បរទេស៖ យោងតាមក្រុមហ៊ុនស្រាវជ្រាវ Wood Mackenzie កាលពីថ្ងៃទី៧ ខែឧសភា បានឱ្យដឹងថាបច្ចុប្បន្នតម្រូវការប្រេងសាំងសកលបានធ្លាក់ចុះខ្លាំងនៅក្នុងឆ្នាំនេះ ដោយសារឥទ្ធិពលរថយន្តអគ្គិសនីរបស់ចិន និងអាមេរិកបានវាយលុកទីផ្សារពិភពលោក ធ្វើឱ្យតម្រូវការប្រេងសាំងធ្លាក់ចុះពាក់កណ្តាលបើធៀបនឹងឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNic81GEyeGWWrFdjJowzqB8BYIw3snrIgMujn044MXlBt_p-d1eKVMWoZrjTEuQa9lTjQUfUQBYt8dNMuZsKIRL3F-r44MaYRXXAUiKL5tWcxIWuuw1i9khc7xLjEIlJ5qofri5q6Hj1CE-yrJGLXSOiMKiTWRzVSIqwBZdP3dr4eWRuFbLBee8MeSuQ/s1000/gas-pump.jpg

ក្រុមហ៊ុនស្រាវជ្រាវនេះក៏បានព្យាករណ៍ដែរថាតម្រូវការប្រេងសាំងសកលនៅឆ្នាំនេះកើនឡើងត្រឹមតែ ២៦.៥ លានបារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលជាកំណើនទាបបំផុតចាប់តាំងពីឆ្នាំ ២០២០ មក។ កំណើនបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែគ្មានតម្រូវការពីប្រទេសចិន និងអាមេរិក។ អ្នកវិភាគរបស់ Woodmac លោក Sushant Gupta ចង្អុលបង្ហាញពីហេតុផលគឺការកើនឡើងនៃការជ្រៀតចូលនៃរថយន្តអគ្គិសនីនៅក្នុងទីផ្សារធំទាំងពីរនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZL6PUuBF4VG5ZryLSd0cB3lisr0iZb4Zpam_dm432qL4gEN1zOB7-AFyrkgWjODYGepQAmF61cBYXBYA7uQyfhg_jKzAkQQ2BynkpVa5brBCXFCfitGX-n2bHW1kTGStdWPErwHAgbGDFHeAoFARvyGSjaaQ9IO7Ez4yI-mFTDx3aMLgWmLJlJoSKmqs/s1024/2021-12-08T015001Z_890520387_RC2V9R9TF551_RTRMADP_3_AUTOS-ELECTRIC-1024x683.jpg

លោកបាននិយាយថា “នៅឆ្នាំនេះ តម្រូវការប្រេងសាំងរបស់ប្រទេសចិនកើនឡើងត្រឹមតែ ១០,០០០ បារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដោយសារតែកម្រិតខ្ពស់នៃការប្រើប្រាស់រថយន្តអគ្គិសនី” ។ យោងតាមការព្យាករណ៍របស់សាជីវកម្មប្រេងជាតិចិន (CNPC) បាននិយាយថា ប្រទេសចិនធ្លាប់តែជាប្រទេសនាំមុខគេដែលប្រើប្រាស់ប្រេងសាំងច្រើនបំផុតលើពិភពលោក ប៉ុន្តែនៅឆ្នាំនេះប្រទេសនេះស្រាប់តែកាត់បន្ថយតម្រូវការប្រេងជាងពាក់កណ្តាលទៅវិញ។ បើយោងតាមរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិកវិញ ការប្រើប្រាស់ប្រេងសាំងរបស់ប្រទេសនេះក៏បានធ្លាក់ចុះដល់ ៣៧៦ លានហ្គាឡុងក្នុងមួយថ្ងៃ (ប្រមាណ ៨.៩៤ លានបារ៉ែលក្នុងមួយថ្ងៃផងដែរ) ដែលនេះចំនួននេះទាបជាងឆ្នាំមុនៗទៅទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5P2MoxEEIkSIFYb4yA-1mjobQDBqiT0RCj7fOZ-N2HWIEaleUgitvabDBgxWfjfuYySmlUqfk6XiB06kUQncmhn9hQ3Fi3Fj1Ck1ldIilFNpma8MZDmNzZ0UlxEjJKpL7XTTi5I905iWxhccV-kXwPv4DZZ0yGMbVFMPfZjxlwabVUkyZOYnd11ZiUho/s3840/how-many-ev.jpg

រីឯនៅអឺរ៉ុប តម្រូវការប្រេងសាំងក៏កើនឡើងត្រឹមតែ ២.៣% ស្មើនឹង ៥០,០០០ បារ៉ែ ឬ ២.១៩ លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំនេះ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាថាមពល FGE របស់សិង្ហបុរី។ យោងតាមលោក Woodmac ប្រាក់ចំណេញរបស់រោងចក្រចម្រាញ់ប្រេងអឺរ៉ុបនឹងស្ថិតនៅក្រោមសម្ពាធដោយសារតែតម្រូវការមិនស្ថិរភាពនៅលើទ្វីប គួបផ្សំនឹងការកើនឡើងនៃការប្រកួតប្រជែងពីរោងចក្រចម្រាញ់ប្រេង Dangote ថ្មីរបស់ប្រទេសនីហ្សេរីយ៉ា។https://earthjustice.org/wp-content/uploads/2024/01/gettyimages-137058307_2000px.jpg

ខណៈពេលដែលតម្រូវការនៅក្នុងប្រទេសចិន សហរដ្ឋអាមេរិក និងអឺរ៉ុបលែងមានការកើនឡើងគួរឱ្យកត់សម្គាល់ដូចមុន ប្រេងសាំងនឹងទាក់ទាញតម្រូវការនៅក្នុងសេដ្ឋកិច្ចដែលមានអត្រាកំណើនទាប និងអត្រាប្រើប្រាស់រថយន្តអគ្គិសនីទាបដូចជាឥណ្ឌា និងឥណ្ឌូនេស៊ី។ ជាពិសេស វាត្រូវបានគេប៉ាន់ប្រមាណថា ការប្រើប្រាស់ប្រេងសាំងរបស់ប្រទេសឥណ្ឌានឹងឈានដល់កំណត់ត្រាថ្មីមួយគឺ ៣៩.២ លានតោន (ប្រហែល ៩០៨,០០០ បារ៉ែលក្នុងមួយថ្ងៃ) ក្នុងឆ្នាំសារពើពន្ធដល់ខែមីនា ឆ្នាំ ២០២៥ ដែលកើនឡើងប្រហែល ៥% បើធៀបនឹង ៣៧.២ លានតោនក្នុងឆ្នាំហិរញ្ញវត្ថុដល់ខែមីនា ២០២៤៕