ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃត្រូវតែបញ្ចប់ក្នុងរយៈពេល៤ឆ្នាំ ពីព្រោះគ្មានផលល្អសម្រាប់ប្រទេសទាំងពីរទេ ជម្លោះធ្វើឱ្យប្រទេសថៃរងផលប៉ះពាល់ ហើយលោកកំណត់គោលដៅបង្កើនទំនាក់ទំនងការទូតល្អជាមួយប្រទេសជិតខាងទាំងអស់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News នៅថ្ងៃទី២៥ ខែវិច្ឆិកា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQH6b23-FJgor38hr19KdzYr_Dz8QeloJUdF_-ql0wQWRhj8BUC7SDuYygT-HqIN2pc2cD1MmMGIhHc25qrnUUWq2l8SY-Z-992zfBzyGwTflHJvythkJ98DFtPh8peh5u6Vb8fC2Ih1_U4UfZFfiOPhmzryLg2wZWek0nQD5ETiTcHRgt_NpVtaOhzgfO/s1280/photo_2025-11-25_10-35-26.jpg
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងតំបន់ឃ្លងតឺយ ទីក្រុងបាងកក លោក Anutin Charnvirakul នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងភរិយា បានចូលរួមកម្មវិធី Dinner Talk ស្តីពីប្រធានបទ «Thailand The Next 4 Year» ហើយលោកនិយាយថា ជម្លោះព្រំដែនកម្ពុជា-ថៃត្រូវតែបញ្ចប់ក្នុងរយៈពេល៤ឆ្នាំ ពីព្រោះគ្មានផលល្អសម្រាប់ប្រទេសទាំងពីរ ។ លោកនឹងធ្វើឱ្យស្ថានការណ៍ត្រឡប់មករកភាពប្រក្រតីវិញ ដោយមេដឹកនាំកម្ពុជា-ថៃគួរតែដោះស្រាយរកប្រភពបញ្ហា និងផ្តោតលើមូលហេតុ ហើយពេលដំណើរការត្រូវបានបញ្ជាក់ដោយវិទ្យាសាស្ត្រ ភាគីទាំងសងខាងនឹងព្រមទទួលយក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCjkCjWNzVAeePMqcx1zH8UB9e78_d87ueWZ59THiL7MJtwT1AKG_WPlsNWzmoSTpmhCxEuzueGWVc__6ziGHcGnxaauGKgZjRFIu0In0f-w1LjkQ6xFa19zX7eUvBEGkGwvTvEZ2wegj3lCcW5KB83RnFmxGA0xMjv5GiBpefzMhE0TxzJ2LmNe9nUU8n/s1280/photo_2025-11-25_10-35-25.jpg
រដ្ឋាភិបាលថៃនឹងមិនទម្លាក់ចោលជម្លោះទុកឱ្យក្មេងជំនាន់ក្រោយដោះស្រាយ ឬក្លាយជាបញ្ហាដែលត្រូវដោះស្រាយនាពេលឆាប់ៗទេ ។ លោកបានកំណត់គោលដៅសម្រាប់រយៈពេល៤ឆ្នាំទៀត គឺថៃត្រូវតែមានទំនាក់ទំនងការទូតល្អជាមួយប្រទេសជិតខាងទាំងអស់ ប្រសិនបើរដ្ឋាភិបាលថៃអនុវត្តគោលនយោបាយការបរទេសដូចពេលបច្ចុប្បន្ននេះ គឺទំនាក់ទំនងជាមួយប្រទេសជិតខាងនឹងល្អមិនខាន ដោយមិនទុកឱ្យជម្លោះទាំងនេះរារាំងដល់ការរីកចម្រើនរបស់ប្រទេសថៃទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9aBBqXPG5PomgVkT-oJ2Q9h3RpZp9WsWJfiaNV9tBx2PXE-3OVEnrEoOOIgPvTqT6XAViG-IEBTfWmIJBUsVLeT3qe5ab00wZYtVYtyCEHnyqjK45FEdiBSh0MK4j8YgHms437BFXNm0HmVIFwJVY2eiZ_3grVbQn0elSey_apQCTbVD4Y0FRAztB9Nx3/s1280/image_2025-11-25_11-10-41%20(2).png

ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រី Anutin ក៏បាននិយាយពីការរលាយសភាមុនពេលកំណត់ថា លោកអាចនឹងរំលាយសភាមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បើគណបក្សប្រជាជនពុំអាចរង់ចាំ ដោយសារបច្ចុប្បន្ន រដ្ឋាភិបាលថៃមានបញ្ហាប្រឈមច្រើន ។ លោកនឹងប្រគល់អំណាចឱ្យពលរដ្ឋជាអ្នកសម្រេចចិត្តបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដើម្បីឱ្យប្រទេសថៃបន្តដំណើរទៅមុខទៀត ។ បើរំលាយសភាមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ គួរត្រៀមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធ្វើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី លោកនឹងព្យាយាមធ្វើវា ពីព្រោះគណបក្សប្រជាជនជ្រើសរើសលោកជារដ្ឋមន្ត្រី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7JGcYgQHjlOJK1PezkIE5PwMlL1KIU4xx3vEqTkd5JNkJmv0EEf-rxQOSuDZLygxiznU0j_j0T0QJ7Yi6AgqoCxKxEFW0iYsTdIfMnYFlXuJaxiSb-yOC1ZDvnsKTHsza-LNv2Mn5mNcTUke0R40zaQBLJ5L7tpUnX0IYDjKElbxh_OSGBl22_oEN9jLu/s770/image_2025-11-25_11-10-42.png
ទំនងជានឿយហត់ជាមួយបញ្ហាជុំទិសនៅប្រទេសថៃដែលដោះស្រាយមិនចេញផង និងក្រពុលមុខនឹងការទាមទាររបស់គណបក្សប្រជាជន (ឬគណបក្សប្រឆាំង) ផង លោកនាយករដ្ឋមន្ត្រី Anutin បានបោះពាក្យសម្តីនាពេលកន្លងមកថា កុំបន្ទោសលោកឱ្យសោះ បើនៅសល់បញ្ហាជាច្រើនមិនទាន់ដោះស្រាយក្រោយពេលរំលាយសភា ។ ការលើកឡើងនេះធ្វើឱ្យសង្គមថៃយល់ថា នាយករដ្ឋមន្ត្រីថៃរូបនេះកំពុងត្រៀមរៀបចំបង្វិចរត់ចោលរដ្ឋាភិបាលហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1XO9ohyB7GEMzAdAsnhbouisZHmCfCN3uARxZoMYpvRK9s4R07A1k54X50jrZmEcplDCukvAc5KlVZg1NKtdSNX97NPVCm-n9VdBQXpIWLEYGE0JQBOLAxZ-Rr7wjOcPIYDlJlvNCqSdo_7UxW_cWqtZLfJdLL5ytcr9605utSMO0eyQmdmXSrptWM5eK/s770/image_2025-11-25_11-10-41%20(3).png

លោក Anutin រងនូវការស្តីបន្ទោសពីអ្នកនយោបាយជាច្រើនដោយសារការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលចុះហត្ថលេខារួមគ្នានៅទីក្រុងគូឡាឡាំពួរ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កាលពីថ្ងៃទី២៦ ខែតុលា កន្លងមក ទើបធ្វើឱ្យអាមេរិកផ្អាកចរចាពន្ធទំនិញ ។ លើសពីនេះ លោកក៏រងការស្តីបន្ទោសរឿងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកអនឡាញដែលកំពុងកើនឡើងនៅថៃ ក៏ដូចជាជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅភាគខាងត្បូងយឺតយ៉ាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8Y8VxiNJbbZqMVtAAnVLxVy6yrKtYIXiBRzo12Uh1VqZ47fKYGnw8P6d18qUgp_oqu1hERAO3uXoWBlcRarVZmHPyRunBWL7msoKovVymNLZ4pYK2kuVEE0gc5jZZQDQ2avYD0nxojwuSZ-LKZDQX8RPYyeiC6jFlenuz2YABJqbb-VIaIjsNBnWKCjGw/s830/image_2025-11-25_11-10-41.png

ក្រោយពីលោក Anutin ចង់រំលាយសភានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ គណបក្សប្រជាជនថា វាគ្មានផលល្អសម្រាប់លោក Anutin ទេ ពីព្រោះចង់យករួចខ្លួន គឺដូចគ្នានឹងមេការសំណង់ដែលយល់ព្រមសាងសង់អគារហើយ ប៉ុន្តែទម្លាក់ការងារចោល ។ យើងនឹងរង់ចាំមើលបន្តទៀតថា តើលោក Anutin អាចកាន់តំណែងជានាយករដ្ឋមន្ត្រីយូរប៉ុនណា ឬថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី ៕