បរទេស៖ សត្វព្រៃជាច្រើនដូចជា ឆ្កែព្រៃ ជ្រូកព្រៃ ខ្លាឃ្មុំ កញ្ជ្រោងក្រហម និងដំរី បានកំពុងវាយលុកចូលទៅក្នុងទីក្រុងនានានៅជុំវិញពិភពលោក ដោយសារការប្រែប្រួលអាកាសធាតុ និងការកាប់បំផ្លាញព្រៃឈើធ្វើឱ្យពួកវាគ្មានទីជម្រក ក៏រត់ចូលក្នុងទីក្រុងដែលបណ្តាលឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងបង្កឱ្យមានភាពចលាចល នេះបើយោងតាមការចុះផ្សាយរបស់ Worldcrunch។ ដូច្នេះខាងក្រោមនេះគឺជាទីក្រុងធំៗមួយចំនួន ដែលកំពុងប្រឈមនឹងការវាយលុករបស់សត្វព្រៃជារៀងរាល់ថ្ងៃ៖

១.ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស៖ ជារៀងរាល់យប់ សត្វកញ្ជ្រោងក្រហមបានចេញពីកន្លែងលាក់ខ្លួនរបស់ពួកវា ហើយចាប់ផ្តើមដើរលេងតាមដងផ្លូវក្នុងទីក្រុង ក្នុងគោលបំណងដើររកចំណីក្នុងធុងសំរាម ដោយសត្វពាហនៈនេះអាចសម្របខ្លួនបានយ៉ាងងាយដោយវាអាចស៊ីចំណីធម្មជាតិដូចជាផ្លែប៊ឺរីព្រៃ និងសត្វល្អិត បន្ថែមដោយសត្វព្រាប និងសំណល់ពីធុងសំរាម។ តាមពិតទៅកញ្ជ្រោងបានរស់នៅជាមួយមនុស្សអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ដែលសព្វថ្ងៃនេះកញ្ជ្រោងរីកលូតលាស់នៅក្នុងទីក្រុងដោយមានដង់ស៊ីតេសត្វកញ្ជ្រោង ១៨ ក្បាលក្នុងទីក្រុងឡុងដ៍តែមួយគត់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs36adnZisxYW2PatDijPuzkjrOU8zJZag2KEoTCG-6YX_cz3juiz2uLhYpQDOkxtb9HmlWxC1LiT86icrW2kvuYHODVd6Z5wjUzilGE9gqCfeTFhXfj8jPdgAYLnnpiqHOWO4hdrqlxGiWfjvzMoge5ZYFz30_8AasU_skz2cMvUU3EEdENRrTOVs4Sc/s2500/2023-08-31-london-fox-lede-9.jpg

២.ទីក្រុង Coyotes ប្រទេសអាមេរិក៖ Coyotes បានក្លាយជាទីក្រុងដ៏សំបូរបែបរបស់ប្រទេសអាមេរិកក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដោយសារប្រជាជននិងសត្វគោព្រៃបានរស់នៅក្នុងទីក្រុងជាមួយគ្នា។ យោងតាមការសិក្សាឆ្នាំ ២០២២ ដែលវិភាគលើរបបអាហាររបស់សត្វ បានឱ្យដឹងថាគោព្រៃដែលបានចូលក្នុងទីក្រុងភាគច្រើនវាបរិភោគអាហារដូចមនុស្សដែររួមមាន មាន់ ទា ជ្រូក និងសាច់គោ ដែលរបបអាហារទាំងនេះអាចធ្វើឱ្យវាបត់បែនបាន និងសម្របខ្លួនបានយ៉ាងល្អសម្រាប់ជីវិតនៅក្នុងទីក្រុង។https://i.dailymail.co.uk/1s/2022/12/01/04/65118553-0-image-a-4_1669870725908.jpg

៣.ទីក្រុង Teufelssee ប្រទេសអាល្លឺម៉ង់៖ បច្ចុប្បន្នទីក្រុងនេះកំពុងប្រឈមនឹងការឈ្លានពានរបស់ជ្រូកព្រៃ ខណៈជ្រូកព្រៃបានវាយលុកនៅតាមដងផ្លូវក្នុងទីក្រុង គោលបំណងដើម្បីរកចំណីតាមធុងសំរាម ហើយពេលខ្លះទៀតពួកវាក៏ដេកក្បែរធុងសំរាមនៅជិតផ្ទះរបស់មនុស្សដែលបង្កឱ្យមានភាពអសន្តិសុខ។ នៅសហរដ្ឋអាមេរិក ជ្រូកព្រៃក៏ត្រូវបានគេចាត់ទុកថាជាប្រភេទសត្វឈ្លានពានផងដែរ ដោយសារវាបានធ្វើឱ្យមានការខាតបង់ប្រចាំឆ្នាំនៃដំណាំរបស់សហរដ្ឋអាមេរិក ដូចជាសណ្តែកដី និងពោតត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ២.៥ ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-E-Z3DN0fHHACtYKJRtHlUcYYstdvQfi3lq7GQg121Lwjk-86VnXSbjdWPg7vqb-oOUedjTFeqUNZqPGnYSRCiHEUhNxV46yASNNWHqeUt1Dd1wbk-qJTzOAwOZLTSSf8PmxVKE8yP6lKi0CmYiphLf0KAjMGtEgkP79nPRKw5T-WevjJOcPsr10xyVk/s300/images%20(1).jpg

៤.ទីក្រុង Mekelle ភាគខាងកើតប្រទេសអេត្យូពី៖ សព្វថ្ងៃនៅទីក្រុង Mekelle ភាគខាងកើតនៃប្រទេសអេត្យូពី បានកំពុងប្រឈមនឹងការឈ្លានពានរបស់សត្វ Hyenas ដែលជាសត្វកាចសាហាវដ៏ល្បីល្បាញនៅក្នុងព្រៃ។ ទោះជាយ៉ាងណានៅពេលដែលវាបានចូលក្នុងទីក្រុងសត្វនេះមិនធ្វើឱ្យមានភាពចលាចលនោះទេ ដោយពួកវាគ្រាន់តែរកចំណីនៅក្នុងធុងសំរាមប៉ុណ្ណោះ។ យោងតាមការសិក្សាឆ្នាំ ២០២១ ដោយសាកលវិទ្យាល័យ Michigan បានឱ្យដឹងថា សត្វ Hyenas ផ្តល់អត្ថប្រយោជន៍ផ្នែកសុខភាព និងសេដ្ឋកិច្ចសំខាន់ៗដល់ទីក្រុងនៅអាហ្វ្រិក ដោយពួកវាបានយកចេញនូវគ្រោងឆ្អឹងសត្វផ្សេងៗចំនួន ២០៧ តោនជារៀងរាល់ឆ្នាំ នឹងការពារការចម្លងជំងឺ anthrax ជំងឺរបេង bovine ពីគោក្របី ចៀម កុំឱ្យឆ្លងដល់មនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxawf_vCtggjO62BVPxrjLfNMmxULTvBuztBW7_kYkrmhYljnXZAfcD0FyZi1dneDo1J1xziFo3EljS6oo9xgNe-p_oMNKoeqC7tAANzsdxftVoqVwqz56Xjw9Ic6EyjdMN4IossQ4bedU2z4xC5NKWyVwAJAuvVJxCE3l0ufiZEOi95yhUd17W8y-xfI/s1280/p04kht56.jpg

៥.ទីក្រុង Kotdwar ប្រទេសឥណ្ឌា៖ សត្វដំរីតែងតែដើររើសសំរាមនៅជាយក្រុង Kotdwar ដែលជាទីក្រុងមួយនៅស្រុក Uttarakhand ភាគខាងជើងប្រទេសឥណ្ឌា។ ពួកវាតែងតែចេញពីព្រៃដើម្បីរកចំណីក្នុងទីក្រុងជារៀងរាល់ថ្ងៃ ទោះជាយ៉ាងណាយោងតាមការសិក្សានៅសាកលវិទ្យាល័យ Jawaharlal Nehru ទីក្រុងញូវដេលី បានឱ្យដឹងថា ដំរីព្រៃដែលចូលមកស៊ីចំណីក្នុងក្រុងមានសុខភាពមិនល្អនោះទេ បើប្រៀបធៀបនឹងដំរីដែលស៊ីអាហារធម្មជាតិក្នុងព្រៃគឺមានសុខភាពល្អជាង លើសពីនេះដំរីក៏អាចស្លាប់ដោយសារស៊ីកាកសំណល់ប្លាស្ទិកច្រើនពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaUj_Cy2eFCnAgJlcLONxsq14LyqWcxi4ZWJxw-xQ2IT_G_Px47Sxm5UBHRNHoXAg4tJ4dK1XGMr21-7Gke2MA9k_iOATd2qXYQjYIBCWt7_kKIYrEalDX8W7RLsJfSFAWbE1lfsx8fah-7OyXSSqFIs2Db8Nb7rohYvyPDq-j1K6B5W93nUqtbBjvxuE/s972/760f884d-33da-4b62-9daa-4bf2fe312a1b.jpg

៦.ទីក្រុងមួយចំនួនប្រទេសអាមេរិក៖ នៅសហរដ្ឋអាមេរិកខ្លាឃ្មុំជាច្រើនក្បាលបានបង្កគ្រោះថ្នាក់ខ្លាំងទៅដល់មនុស្ស ខណៈពេលវាបានរត់ចេញពីព្រៃចូលក្នុងក្រុងដើម្បីរកចំណី។ យើងគ្រប់គ្នាដឹងហើយថាខ្លាឃ្មុំព្រៃគឺជាសត្វកាចសាហាវនៅពេលដែលវាឃ្លាន ប្រសិនបើមនុស្សនៅក្បែវាអាចនឹងមានគ្រោះថ្នាក់ដល់ជីវិត។ ជាទូទៅសត្វនេះតែងតែលួចចូលផ្ទះរបស់មនុស្ស ដើម្បីលួចអាហារ ទោះជាយ៉ាងណាអាជ្ញាធរគ្រប់គ្រងសត្វព្រៃកំពុងអប់រំសហគមន៍អំពីរបៀបរស់នៅដោយសន្តិភាពជាមួយខ្លាឃ្មុំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh159xJP3qAlRrsuJqv4R7alHrXWvde5vyOZzUwzj-O5yKJWCqTETWHvcKuLp6JsO9L4kGFh80BeSuia0Qt_Q0ulDxbpQ4Nrnr-0mWOobGdcLda4kW8x49T_k3d9Y_kKNlvwqZHAVSYJjzNC-Z5qR-JEd_lmvK5HH1xdi6aY43szaGgzvhLWtph8842EO4/s888/bearsafety_article.jpg