បរទេស៖ ការលួចរថយន្តនៅក្នុងប្រទេសកាណាដាបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលថ្មីៗនេះ ដែលធ្វើឱ្យរដ្ឋាភិបាលមានការព្រួយបារម្ភ ក៏ដូចជាបានរៀបចំសន្និសីទមួយដើម្បីស្វែងរកមធ្យោបាយដោះស្រាយវាផងដែរ។ នេះបើយោងតាមកាសែត Car and driver ដែលបានចុះផ្សាយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

បច្ចុប្បន្នអត្រានៃការលួចមានការកើនឡើងគ្រប់ទីកន្លែង ប៉ុន្តែការកើនឡើងដ៏ធំបំផុតគឺនៅក្នុងខេត្ត Quebec និង Ontario នៃប្រទេសកាណាដា ដោយកាលពីយប់ថ្ងៃទី ២១ ខែមករា រថយន្តភីកអាប់ Ford ចំនួន ៧ គ្រឿងត្រូវបានលួចនៅទីតាំងចំនួន ៣ នៅកណ្តាលរដ្ឋ Ontario ។ ចំនួននៃការលួចនៅក្នុងខេត្ត Quebec និង Ontario បានកើនឡើង ៥០% ក្នុងឆ្នាំ ២០២២ ហើយតំបន់ Atlantic Canada ក៏បានកើនឡើង ៣៤% ក្នុងរយៈពេលដូចគ្នានេះផងដែរ។How to prevent hijackings with your child in the car | Lowvelder

យោងតាមទិន្នន័យពីសមាគមហិរញ្ញវត្ថុ និងការទិញជួលកាណាដា (CFLA) បានបង្ហាញថាចំនួននៃការលួចរថយន្តនៅទីក្រុងតូរ៉ុនតូបានកើនឡើង ៣០០% ចន្លោះឆ្នាំ ២០១៥ និង ២០២២។ ទីក្រុងតូរ៉ុនតូបានកត់ត្រារថយន្តដែលត្រូវបានគេលួចច្រើនជាង ៩,៦០០ គ្រឿងក្នុងឆ្នាំ ២០២២។ នេះបើតាមប្រភពដដែល បាននិយាយថារថយន្តមួយត្រូវបានលួចរៀងរាល់ ៦ នាទីម្តងនៅក្នុងប្រទេសកាណាដា។

ស្ថិតិផ្សេងទៀតក៏បានបង្ហាញដែរថា ហេតុផលអាចបណ្តាលមកពីការកើនឡើងនៃតម្រូវការរថយន្ត និងគ្រឿងបន្លាស់ ដោយសារតែឧស្សាហកម្មរថយន្តត្រូវបានរងផលប៉ះពាល់ដោយការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់។ ទន្ទឹមនឹងនេះ ចោរដែលចេះបច្ចេកវិទ្យាក៏អាចលួចចូលរថយន្តឆ្លាតវៃបានយ៉ាងងាយដែរ។ ចោរលួចរថយន្តក៏កើតមានក្នុងទ្រង់ទ្រាយធំផងដែរ នៅពេលដែលក្រុមចោរលួចរថយន្តសហការជាមួយក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំ។This car was stolen from a driveway in Canada. We found it in West Africa |  CBC News

មន្ត្រីកាណាដាបាននិយាយថា រថយន្តដែលលួចអាចត្រូវបានគេប្រើប្រាស់ដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្ម បន្ទាប់មកបំផ្លាញចោល ឬអាចបញ្ជូនទៅមជ្ឈឹមបូព៌ា និងអាហ្វ្រិកជាដើម។ កន្លងមកមន្ត្រីកាណាដាបានរកឃើញរថយន្តលួចជាច្រើននៅអាហ្វ្រិក និងមជ្ឈិមបូព៌ា ដែលរថយន្តខ្លះនៅតែមានឯកសារចុះបញ្ជីនៅប្រទេសកាណាដា ផ្សព្វផ្សាយតាមរយៈបណ្តាញអនឡាញ និងបណ្តាញសង្គមជាច្រើនក្នុងតម្លៃប្រហាក់ប្រហែលនឹងទំនិញនៅលើទីផ្សារ។

ទីក្រុង Ottawa ជឿជាក់ថា ប្រាក់ចំនេញពីការលក់រថយន្តដែលលួចអាចនឹងត្រូវប្រើប្រាស់ដើម្បីផ្តល់មូលនិធិដល់សកម្មភាពជួញដូរគ្រឿងញៀនក្នុងស្រុក និងអំពើភេរវកម្មអន្តរជាតិ។ ហេតុនេះហើយ រដ្ឋាភិបាលបានប្រកាសការវិនិយោគចំនួន ៥១ លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងការលួចរថយន្ត រួមទាំងការបង្កើតអង្គភាពដើម្បីស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មចោរកម្ម៕Home invasion, car theft forces 2 Toronto schools into hold and secure |  CBC News