារវាគ្មានប្រវត្តិច្បាស់លាស់ ហើយអ្នកស្រុកនៅទីនោះក៏មិនប្រាប់លម្អិតពីដើមកំណើតនៃការកកើតកោះនេះនោះឡើយ។ សព្វថ្ងៃកោះ Siquijor គឺមានការពេញនិយមខ្លាំងក្នុងការលក់ថ្នាំស្នេហា ដែលភ្ញៀវទេសចរភាគច្រើនតែងមកកោះនេះដើម្បីទិញថ្នាំស្នេហាក្នុងតម្លៃ ១០០ ប៉េសូ (ប្រមាណ ១ ដុល្លារអាមេរិក) ដែលមានធាតុផ្សំពីធម្មជាតិចំនួន ២០ មុខ។ Lilia Alom ដែលជាអ្នកផលិតថ្នាំអស់រយៈពេលជាង ៣០ ឆ្នាំបាននិយាយថា “ថ្នាំនេះនឹងនាំមកនូវសំណាងនិងមនោសញ្ចេតនាល្អនៅក្នុងរឿងស្នេហា”។ ទោះជាយ៉ាងណាក៏ដោយថ្នាំស្នេហាគឺមានលក់តាមរដូវកាលប៉ុណ្ណោះ មិនមានលក់គ្រប់ពេលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgly28e3lI0v9ITeFndSR9XsvN8WRecQLCzzQ7XE2DvuUt8eHRPgOYKF-ZuyFJNSNMUvZV36pp8OoT1Rs4jmGxXI5CgwpKK0VFR2PPUXtDdy2lKUAErrn4U-L37rtNql0m8eCSgiFLK_Cm8Z7ti8K622wacFr5rxP0gDeulGWNHYQ8P6AzWdLLJsLoYvhg/s1079/photo_2024-05-14_14-04-11.jpg

គួរបញ្ជាក់ដែរថា ប្រសិនបើអ្នកមានបំណងចង់ព្យាបាលជំងឺនៅកោះ Siquijor គ្រូពេទ្យនៅកោះនេះមិនត្រូវការថវិការនោះទេ ដោយអ្នកគ្រាន់តែបរិច្ចាកអ្វីតូចមួយទៅតាមសំណើររបស់គ្រូពេទ្យប៉ុណ្ណោះ។ នេះបើយោងតាមសម្តីរបស់គ្រូពេទ្យ Juanita Torremacha បាននិយាយថាពួកគេព្យាបាលអ្នកជំងឺមិនមែនដើម្បីរកប្រាក់ចំណេញទេ ពួកគេគឺចូលចិត្តការរស់នៅសាមញ្ញ។ ទោះជាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះចំនួនអ្នកមកព្យាបាលនៅលើកោះនេះគឺបានថយចុះគួរឱ្យកត់សម្គាល់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4cwaamPR9x2k6H1yq3ZN-vz5E_I2w5NfxO2npdo8i9rMJvL0AqZKQCgpV2Df2ALKlY_89hZJrpRS9oPvePOYw9U3vT4N2oupWwg2wsK-JiCJuKPKMqT0xeRK1WaDya0rnF-qBkFvWQv-IiP-rgInF9LOWAwQRsURAixGydpgXeyEr1q39tZJmgkNJKs0/s1200/photo_2024-05-14_14-05-10.jpg