ឡេគឺជាផលិតផលដែលកំពុងពេញនិយមខ្លាំងទូទាំងពិភពលោកក្នុងការជួយស្តាស្បែកឱ្យមានសុខភាពល្អ បង្កើនការផលិតកូឡាជែន បង្កើតកោសិកាថ្មី ធ្វើឱ្យស្បែកសភ្លឺថ្លាម៉ត់រលោងមានសំណើម ក៏ដូចជាជួយការពារស្បែកពីកាំរស្មីពន្លឺព្រះអាទិត្យជាដើម។ ទោះជាយ៉ាងណា ប្រសិនបើអ្នកចង់បានសបែបធម្មជាតិ ដោយមិនបាច់លាបឡេ អ្នកអាចជ្រើសរើសលាបម៉ាសកន្ទក់ជាមួយគ្រឿងផ្សំធម្មជាតិផ្សេងទៀត ដើម្បីធ្វើឱ្យស្បែកអ្នកចាំនិងក្មេងជាងវ័យ ជាមួយរូបមន្តដូចខាងក្រោម៖

១.លាយម្សៅកន្ទក់ជាមួយស៊ុតមាន់៖ ស៊ុតមាន់សម្បូរទៅដោយប្រូតេអ៊ីន និងកូឡាជែន ដែលជួយចិញ្ចឹមកោសិកាស្បែក បង្កើនការបត់បែន ប្រឆាំងនឹងកត្តាដែលបណ្តាលឱ្យខូចស្បែក។ រីឯម្សៅកន្ទក់វិញមានសារធាតុចិញ្ចឹមខ្ពស់ ដែលក្នុងនោះវីតាមីន B1 ប្រឆាំងនឹងភាពចាស់ ជួយព្យាបាលមុន បង្កើនការផលិតកូឡាជែន និងបង្កើតកោសិកាថ្មីឡើងវិញ។
ដូច្នេះរបៀបធ្វើ៖ ដំបូងលាយគ្រឿងផ្សំដូចជាម្សៅកន្ទក់ជាមួយស៊ុតមាន់ចូលគ្នាឱ្យសព្វ រួចលាងសម្អាតមុខរបស់អ្នកឱ្យស្អាត ហើយលាបល្បាយថ្នមៗទុកចោល ១០-១៥ នាទីរួចលាងមុខជាមួយទឹកត្រជាក់ជាការស្រេច។https://skinkraft.com/cdn/shop/articles/glowing-skin_1024x1024.jpg?v=1580109461

២.លាយម្សៅកន្ទក់ជាមួយស្រាបៀរ៖ ស្រាបៀរភាគច្រើនមានផ្ទុកសារធាតុ polyphenols និង melanoidin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មពីរដែលជួយជម្រុះនិងបំបាត់ស្លាកស្នាម។ របៀបធ្វើ លាយគ្រឿងផ្សំឱ្យល្អចូលក្នុងល្បាយក្រាស់ បន្ទាប់មកលាបល្បាយដោយផ្ទាល់លើដងខ្លួនរបស់អ្នក ហើយម៉ាស្សាដើម្បីជួយឱ្យសារធាតុចិញ្ចឹមជ្រាបចូលកាន់តែជ្រៅ រួចទុកល្បាយលើស្បែកប្រហែល ១៥ នាទីហើយលាងសម្អាតជាមួយទឹកស្អាតជាការស្រេច។https://cdn.shopify.com/s/files/1/0569/1998/2114/files/Bright_Skin_1_550x400_oct.webp

៣.លាយម្សៅកន្ទក់ជាមួយប្រទាលកន្ទុយក្រពើ៖ ប្រទាលកន្ទុយក្រពើគឺជាសារធាតុផ្សំដ៏ល្អដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព និងស្បែក។ Aloe vera មានផ្ទុកអាស៊ីត cinnamic អាស៊ីតហ្វូលិក និងវីតាមីន A, C, B1, B2, B6, E, ដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់ភាពចាស់ ធ្វើឱ្យស្បែកមានសំណើមនិងក្មេងជាងវ័យ។ របៀបធ្វើ ប្រើកាំបិតបំបែកស្លឹកប្រទាលកន្ទុយក្រពើដើម្បីយកសាច់ពណ៌សនៅខាងក្នុង បន្ទាប់មកលាងសាច់ប្រទាលកន្ទុយក្រពើឱ្យស្អាត រួចដាក់ក្នុងម៉ាស៊ីនក្រឡុក។ លាយទឹកអាល់ឡូវែរ៉ា ៣ ស្លាបព្រាបាយ ជាមួយម្សៅកន្ទក់ ២ ស្លាបព្រាបាយ ហើយលាបលើស្បែកឱ្យស្មើៗគ្នា ជៀសវាងតំបន់ភ្នែក រួចម៉ាស្សានិងសម្រាករយៈពេល ២០ នាទី បន្ទាប់មកលាងមុខរបស់អ្នកជាមួយនឹងទឹកស្អាត រង់ចាំឱ្យស្បែកស្ងួតតាមបែបធម្មជាតិ ហើយបន្តជាមួយនឹងវិធីថែទាំផ្សេងៗទៀតជាការស្រច៕https://www.healthshots.com/wp-content/uploads/2020/08/glowing-skin-naturally-.jpg