ថ្មីៗនេះក្រុមគ្រួសារ ដែលត្រូវជាម្តាយ ជនល្មើសដែលបានបើក រថយន្ត Jeep បុកគេស្លាប់នោះ បានទៅដាក់ពាក្យបណ្តឹងប្ដឹង ប្រពន្ធជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះមួយចំនួនទៀត ពីបទបរិហារកេរ្តិ៍តាមសារព័ត៌មាន និងបទជេរប្រមាថជាសាធារណៈ ដែលបានបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក។

យោងតាមគណនីប្រពន្ធជនរងគ្រោះបានបង្ហោះថា៖”«ប្តឹងក្រុមគ្រួសារខ្ញុំ០៤នាក់ទារសំណងសរុបប្រហាក់ប្រហែលនឹង ៨០ម៉ឺនដុល្លារអាមេរិក។ ក្នុងនោះមួយនាក់ ៨២០ ០០០ ០០០លានរៀល ស្មើនឹងប្រមាណជា២០មុឺនដុល្លារ”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ត Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2CB-9963 បើកបរដោយយុវជន ព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ បានបុកយុវជនម្នាក់បណ្តាលឱ្យបាត់បង់ជីវិត នៅខណ្ឌទួលគោក ដោយជនល្មើសក៏បានចូលខ្លួនមកសារភាពនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣កនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ក្រោយពីស្ថានប័នអយ្យការចេញដីកាកោះហៅ៕