Home ព័ត៌មានអន្តរជាតិ EU ..ស៊ើប..អង្កេ..ត.. TikTok ករណីមានខ្លឹមសារ ..បំ..ពា..ន.. ច្បាប់ការពារ ..កុ..មា..រ

EU ..ស៊ើប..អង្កេ..ត.. TikTok ករណីមានខ្លឹមសារ ..បំ..ពា..ន.. ច្បាប់ការពារ ..កុ..មា..រ

47
0

កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា គណៈកម្មការសហភាពអឺរ៉ុប (EU) បានបើកការ ..ស៊ើប..អង្កេ..ត.. លើក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តតាមរយៈវីដេអូខ្លីៗក្នុងបណ្តាញសង្គមដ៏ល្បីល្បាញនៅលើពិភពលោក ឈ្មោះ «TikTok» ។E.U. opens formal investigation into TikTok over possible online content  breaches

ការ ..ស៊ើប..អង្កេ..ត.. នេះ ក្រោយពីគេរកឃើញថា បណ្តាញសង្គម TikTok បានបង្ហាញនូវខ្លឹមសារមួយចំនួន ដែល ..បំ..ពាន.. ទៅលើសុវត្ថិភាពកុមារ, បើកទូលាយក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម និងបង្ហាញនូវខ្លឹមសារផ្សេងៗដែលបង្កគ្រោះថ្នាក់ដល់អ្នកលេងកម្មវិធីនេះទៀតផង ។

ប្រសិនបើគណៈកម្មការសហភាពអឺរ៉ុប (EU) រកឃើញថា TikTok ពិតជាបានរំលោភបំពានច្បាប់នេះ ក្រុមហ៊ុន ByteDance នឹងប្រឈមជាមួយការផាកពិន័យជាប្រាក់ ស្មើនឹង៦% ពីប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុននេះនៅទូទាំងពិភពលោក ។EU accuses TikTok of failing to stop kids pretending to be adults | Ars  Technica

ចំណែក TikTok លើកឡើងថា ក្នុងរយៈពេលកន្លងមកនេះ ក្រុមហ៊ុននៅតែបន្តសហការជាមួយបណ្តាអ្នកជំនាញ ដើម្បីស្វែងរកវិធីការពារយុវជនទាំងអស់ ដើម្បីឱ្យពួកគេអាចប្រើប្រាស់ខ្លឹមសារប្រកបដោយសុវត្ថិភាព ។

TikTok បញ្ជាក់ទៀតថា ជាពិសេស Features គឺជាមុខងារទប់ស្កាត់មិនឱ្យកុមារអាយុក្រោម១៣ឆ្នាំ ចូលប្រើប្រាស់កម្មវិធីបាន ។ នេះចាត់ទុកថា វាជាបណ្តាញសង្គមដំបូងគេនៅលើពិភពលោក ដែលបានប្រើប្រាស់កម្មវិធីការពារសុវត្ថិភាពរបស់កុមារ ។

ជាមួយគ្នានេះ ក្រុមហ៊ុន ByteDance បញ្ជាក់ថា បញ្ហាដែលកើតឡើងនេះ គឺមិនមែនមានតែលើបណ្តាញសង្គម TikTok ប៉ុណ្ណោះទេ ប៉ុន្តែវាបានកើតឡើងនៅលើកម្មវិធីបណ្តាញសង្គមផ្សេងទៀតនៅទូទាំងពិភពលោកផងដែរ ៕Parents' Ultimate Guide to TikTok | Common Sense Media