កូរ៉េខាងត្បូង៖ ពិធីបុណ្យស្ទូចត្រីទឹកកក នៅកូរ៉េខាងត្បូង ទាក់ទាញភ្ញៀវទេសចរ មកកំសាន្ត បានច្រើនជាង១លាននាក់ចូលរួម និងរកចំណូលជាង ៧០លានដុល្លារ ត្រឹមរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ។

កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ អ្នករៀបចំពិធីបុណ្យទឹកកក Hwacheon Sancheoneo បាននិយាយថា នៅក្នុងពិធីបុណ្យស្ទូចត្រីទឹកកកនោះមានអ្នកទស្សនាចំនួន ១.០២ លាននាក់បានចូលរួមក្នុងរយៈពេល ១៥ ថ្ងៃកន្លងមកនេះ ជាមួយនឹងភ្ញៀវបរទេសប្រហែល ៣៩,០០០ នាក់។Annual ice fishing fest in Hwacheon surpasses 1 mln visitors | Yonhap News  Agency

ពិធីបុណ្យប្រចាំឆ្នាំនេះចាប់ផ្តើមនៅថ្ងៃទី ៦ ខែមករា មានរយៈពេល ២៣ ថ្ងៃនៅក្នុងទីក្រុង Hwacheon ដែលជាទីក្រុងភ្នំក្នុងខេត្ត Gangwon ចម្ងាយ ៩០ គីឡូម៉ែត្រភាគឦសាននៃទីក្រុងសេអ៊ូល និងប្រហែល ២៥ គីឡូម៉ែត្រភាគខាងត្បូងនៃព្រំដែនអន្តរកូរ៉េ។ អ្នកទេសចរបានមកចាប់ត្រីសាម៉ុង Sancheoneo តាមរន្ធដែលកាត់នៅផ្ទៃទន្លេដែលកក ក្រៅពីការនេសាទត្រី salmon អ្នកទស្សនាក៏អាចស្នាក់នៅដើម្បីជិះស្គី សាកល្បងសំលៀកបំពាក់ប៉េងប៉ោង ទស្សនាស្តង់ដែលទាក់ទងនឹងវិទ្យាសាស្ត្រ លេងបាល់ទាត់ទឹកកក និងមើលការបង្ហាញវប្បធម៌រដូវរងាជាសកលជាដើម។Kid at Hwacheon ice festival

ដូច្នេះហើយ នៅដើមឆ្នាំ២០២៤ ទីក្រុងនេះបានបើកតំបន់រូបចម្លាក់ទឹកកកក្នុងផ្ទះ ដែលសាងសង់ឡើងដោយមានជំនួយពីអ្នកជំនាញមកពីទីក្រុង Harbin ប្រទេសចិន។ ក្រៅពីនេះក៏មានទីលានវាយកូនហ្គោលដែលមានកីឡាករមកពីប្រទេសហ្វាំងឡង់ស្លៀកពាក់ជាសាន់តាក្លូសផងដែរ។ ក្នុងឆ្នាំ ២០១១ ទីភ្នាក់ងារសារព័ត៌មាន CNN បានចុះបញ្ជីពិធីបុណ្យនេះថាជាអច្ឆរិយៈរដូវរងាមួយក្នុងចំណោម ៧ អច្ឆរិយៈនៃពិភពលោក។ នៅដើមឆ្នាំ ២០២៤ កាសែត The New York Times បានហៅព្រឹត្តិការណ៍ប្រពៃណីនៅទីក្រុង Hwacheon ថាជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យទាំង ៥ ដែលត្រូវតែទៅទស្សនានៅអាស៊ីក្នុងរដូវរងារ។Hwacheon Sancheoneo Ice Fishing Festival, January 2023 South Korea – Lingo  in Transit

មហោស្រព Hwacheon បានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ២០០៣ ហើយបានឈានដល់អ្នកទស្សនាមួយលាននាក់ក្នុងឆ្នាំ ២០០៦។ នៅឆ្នាំ ២០២៤ វិញគឺជាឆ្នាំទី ១៥ ដែលព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើង។ ដោយមន្ត្រី Hwacheon បាននិយាយថា ពិធីបុណ្យទឹកកកនេះបានអភិវឌ្ឍទៅជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចក្នុងស្រុក ដែលបង្កើតឥទ្ធិពលសេដ្ឋកិច្ចដោយផ្ទាល់ជាង ១០០ ពាន់លានវ៉ុន (ប្រមាណ ៧៤.៩ លានដុល្លារ) ជារៀងរាល់ឆ្នាំ៕Hwacheon Ice Festival — Michelle Meets World