កំពង់ផែទេសចរណ៍ដ៏ធំនៅកំពត បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ ២០១៨ ដោយបានបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែមិថុនា ឆ្នាំ២០២២ លើផ្ទៃដីទំហំជាង ៤ហិកតា ក្នងទំហំទឹកប្រាក់៩.២៧លានដុល្លារអាមេរិក ដែលជាកម្ចីថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWynBGlUpScOEVeEJKWJQDG7NsVDK_axehpWCEd5geUQjBWVsar4CkC4sLFMUZ5iWNpzaQUuJrOG1bM4pytFgkBbWk5vZIseyhDySJKssn1r_bk3zX-wSmhnlVbXcCIYFlWe1q9HVO34W-6XX_HjMPiwCVWQDw9W8Mho5dtO7tGO2RJsxrkhG5qg-yq50/s1280/1665375188.jpg

ចាប់តាំងពីការសាងស់រួចរាល់មកនៅឆ្នាំ២០២២ កំពង់ផែនេះ នៅតែមិនទាន់អាចដាក់ឱ្យប្រើប្រាស់បាននៅឡើយដោយសារតែមានជម្រៅទឹករាក់ពេកមិនអាចឱ្យនាវាបើកចេញចូលបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjne89fgBZVnBHetP6lGN163miUH-He-EnRF3OPUcbtryigtFPSTGw7E9y1qCk38ivrgnzgzP-87IBk1VvUj9yKmmAeEJvDdZnR837NHxLVO1R8Q8UdORkAvIHGM9dfXzPDEcuNoJ_musasEE2_jgKwLWLiJlgS_RcgADe1j-Wl-InswFSZiefisM3-Vck/s750/Bottom-2-2.jpg

ជុំវិញករណីនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ច្បាស់ៗថា៖” នេះមិនមែនជាកំហុសរបស់ក្រសួងសាធារណការទេ ព្រោះដើមឡើយ គម្រោងនេះស្ថិតនៅក្រោមការដឹកនាំរបស់ក្រសួងទេសចរណ៍ និងទើបបង្វែរជូនឱ្យក្រសួងសាធារណការធ្វើជំនួសវិញ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq90gJTI1MieZTCHY39hAInIDASlMufDTe8-Eh6mpHgVQV4qRHvW3mJmEQZ6Q1nXglGQPPqFkNhYAPVyXKRHkQ2-vV6z0vF1oDCq9H9IE79rjoNhfm5y4InzunO4Sv06koOhvcYvv4IU4zvqosJLSsV2UKXwgSyceP21GtiPOiTFkv4JH2s9pEM7dfmnU/s980/fn-2022-10-08-10-20-13-4.jpg

តែយ៉ាងណាមិញថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឱ្យក្រុមហ៊ុន AZ Builder បោះទុន ពី ៥ ទៅ ១០លានដុល្លារ ដើម្បីស្រោចស្រង់កំពង់ផែទេសចរណ៍អន្តរជាតិកំពតដែលកំពុងជាប់គាំងអស់រយៈពេល ២ឆ្នាំ ឱ្យដំណើរការឡើងវិញនៅចុងឆ្នាំនេះ៕