Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនឥណ្ឌូណេស៊ីកែច្នៃសំរាមថង់ផ្លាស្ទិកធ្វើជាកៅអី

ក្រុមហ៊ុនឥណ្ឌូណេស៊ីកែច្នៃសំរាមថង់ផ្លាស្ទិកធ្វើជាកៅអី

52
0

ប្រទេសឥណ្ឌូណេស៊ី ៖ ក្រុមហ៊ុនមិនស្វែងរកប្រាក់ចំណេញនៅប្រទេសឥណ្ឌូណេស៊ី ឈ្មោះ Sungai Watch ដែលក្រុមហ៊ុននេះតែងតែសម្អាត និងប្រមូលសំរាមពីទន្លេនៅកោះបាលី បានយកសំរាមផ្លាស្ទិកទាំងនេះមកធ្វើជាកៅអីអង្គុយយ៉ាងស្រស់ស្អាត ។ លើសពីនេះ ក្រុមហ៊ុនក៏មានគោលដៅផលិតសម្ភារៈប្រើប្រាស់ផ្សេងៗពីសំរាមផ្លាស្ទិកទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCVnWPKv6ogJ5vmCx1U8ffpFXQWMVky4i-xkQC4RljXlhgjuGVkUVodG9ChO86tOsjmzgzD7ZJTCrIHE-zv2sEN6wbObnBJavYZhYO3NoMsxZ4hEOJMELbvPBhM_oWNU1LtmEm7wwrDT999jLVcWptcEFSCaoPppiezgHQKLbHbPAiwMz9ZGh1cfsM8PI/s2364/sungai-design-ombak-chair-river-plastic_dezeen_2364_col_0-scaled.jpg

ក្រុមហ៊ុន Sungai Watch មានកន្លែងរចនាម៉ូតូសម្ភារៈ ឈ្មោះថា Sungai Design ។ ក្រុមហ៊ុនមានគោលដៅផលិតសម្ភារៈប្រើប្រាស់ផ្សេងៗពីសំរាមផ្លាស្ទិក ដែលក្រុមហ៊ុនប្រមូលបានពីទន្លេនៅកោះបាលី ហើយកៅអី Ombak lounge Chair ក៏ជាកៅអីមួយ ដែលក្រុមហ៊ុននេះបានសហការរចនាម៉ូដជាមួយអ្នករចនាម៉ូដជនជាតិអាមេរិក ឈ្មោះ Mike Russek ដែលធ្វើពីសំរាមថង់ផ្លាស្ទិកចំនួន២.០០០ដុំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUtiUYhQWr8bftuS4uA0ki8YjxYwE_zrHYcuLtROyPwKXkZcqyDt5liXpRCCZOOK3qd0zeM3qhCgQMTZ3eg7ITCUfZP-cJPGH9DJI5s7FTlQY7hZPSvxbPCibQq7nsngnVrIN2T1F448zgYrPj9x7FFSyGMufEBaK23aSgORAzKfMyj3ASsKMp5Pn1Ndw/s2364/sungai-design-ombak-chair-river-plastic_dezeen_2364_col_3-scaled.jpg

ក្រុមហ៊ុននេះបានធ្វើការប្រមូលសំរាមដោយការចំណាយប្រាក់របស់ក្រុមហ៊ុន ហើយបច្ចុប្បន្ន ក្រុមហ៊ុនបានដាក់ឧបករណ៍ផ្ទុកសំរាមនៅទូទាំងប្រទេសឥណ្ឌូណេស៊ី ចំនួន២៧០កន្លែង និងប្រមូលសំរាមបានជាង១លាន៨សែនគីឡូក្រាម ។

បុគ្គលិកក្រុមហ៊ុន Sungai Watch និយាយថា សំរាមថង់ផ្លាស្ទិកជាសំរាមដែលគេបានឃើញច្រើនបំផុត ហើយសំរាមទាំងនេះត្រូវបានគេយកទៅកែច្នៃផលិតជាសម្ភារៈផ្សេងទៀតតិចតួចបំផុត ។ ហេតុនេះ ទើបក្រុមហ៊ុនយកវាមកកែច្នៃធ្វើជាផលិតផលថ្មី និងអាចប្រើប្រាស់ជាប្រយោជន៍បន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzzUxc9-R-_SDGNSDeudHVxkmC9gZ0Xfz-2G7IM6Hpb2k9Oc1qVNGH1kku-lheNDRB4YsBGTknAji7ffjLrJveLUT4TK8ZLxdifG3S5FfN8QMjlkcvDDCMIFb8HRruYY4qiG1mpgL8HqOnS1RF9GFbvIlEqNBwdjs5aBjUrMOUg5w8EgO1MECYUzguzKI/s1808/walker-barrier-cleaning-balis-rivers.jpg

សហស្ថាបនិកក្រុមហ៊ុន Sungai Watch លោកស្រី Kelly Bencheghib និយាយថា ៖ «ការងារប្រមូលសំរាម គឺជាដំណោះស្រាយមួយដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ដែលបង្កឡើងដោយសំរាមផ្លាស្ទិកដ៏ច្រើនសន្ធឹកសន្ធាប់ ហើយក្រុមហ៊ុននឹងប្រមូលសំរាមទាំងនេះឱ្យអស់ផងដែរ» ។

ក្រុមហ៊ុនបានយកសំរាមថង់ផ្លាស្ទិកទាំងនេះទៅលាងសម្អាត និងហាន់ជាដុំតូចៗ ។ បន្ទាប់មក យកវាទៅកិនឱ្យក្លាយជាបន្ទះរឹង ដើម្បីឱ្យវាមានសភាពធន់បានយូរសម្រាប់ផលិតជាកៅអី ហើយក្រុមហ៊ុននឹងយកប្រាក់ចំណូលមួយផ្នែកដែលបានពីការលក់កៅអី មកចំណាយក្នុងការងារប្រមូលសំរាមបន្តទៀត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg594w0ubu4gUThhmJtMxYAb1WAWMQ4695JyJlyLGx8CMU5ZutG3nGTef2ysyXbu4bsx_161jioWAAc0DHQe_JHw0HbSQmSE2KnfjsVhSftT19OVR8K9XHeo1dYcROr5bWA1vftn4tDBroDUrcDMlgoH3CYMrN_sd0ATUzCwiJ4hYUk6VDVRF_FKekjodc/s700/Bali-Activists-Collect-10-Tons-Of-Garbage-In-One-Month-After-Installing-Barriers-On-Rivers.jpg