ស្ពានព្រែកប្រា-ចាក់អង្រែ ដែលមានតម្លៃប្រមាណ៦០លានដុល្លារ បានឹងកំពុងត្រៀមរៀបចំសម្ពោធបើកការដ្ឋាសាងសង់ជាផ្លូវការ នៅថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៤ខាងមុខ ដោយត្រៀមខួងសរសរគ្រឹះទី១ ត្រើយខាងកើត នៅចុងខែមករា ឆ្នាំ២០២៤។

គម្រោងស្ពាននេះ នឹងជួយកាត់បន្ថយការកកស្ទះលើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។ក្រោយបញ្ចប់ការសាងសង់ ស្ពានតភ្ជាប់ពីចាក់អង្រែក្រោម ទៅកាន់ព្រែកប្រា  នឹងផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ...សម្រាប់ការសាងសង់ស្ពាននេះ រដ្ឋាភិបាលកម្ពុជា ប្រើឥណទានសម្បទានពីប្រទេសចិន ដែលមានតម្លៃប្រមាណ ៦០លានដុល្លារ និងប្រើពេល៤២ខែក្នុងការសាងសង់។

សូមបញ្ជាក់ថា ស្ពាននេះស្ថាបនាមួយខ្សែ មានទទឹង ២៧ ម៉ែត្រ បណ្ដោយជាង៨០០ម៉ែត្រ, ៤គន្លងរថយន្ត ,៧ កន្លងម៉ូតូ និង២គន្លងថ្មើជើង៕គម្រោង«ស្ពានព្រែកប្រា-ចាក់អង្រែ»តម្លៃប្រមាណ៦០លានដុល្លារកំពុងដំណើរការសាងសង់  - សុីសុីថាមស៍